☙ភរិយាលោកប្រធានាធិបតី☙(ភាគបញ្ចប់)

2.4K 129 5
                                    

ភរិយាលោកប្រធានាធិបតី ( ភាគបញ្ចប់)

« អឹម … អឹម … » ទាំងគិត ទាំងភិតភ័យ រាងតូចមិនដឹងថាអ្នកណាយកដៃខ្ទប់មាត់របស់ខ្លួនព្រោះវាងងឹតពេក ប្ញមួយក៏ … អាបុរសម្នាក់នោះទេដឹង គេខំរើបម្រះពីដៃមាំនោះ ប៉ុន្តែ …

« ថេអូននៅឲ្យស្ងៀម  គឺបងទេ » វាចាតិចៗ ខ្សឹបដាក់ ត្រចៀករាងតូចទាញគេមកកន្លែងលាក់ពួន រួចប្រឈមនឹងមុខ ទើបដឹងថា …

« បងជុង … » ថេយ៉ុងឮហើយ គេស្គាល់ច្បាស់ណាស់ នេះ ជាសំឡេងរបស់ស្វាមី គេក៏ស្គាល់ក្លិនខ្លួនរបស់នាយដែរ

« ពិតជាបងជុង មែនទេ ? » រាងតូចឱបនាយក្រាស់ណែនជាប់ យំផង ទាំងនៅមិនទាន់បាត់ភ័យ ក្នុងចិត្តមួយគិតថា បើរាងក្រាស់ដឹងតើនាយ នឹងស្អប់គេទេ ចិត្តមួយទៀតគិតថា មាននាយនៅក្បែរ គេមានអារម្មណ៍ថា ធូរទ្រូងណាស់  ចិត្តមួយទៀតគិតថា ហេតុអីក៏នាយមកទី នេះបាន ? គិតដល់ត្រឹមនេះ រាងតូចប្រញាប់ដកខ្លួនចេញហើយសួរនាយ

« ជុង តើបងមកទីនេះបានយ៉ាងម៉េច ? » 

« បងតាមអូនមក បើសិនជាមិនបានជុងហ្គីតេមកប្រាប់បង ក៏បង មិនដឹងដែរ  ហេតុអីក៏អូនមកផ្សងគ្រោះថ្នាក់ម្នាក់ឯងបែបនេះ មានរឿងលាក់បាំងមែនទេ ? »

« គឺ … »

« លើកក្រោយមានរឿង អ្វីត្រូវតែតែប្រាប់បង  មិនថារឿងធំប៉ុនណាក៏ដោយ បងស្រឡាញ់អូន យល់ដែរទេ ?  បើស្លាប់ ស្លាប់ជាមួយគ្នា បើរស់ រស់ជាមួយគ្នា  សុខទុក្ខ ជាមួយគ្នា  អូនត្រូវតែចាំសម្តី របស់បង ដឹងទេ ? »

« អ៊ឹម … » ថេយ៉ុងងក់ក្បាលយល់ពីអ្វីដែលស្វាមីនិយាយ ហើយក៏ឱបនាយម្តងទៀត ដល់ដំណាល់កាលនេះទៅហើយលាក់បាំងទៀត ក៏គ្មាន ប្រយោជន៍ដែរយល់ល្អប្រាប់ឲ្យហើយ ប្រសើរជាលាក់

« ជុងតាមពិតអូន   មិន  … មែន ជាថេយ៉ុងទេ  តើបង …» នាយតូចប្រែជានិយាយតិចៗ ប៉ុន្តែនាយក្រាស់អាចស្តាប់ដឹងបានថាគេនិយាយពីនិយាយពីអ្វី

« បងដឹង រឿងគ្រប់យ៉ាងបងដឹងទាំងអស់ បងដឹងថាអូន មិន មែន ជាគីមថេយ៉ុងទេ ទាំងអាក្បកិរិយា ចរិតរឹកពារគឺខុសគ្នា ឆ្ងាយណាស់ បែបនេះក៏បងអាចសង្កេតដឹង »

Short Novel 🔞Where stories live. Discover now