☙ភរិយាលោកប្រធានាធិបតី☙

2K 180 11
                                    

ភរិយាលោកប្រធានាធិបតី (Part 6)

ឌឹប !!!!
អ្នកណាក៏មិនដឹង រត់មកបុករាងតូចទាំងរស់ ប៉ុន្តែគេមិនដួលបែរជាដួលអ្នកបុកទៅវិញ

« អូយ  យ៉ូយ !!! »  អ្នកបុករាងតូចអុកគូទ មួយទំហឹងហើយ ស្រែកថ្ងួរឈឺ

( នាង តូច …   មិនមែនទេ គឺ កូន  របស់  ខ្ញុំ ) ចេយ៉ុងឃើញនាងតូចភ្លាម ស្រាប់តែនឹកឃើញដល់រឿងមួយ
ពីមុននាងតូចធ្លាប់រត់បុកខ្លួន គេខឹងណាស់គេស្រែកថាឪ្យនាងតូចមិនស្រណោះទេ

« អ្ហា៎ !!!! នែ៎ តើឯងមានភ្នែកទេ រត់បុកមកមនុស្សបែបនេះ ដឹងទេថាឈឺ  នេះឯងធ្វើឪ្យខោអាវដ៏ថ្លៃរបស់យើង ប្រឡាក់ខ្ទេចអស់ ហើយ ណា៎ »

« អ្នកប្រុស កុំខឹងអ្នកនាងតូចអី » ម៉ែដោះមើលថែនាងតូច រត់មករង ពេលឃើញរាងតូចលើកដៃប្រុងវាយ

« អ្នក ជាម៉ែដោះ របស់ក្មេងនឹងមែនទេ ? លើកក្រោយមើល ក្មេងនឹងឪ្យបានល្អផង កុំឪ្យរត់បុកផ្តេសផ្តាស ទៀត មើលចុះ ក្មេងនេះធ្វើឪ្យខោអាវយើងប្រឡាក់អស់ហើយ   គួរឪ្យធុញណាស់»

   ត្រឡប់មកវិញ

( ក្មេងនេះ ឈ្មោះថា ចនជុងហ្វា ឈ្មោះហៅក្រៅរបស់នាងតូច គឺហ្វាៗ ចឹងខ្ញុំ គួរតែហៅថា …)

« កូនហ្វា … » ថេយ៉ុងទម្លាក់ខ្លួនចុះឪ្យស្មើនាងតូច ដែល ដួលនោះ នាងតូចដូចខ្លាចខ្លាំងណាស់ គេដឹងថា នាងតូចភ័យខ្លាច ញ័រខ្លួនដូចកូនសត្វ  ប៉ុន្តែគេត្រូវតែធ្វើឪ្យនាងតូច ឈប់ខ្លាចខ្លួនទៀតគេនឹងបំពេញតួនាទីជាប៉ាតូចឪ្យបានល្អ

« កូនហ្វាហុចដៃរបស់កូនមកណា៎ » រាងតូចលាបាតដៃខាងឆ្វេងហុចទៅត្រង់ដើម្បីឪ្យនាងតូចចាប់ដៃរបស់ខ្លួន ប៉ុន្តែនាងតូចកាន់តែខ្លាចលើសដើម

« កុំខ្លាចអីណាកូនប៉ាតូចមិនធ្វើអីកូនទេ កូនហុចដៃរបស់កូនមកណាកូនកុំខ្លាចប៉ាតូចអីកាន់ដៃប៉ាតូចមក  »ថេយ៉ុងព្យាយាមពន្យល់និងលួងលោមនាងតូច ហើយបង្ហាញស្នាមញញឹមជឿកជាក់ជាខ្លាំង គេស្រក់ទឹកភ្នែកមកទាំងមិនដឹងខ្លួនមិនយល់ថាហេតុអីទេវាពិតជាខ្លោចខិត្តណាស់ព្រោះនេះជាលើកទីមួយហើយសម្រាប់ជីវិតរបស់គេធ្លាប់តែជាក្មេងប្រុសវ័យ 19 ឆ្នាំ ក៏ប្រែក្លាយជាមនុស្សប្រុសដែលមានកូនមានប្តីទៅវិញ  ពិតជាអស់សំណើចណាស់ តើគួរយំ ប្ញមួយក៏សើចទៅ !!!
ដូចជាលេងសើចពេកហើយ ទោះចង់យំ ក៏យំមិនចេញ ចង់ សើច ក៏សើចមិនចេញដែរ   តើមែនទេ ?

Short Novel 🔞Where stories live. Discover now