Part 3

2.9K 149 1
                                    

បន្ទាប់ពីដាក់អោយជុងវ៉ុនគេងរួច​ នាយក្រាស់ក៏មកបន្ទប់របស់នាយដែលនៅជាប់នឹងបន្ទប់កូនប្រុសនោះ
នាយសម្អាតខ្លួនរួចរាល់ចុះទៅខាងក្រោម​ ឃេីញម៉ាក់របស់នាយកពីណាមិនដឹង
"ម៉ាក់​ ម៉ាក់ពីណាមែនទេ"ជុងគុក
"គឺម៉ាក់ទៅលេងអុំប្រុសរបស់កូននឹងណា​ ហេីយជុងវ៉ុនគេងហេីយមែនទេ"អ្នកស្រីចននិយាយទាំងដេីរទៅតុបាយដោយមានជុងគុកដេីរតាមពីក្រោយ
"បាទ"ជុងគុក
"អ្នកប្រុស​ អ្នកស្រីពិសារអាហារមែនទេចាំខ្ញុំរៀបចំជូន"ម៉ែដោះនេះជាអ្នកមេីលថែជុងវ៉ុនក៏ដូចជាមេផ្ទះផងដែរ
"រៀបចំមកម៉ែដោះ"អ្នកស្រីចន
បន្ទាប់ពីពិសារអាហាររួចរាល់ម្តាយកូនទាំងពីរក៏បំបែកផ្លូវគ្នាទៅបន្ទប់សម្រាករាងខ្លួន
ជុងគុកមកបន្ទប់របស់នាយរួចដេីរទៅតុធ្វេីការ​ ទាញឯកសារមកពិនិត្យបន្តិចហេីយក៏ចូលសម្រាកទៅ
​ ព្រឹកថ្ងៃថ្មី
​ ក្រាក
"Daddy​ Daddy​ ក្រោកឡេីងភ្លឺហេីយ"អាល្អិតជុងវ៉ុនថ្ងៃនេះឃេីញប៉ារបស់គេយូរចុះមកញុំាអាហារពេលព្រឹកពេកក៏ឡេីងមកខាងលេីបន្ទប់​ ឃេីញថាប៉ារបស់គេមិនទាន់ក្រោក​ បេីកទ្វារត់ឡេីងមកលេីគ្រែអង្រួនស្មារបស់ប៉ាតិចៗ
"បាទ Daddy​ ក្រោកហេីយ​ សឹត"ជុងគុកងេីបអង្គុយថេីបថ្ងាសកូនមួយខ្សឹត
"Daddyហត់មែនទេ​ Daddyមិនបាច់ជូនកូនទៅសាលាក៏បានដែរថ្ងៃនេះ​"ជុងវ៉ុន
"Daddyគ្រាន់តែងងុយប៉ុណោះ​ ជិងវ៉ុនញុំាអីហេីយឫនៅ"ជុងគុក
"បាទនៅទេ​ ព្រោះចាំ Daddy"ជុងវ៉ុន
"ចឹងចាំបន្តិច​ Daddy​ងូតទឹកមួយភ្លេតសិនណា"ជុងគុក
"បាទ​ចាំកូនចាំនៅខាងក្រោមណា​ ជុប"ជុងវ៉ុនថេីបថ្ពាល់នាយក្រាស់មួយខ្សឹត​ រួចរតចុះទៅក្រោមបាត់
ចំណែកនាយក្រាស់ប្រញាប់ងូតទឹកផ្លាស់សម្លៀកបំពាក់ទៅធ្វេីការ
ឃេីញអាយុ4ឆ្នាំចឹងទេ​ ប៉ុន្តែគេចេះច្រេីនណាស់​ ព្រោះមិនថាប៉ា​ លោកយាយ​ លោកយាយម៉ែដោះទេ​ តែងតែបង្រៀនអប់រំអំពីអ្វីៗល្អៗមកគេរហូត
បន្ទាប់ពីញុំាអាហារអីរួចរាល់ហេីយ​ ក៏ចេញដំណេីរទៅសាលា
"លោកយាយ​ ម៉ែដោះ​ ចៅទៅសិនហេីយណា"ជុងវ៉ុន
"ចាស​ ខំរៀនណា"អ្នកស្រីចន
"សុខសប្បាយណាអ្នកប្រុសតូច"ម៉ែដោះ
"បាទ"អាល្អិតនិយាយរួចក៏ដេីរទៅឡានឃេីញប៉ារបស់គេកំពិងអង្គុយចាំ
"Daddyមិនបាច់ជូនកូនទៅក៏បានដែរណា​ អោយពូៗជូនកូនទៅក៏បាន"ជុងវ៉ុន
"ហីយា​ នេះជាតួនាទីDaddyណា​"ជុងគុក
"តែ Daddyហត់ហេីយ"ជុងវ៉ុន
"ចឹងកូនថេីបមួយខ្សឹតមក"ជុងគុកបំប៉ោងថ្ពាល់ចង្អុលប្រាប់អាល្អិត
"សឹត"
"ហីយា​ មានកម្លាំងតែម្តង"ជុងគុក
"ហិហិ"ជុងវ៉ុន
"ហ៊ូសុងចេញឡានទៅ"ជុងគុក
"បាទចៅហ្វាយ"ហ៊ូសុង
ពីរនាក់ប៉ាកូនប្រលែងគ្នារហូតដល់សាលា
"កូនទៅសិនហេីយDaddy"ជុងវ៉ុន
"បាទ​ ខំរៀនណា​ ពេលល្ងាចចាំប៉ាមកទទួលណា​ ធានាថាមិនអោយខកទៀតទេ"ជុងគុក
"បាទ​ លោកពូ​ ជុងវ៉ុនលាហេីយ"ជុងវ៉ុន
"បាទ​ ខំរៀនណាអ្នកប្រុស"ហ៊ូសុង
"បាទ"ជុងវ៉ុននិយាយរួចដេីរចូលទៅក្នុងសាលាបាត់​ ចំណែកនាយក្រាស់ក៏បន្តទៅក្រុមហ៊ុនរបស់នាយ
"ក្រុមហ៊ុនយ៉ាងម៉េចហេីយ"បុរសចំណាស់បន្លឺឡេីងសួរទៅជំនិតដែលឈរក្បែរនោះ
"ក្រុមហ៊ុនវានៅតែវ៉ាដាច់ដដែលចៅហ្វាយ"
"ហេតុអីក៏បែបនេះ"
"គេជំនាញណាស់ចៅហ្វាយ​ គម្រោងចេញមកសុតតែល្អទាំងអស់"
"ក្មេងដូចអាជុងគុកនេះហេហ​ ចាំមេីលយេីងធ្វេីយ៉ាងម៉េច"បុរសរាងចំណាស់នោះអង្គុយផឹកស្រាទាំងញញឹមចុងមាត់​
  Skip
"ជីមីនយេីងគិតចង់ដេីររកការងារធ្វេីឯងគិតយ៉ាងម៉េច"ថេយ៊ុងសួរទៅមិត្តនៅពេលដែរកំពុងអង្គុយនៅលេីបង់ទីធ្លាក្នុងសាលាព្រោះម៉ោងចុងក្រោយគ្រូអត់រៀន
"តែឯងមិនទាន់រៀនចប់ទេ​ ប្រញប់ទៅណា"ជីមីន
"ប៉ុន្តែយេីងគួរតែរកបទពិសោធន៍​ មិនយូរពួកយេីងក៏ចប់ហេីយ"ថេយ៉ុង
"ស្រេចតែឯងទេ​ បេីប៉ាយេីងគាត់ទុកអោយរៀនចប់សិន"ជីមីន
"អូខេ​ ថ្ងៃស្អែកជាថ្ងៃសម្រាកយេីងនឹងសាកល្បងដេីររកមេីល"ថេយ៉ុង
"ឯងទៅធ្វេីការនៅក្រមហ៊ុនបងប្អូនជីដូនមួយយេីងទៅ​ ចាំយេីងអោយប៉ាចាត់ចែងអោយ"ជីមីន
"តែយេីងមិនចង់អោយគេមេីលថាយេីងចូលតាមខ្សែទេ​ យេីងមិនចូលចិត្ត"ថេយ៉ុង
"មិនអីទេ​ ចាំយេីងនិយាយប្រាប់ប៉ា​ ចឹងល្ងាចទៅលេងផ្ទះយេីងទេ"ជីមីន
"ចាំស្អែកទៅ​ យេីងឈប់សម្រាកដល់ទៅ2ថ្ងៃ​ ថ្ងៃនេះយេីងចង់សម្រាក"ថេយ៉ុង
"ចឹងក៏បាន​ ចឹងយេីងទៅមុនហេីយ"ជីមីន
"អឺ​ ទៅទៅ"ថេយ៉ុង
ជីមីនក៏ដេីរចេញទៅបាត់
"ទៅលេងអាល្អិតសិន"ថេយ៉ុងអង្គុយសុខៗស្រាប់តែនឹកឃេីញ​ ណាមួយក៏មិនទាន់ចង់ទៅផ្ទះផងក៏ដេីរទៅអគារបឋម
"ជុងវ៉ុន"ថេយ៉ុងស្រែកទៅរកអាល្អិតពេលឃេីញឈរជិតអ្នកគ្រូរងចាំគេមកយក
"បងថេយ៍"អាល្អិតឮភ្លាមរហ័សងាកទៅមេីលរត់ទៅរកនាយតូចយ៉ាងលឿន
"ប៉ាមិនទាន់មកយកទៀតហេហ"ថេយ៉ុង
"បាទនៅទេ​ ប៉ុន្តែគាត់ថាថ្ងៃនេះគាត់មិនខកទៀតទេបាទ"ជុងវ៉ុន
ថេយ៉ុងញីសក់គេបន្តិចរួចដកទឹកដោះគោចេញពីកាតាប
"នេះបងអោយណា"ថេយ៉ុង
"អរគុណណាស់បាទ"ជុងវ៉ុននិយាយទាំងសេីចលិបភ្នែក
"នោះឡានជុងវ៉ុនមកហេីយ​ ទៅចុះណា"ថេយ៉ុងក៏ងាកឃេីញឡានម្សិលមិញក៏ប្រាប់ទៅគេ
"បាទ​ ចឹងអូនទៅហេីយណា​ ជួបគ្នាថ្ងៃច័ន្ទណាបាទ"ជុងវ៉ុន
"បាទទៅចុះ"ថេយ៉ុងមេីលអាល្អិតរត់ចូលឡានហេីយក៏ដេីរចេញទៅ
"សឹត​ សឹត​ នឹកណាស់អាកូនពូជ"ជុងគុកលេីកអាល្អិតដាក់លេីភ្លៅថេីបខ្សឹតៗ
"ហិហិ"ជុងវ៉ុន
"នេះបានមកពីណា"ជុងគុកសួរទៅទឹកដោះគោដែរនៅនឹងដៃអាល្អិតដែលរកចោះញាំ
"គឺបងថេយ័អោយណាDaddy"ជុងវ៉ុន
"ស្តាយណាស់ប៉ាមិនបានឃេីញមុខគេ"ជុងគុក
"តែ Daddy ឃេីញដឹងតែលង់ហេីយ"ជុងវ៉ុននិយាយទាំងបឺតទឹកដោះគោបណ្តេីរ
"មិនជឿទេ​ Daddyជាប្រុសដូចគ្នានឹង"ជុងគុក
"ជាប្រុសតែស្អាតណាស់ចៅហ្វាយ"ហ៊ូសុងក៏ឆ្លៀតតបនឹងចៅហ្វាយ
"មែនហេីយល្អជាងអុីៗ​ ដែលមករកប៉ាៗសួររកតែប៉ា"អាល្អិតនិយាយពេលទៅក្រុមហ៊ុនប៉ារបស់គេម្តង​ អោយតែឃេីញគេសួររកប៉ារបស់គេរហូត
"គេសួររឿងការងារតេីកូន Daddy"ជុងគុក
"អត់ទេ​សួររកតែ......ម៉ាក់"ជុងវ៉ុនដល់ពាក្យចុងក្រោយរាងអាក់សម្តីបន្តិច​ ចំណែកទឹកមុខក៏ធ្លាក់ចុះ
"អាអា​ តាមតែគេទៅ​ ថ្ងៃស្អែកកូនសម្រាក​ទៅក្រុមហ៊ុនជាមួយប៉ាទេ​ ចេញពីធ្វេីការប៉ានាំកូនទៅទិញឡានថ្មីណា"ជុងគុកឃេីញស្ថានភាពមិនសូវល្អរហ័សនិយាយបង្វែររឿង
"បាទ​ ហិហិ​ កូនស្រឡាញ់ Daddy​សឹត"អាល្អិតប្តូរទឹកមុខរហ័សជាងស្អីទៅទៀត​ ក៏ហក់ទៅថេីបថ្ពាល់ប៉ាបស់គេមួយខ្សឹត
"ក្បាលខូចណាស់"ជុងគុក
​ស្អែកឡេីង
ថ្ងៃនេះអាល្អិតពាក់អាវសយឺត​ ទ្រនុយជាមួយខោខ្លីខ្មៅត្រឹមជង្គង់ជាមួយស្បែកយេីងប៉ាតាយ៉ាងសង្ហារតែម្តង
នាយកសង្ហារដឹកដៃកូនប្រុសចូលក្រុមហ៊ុនទាំងមានអាល្អិតដេីរផងលោតផង​ ហាក់សប្បាយចិត្តណាស់
អ្នកនៅក្រុមហ៊ុននាំគ្នាមេីលព្រោះមួយអាទិត្យអាល្អីតមោម្តងរឺពីរដងទេ​ អ្នកខ្លះក៏ស្រឡាញ់​ អ្នកខ្លះយកចិត្តព្រោះចង់អោយអគ្គនាយកឃេីញ​ ទាំងដែរតាមពិតពួកគេធ្វេីដេីម្បីផលប្រយោជន័សោះ
ពីរនាក់ប៉ាកូនសម្តៅទៅប្រអប់យន្តដេីម្បីឡេីងទៅofficeរបស់អគ្គនាយកដែលនៅខាងលេី
"សួស្តីលោកអគ្គនាយក​ សួស្តីអ្នកប្រុសតូច"លេខាស្រស់ស្អាតឈ្មោះលូសុី​ ដេីមទ្រូងធំ​ បបូរមាត់ក្រហមឆេះ​ ស្លៀកលិចលេីលិចក្រោម​ ឃេីញអគ្គនាយកមករហ័សងេីបឈរគោរព​ នាងមានចិត្តលេីអគ្គនាយក​ តែនាយកម្លោះមិនដែលយកភ្នែកមេីលទេ
"បាទសួស្តីអុំស្រី"អាល្អិតមិនដឹងថាគួរហៅបែណា​ ណាមួយឃេីញមុខនាងមិនសូវក្មេងផងក៏ហៅបែបនេះទៅ
"ចា....ចាស"នាងលេខាធ្វេីជានិយាយទាំងញញឹមតាមពិតនាងខឹងចង់ចេញផ្សែងទៅហេីយដែលហៅនាងបែបនេះ​ ព្រោះរាក់ដងពេលមកប៉ារបស់គេពរចូលបាត់ៗហេីយ
"អាក្មេងឆ្កួតយេីងចាស់ប៉ុណាទៅហៅយេីងបែបនេះ"លូសុីពេលចូលទៅបាត់និយាយទាំងខឹង
​   office
"អង្គុយទីនេះហេីយណា​ ពេលឃ្លានប្រាប់ Daddyឮទេ"ជុងគុកដាក់អោយកូនអង្គុយលេីសាឡុងមុននឹងនិយាយប្រាប់កូន
"បាទ​ តែ Daddy​ កូនសុំក្រដាសនឹងខ្មៅដៃមួយបានទេ"ជុងវ៉ុន
"បាទបាន"ជុងគុកដេីរទៅយកក្រដាសសៀវភៅនិងខ្មៅដៃមកអោយគេរួមទាំង​ អាយភេត​ ផងដែរ
"នេះកូន​ ហេីយនេះអាយភេត​ តែកុំលេងយូរពេកណា​ ប្រយ័ត្នឈឺភ្នែក"ជុងគុក
"បាទយល់ហេីយ Daddy"ជុងវ៉ុន
"សឹត"ជុងគុកអោនថេីបថ្ពាល់កូនមួយខ្សឹតរួចទៅអង្គុយនៅតុធ្វេីការរបស់គេបាត់
​ តុក​ តុក
"ចូលមក"ជុងគុក
​ ក្រាក
"លោកអគ្គនាយកនេះឯកសារត្រូវចុះហត្ថាលេខាដេីម្បីបញ្ជូនអោយផ្នែកគ្រប់គ្រង"លូសុីនិយាយទាំងឈរច្រតដៃនឹងតុ​ ដេីម្បីបង្ហាញគល់ទ្រូងរបស់នាង
"ហឹម​ ចេញទៅចុះ"ជុងគុកក្រហឹមដេីមកទាំងមិនខ្វល់ខ្វាយពីនាង
លូសុីក៏រហ័សដេីរចេញទៅ
"ឈប់"គ្រានលតែសម្តីភ្លាមលូសុីរហ័សបែរមកវិញទាំងញញឹមព្រោះរាល់ដងលោកអគ្គនាយកមិនដែលហៅនាងទេ​ បេីហៅប្រហែលមានអ្វីពិសេសហេីយ
"ចាស"លូសុី
"ជួយស្លៀកពាក់អោយសមរម្យផង​ ទីនេះជាក្រុមហ៊ុន​ មិនមែនក្លឹប"ជុងគុក
"អរចាស"លូសុីនិយាយទាំងខ្មាស់គេជាខ្លាំង
"ចេញទៅ​ ថ្ងៃស្អែកបេីនៅតែបែបនេះខ្ញុំដេញនាងចេញ"ជុងគុកនិយាយទាំងសម្លេងរឹងកញ្ច្រឹស​ មុខមាំតែម្តង
"ចាស​ សុំទោសលោកអគ្គនាយក"លូសុីនិយាយរួចរហ័សចេញទៅ
នាយទុកពេលអោយនាងកែយូរហេីយតែដូចជាមិនដឹងអ្វីសោះ​ ទេីបនាយដាច់ចិត្តនិយាយ
"អូហ៍​ Daddyកាចណាស់"អាល្អិតដែលនៅអង្គុយមេីលមិញនេះនិយាយទាំងចំហរមាត់ទៅលោករបស់គេ
"កាចតែជាមួយគេទេ​ ហឹស​ហឹស"ជុងគុកសេីចនឹងទឹកមុខរបស់កូនពូជពេក

ជួយVoteម្នាក់មួយផងណា💙

My CEO Daddy  [END]Where stories live. Discover now