Part 5

2.7K 145 2
                                    

2ថ្ងៃក្រោយមក​
ពេលនេះម៉ោង7នាយតូចស្ថិតនៅក្រុមហ៊ុនTJH(The Jeon House)របស់ជុងគុក
"ប្អូន​ គីម​ ថេយ៉ុង​ សុំមកតាមបង"បុគ្គលិកម្នាក់ក៏ដេីរមករកគេ
"បាទ"ថេយ៉ុងឮហេីយរហ័សកាន់CVដេីរតាមគេរហូតដល់ជាន់លេីគេបង្អស់នៃអគារជាofficeរបស់អគ្គនាយកផ្ទាល់
តាមពិតគេមិនរេីសបុគ្គលិកទេប៉ុន្តែលោកផាកបានប្រាប់អោយគេមករៀនការងារនៅទីនេះ
"ចូលទៅចុះណា"
"អរគុណណាស់បងស្រី"ថេយ៉ុង
បុគ្គលិកស្រីនោះញញឹមងកក្បាលរួចក៏ដេីរចេញទៅវិញបាត់
​ តុក​ តុក
"ចូលមក"ស្លេងមាំបន្លឺឡេីង​ នាយតូចឮហេីយក៏បេីកទ្វាចូលទៅ
"ហ្វូ​ មិនអីទេ​ ក្រាក"ថេយ៉ុងដកដង្ហេីមចេញរួចក៏បេីកទ្វាចូល
"សួស្តី​ លោកអគ្គនាយក​ ខ្ញុំមកសម្ភាស៍ការងារ"ថេយ៉ុងដាក់ខ្លួនអង្គុយចុះពីមុខបុរសដែលជួបម្សិលមិញទាំងមុខមាំ
ជុងគុកឮហេីយរហ័សងេីបមុខមេីល​ ឃេីញថាជាក្មេងដែលជួបម្សិលមិញតេី
នាយមិនមាត់យកCVរបស់គេមកមេីល
មិនមែនគេជាអ្នកសម្ភាស៍គ្រប់បុគ្គលិកទេ​ ប៉ុន្តែម្នាក់នេះលោកផាកបានអោយគេជួយមេីលទេីបត្រូវសម្ភាស៍ដោយផ្ទាល់
"ជាក្មេងដែលលោកពូអោយមកជួបនោះមែនទេ"ជុងគុក
"ពិតមែន​ ប៉ុន្តែលោកនាយកកុំយកខ្ញុំដោយការសុំរបស់គាត់អិ​ លោកធ្វេីតេសខ្ញុំមកចុះ​ បេីសមត្ថភាពខ្សោយលោកអាចមិនអោយខ្ញុំជាប់ក៏បាន"ថេយ៉ុងនិយាយមុឺងម៉ាត់ទាំងមិនលេងសេីច
"ខ្ញុំពេញចិត្តសម្តីរបស់ឯង​ ប៉ុន្តែរៀនមិនទាន់ចប់ហេតុអីចង់ធ្វេីការ"ជុងគុក
"ខ្ញុំចង់បានបទពិសោធ៍ក្នុងការធ្វេីការងារមួយនេះ"ថេយ៉ុង
"ចេះគូរប្លង់ទេ"ជុងគុក
"បាទចេះ"ថេយ៉ុង
"ដេគ័រ? "ជុងគុក
"ចេះ"ថេយ៉ុង
"មេីលឧបករណ៍សំណង់ឫអគ្គីសនី? "ជុងគុក
"ចេះ​ ប៉ុន្តែខាងអគ្គីសនីមិនសូវជំនាញទេ"ថេយ៉ុង
"បេីឯងចេះមួយនឹងទៀតយេីងគិតថាឯងគួរតែបេីកក្រុមហ៊ុនទៅ"ជុងគុកនិយាយរួចនាយតូចសម្លក់មុខនាយភ្លេត
"លោកអគ្គនាយកឌឺខ្ញុំមែនទេ"ថេយ៉ុង
"គេបង្រៀនអោយបុគ្គលិកប្រេីក្រសែភ្នែ្ដាក់ចៅហ្វាយបែបនឹងហេហ"ជុងគុក
"មែនហេីយ​ ខ្ញុំសុំហាត់ការងារសិនក៏បាន​ កន្លះឆ្នាំមកនេះខ្ញុំសុំធ្វេីតែវេនព្រឹកទេ​ ព្រោះពេលថ្ងៃខ្ញុំជាប់រៀន​ ចំណែករឿងប្រាក់ខែខ្ញុំគិតថាមិនបាច់ក៏បាន​ ទុកថាខ្ញុំមករៀនទៅចុះ"ថេយ៉ុង
"យេីងមិនទាន់និយាយថាឯងជាប់ទេ"​ដឿក​ មួយម៉ាត់នេះដូចត្រូវមួយដៃអញ្ចឹង​ ថេយ៉ុងលេីកនេះដូចជាក្តៅតិចៗហេីយ
"បានហេីយ​ ឯងជាប់ហេីយ​ ចំណែកប្រាក់ខែយេីងបេីកតាមអោយគោលការរបស់ក្រុមហ៊ុន​ ចាំយេីងអោយហ៊ូសុងជួយបង្រៀនការងារឯង"ជុងគុក
"ហ៊ូសុងជានរណា"ថេយ៉ុង
"ឯងមិនស្គាល់? "ជុងគុក
"បេីស្គាល់ខ្ញុំសួរមែនទេ"ថេយ៉ុងអនមុខចុះនិយាយខ្សឹបតិចៗ​ តែគេចមិនផុតពីត្រចៀកដដែល
"យេីងឮ​"ជុងគុក
"ហិហិ"ថេយ៉ុងលេីកដៃអេសកញ្ចឹងកតិចៗទាំសេីចមិនសម
"គេជាអ្នកដែលទៅយកជុងវ៉ុនដែលពេលជួបឯងដំបូងនោះហេីយ"ជុងគុក
"អរ​ ចុះខ្ញុំចាប់ផ្តេីមការងារពេលណា"ថេយ៉ុង
"អីឡូវនេះ"ជុងគុក
"បាទ"ថេយ៉ុង
"ហ៊ូសុងចូលមកខាងក្នុងបន្តិច"ជុងគុកចុចទូរស័ទ្ទមួយដែលរាងជាប្រអប់​ ភ្ជប់ជាមួយនឹងតុរបស់លេខា​ និងជំនិតរបស់គេដែលនៅុខបន្ទប់នេះ
"គិតថាឯងសំណាងទៅចុះដែលយេីងសម្ភាស៍ដោយផ្ទាល់ហេីយ​ អោយជំនិតយេីងបង្រៀនការងារឯងដោយផ្ទាល់ទៀត"ជុងគុក
"មិនរំភេីបទេ"ថេយ៉ុង
"គិតថាយេីងចង់ហេហ"ជុងគុកមិនអោយគេឈ្នះទាន់ក៏តបទៅវិញ
"ចុះគិតថាខ្ញុំចង់មែនទេ"ថេយ៉ុង
"ឈ្លេីយ"ជុងគុកនិយាយទាំងត្រចៀកក្រហមខឹងនឹនាយតូច​ មិមដែលមាននរណាមកអង្គុយឈ្លោះជាមួយគេបែបនឹងទេ
"ចឹងសុំទោសផងលោកអុំ​ អគ្គនាយក"ថេយ៉ុង
"ឯង......."ជុងគុករកនិយាយតហេីយក៏មានសម្លេងមកកាត់
​ ក្រាក​ ! !
"មានការអ្វីចៅហ្វាយ"ហ៊ូសុង
"យកក្មេងឈ្លេីយនេះទៅហាត់ការងារភ្លាមទៅ"ជុងគុកនិយាយទាំងរំងាប់អារម្មណ៍
"បាទ​ មោះអាល្អិត"ហ៊ូសុង
"ខ្ញុំបន្ទាបអោយអគ្គនាយកបន្តិចចុះណា​ ទៅហេីយលោកពូ​ អគ្គនាយក"ថេយ៉ុងប្តូរពីអុំមកពូ​ រួចនិយាយទាំងសេីចពេលឃេីញនាយខឹងរួចចេញទៅតាមហ៊ូសុងបាត់
"ឯង​ អាក្មេងឈ្លេីយ"ជុងគុកស្រែកថាអោយគេទាំងម្ចាស់គេមិនបានឮឡេីយ
"ចាំមេីលណា"ជុងគុកយកឯកសារមកមេីលទាំងអារម្មណ៍នៅខឹងនឹងក្មេងនោះនៅឡេីយ
Skip
"មិញនេះ​ ថេយ៉ុងធ្វេីអោយគាត់ខឹងមែនទេ"ហ៊ូសុងនិយាយទៅនាយតូចពេលនៅក្នុងប្រអប់យន្តសម្តៅទៅជា់ខាងក្រោមជាជាន់បុគ្គលិក
"គឺគ្រាន់តែតមាត់នឹងគាតនឹងណា"ថេយ៉ុង
"ហាសហា​ ចឹងបានគាត់ខឹងណាស់​ ព្រោះមិនដែលមាននរណាតមាត់ជាមួយគាតទេ"ហ៊ូសុង
"ខ្ញុំក៏គិតដូចបងប្រុសដែរ​ មនុស្សស្អីមុខមាំដូចតោឆ្លាក់​ មិនដែលរីក"ថេយ៉ុង
"មិនខ្លាចបងយកទៅប្រាប់គាត់ទេហេហ"ហ៊ូសុង
"បេីបងប្រាប់អស់ល្អជាមួយគ្នាហេីយ"ថេយ៉ុង
"ហាសហា"ហ៊ូសុងបានត្រឹមសេីច
"តែកុំញយដងពេកអី​ ព្រោះចៅហ្វាយមិនចូលចិត្តសុំាញុំាច្រីនទេ​ ពេលខ្លះបងបិះត្រូវបាតជេីងរបស់គាត់ដែរ"ហ៊ូសុង
"ហឹស​ហឹស"ថេយ៉ុងបានត្រឹមសេីចតាមបំពង់ក
នាយតូចបន្តរៀនការងារជាមួយហ៊ូសុង​ នាយបានបង្រៀនឃេីញថានាយតូចឆាប់យល់ណាស់​ ពេលខ្លះក៏ឮសម្លេងសេីចក្អាកក្អាយធ្វេីអោយអ្នកនៅទីនោះមេីលមកគេគ្រប់គ្នា​ ព្រោះមិនដែលឃេីញជំនិតចៅហ្វាយមកបង្រៀនការងារលេងសេីចបែបនេះទេ​ អ្នកខ្លះក៏សេីចតាមចំណែកអ្នកខ្លះធ្វេីរឹកពា​ ពែបមាត់ព្រោះជ្រេញដែលធ្វេីជាស្នឹទ្ធស្នាលនឹងជំនិតរបស់អគ្គនាយក
គេធ្វេីការរហូតដល់ពេលថ្ងៃទេីបរៀបចំខ្លួនដេីម្បីត្រឡប់ទៅផ្ទះវិញ
នាយតូចមកដល់ផ្ទះរៀបចំរួចរាល់ហេីយក៏ធ្វេីដំណេីរទៅសាលាដោយឡានក្រុង​
ថេយ៉ុងបន្តអង្គុុយរៀនរហូតដល់ម៉ោងចេញទៅផ្ទះ
"ទៅផ្ទះជាមួយយេីងទេ"ជីមីនងាកមកសួរមិត្ត
"ឯងសួររល់ដងដូចមិនដឹងចម្លេីយ"ថេយ៉ុងនិយាយទាំងសម្លក់គេ​ ព្រោះជីមីនសួរគេរាល់ថ្ងៃទាំងដែលដឹងថាគេមិនទៅហេីយនឹង
"អុឺ​ ប្រញាប់ទៅផ្ទះផង"ជីមីននិយាយរួចដេីរចេញទៅបាត់
ចំណែកនាយតូចរៀបចំកាតាបរួចដេីរចេញមកមុខថ្នាក់
"ថេយ៉ុងលោកគ្រូបណ្ណាល័យហៅទៅជួប"សិស្សម្នាក់បានរត់មកប្រាប់ពេលឃេីញនាយតូចរៀបចេញពីថ្នាក់
"អរ​ អរគុណណាស់"ថេយ៉ុងងក់ក្បាលរួចសម្តៅទៅអគារបណ្ណាល័យដែលនៅឆ្ងាយពីអគាររបស់គេគួរសមដែរ
"ហុឺ!! បិទហេីយនឹង​ ហេីយអោយខ្ញុំជួបអ្នកណាទៅនេះ"ថេយ៉ុងដេីរមកដល់ឈរអេសក្បាលទាំងឆ្ងល់​ ឃេីញថាអគារបានចាក់សោរបាត់ទៅហេីយ
"ចាំថ្ងៃស្អែកក៏បាន"ថេយ៉ុងមិនគិតច្រេីនក៏ដេីរទៅវិញឃេីញថាសាលាសល់សិស្សតិចតួចប៉ុណោះ
​ បុឺង​
"អួយ"ថេយ៉ុងដេីរសុខៗក៏មានដបទឹកសុទ្ធហោះមកពីណាមិនដឹងមកត្រូវក្បាលគេ
នាយតូចងាកទៅមេីលក៏ឃេីញមនុស្សដេីរមកមួយក្រុមមានទាំងប្រុសស្រី
"សួស្តីអាក្មេងខ្ទេីយ"នោះគ្មាននរណាក្រៅពីស៊ូមីទេ
"អរ​ តាមពិតបញ្ជាគេអោយមកបញ្ឆោតយេីងនឹងបានធ្វេីបាបហេហ"ថេយ៉ុងទោះជាឃេីញគ្នាគេមានមនុស្សប្រុស3-4នាក់មកជាមួយក៏គេគ្មានអារម្មណ៍ខ្លាចជាមួយដែរ​ ព្រោះគេដឹងបាត់ទៅហេីយថានាងចង់ធ្វេីបាបខ្លួន
"ឆ្លាតគ្រាន់បេី​ តែនៅចាញ់ល្បិចយេីងបន្តិច"ស៊ូមីធ្វេីជានិយាយចម្អកដេីរមកជិតនាយតូច
"មែនយេីងល្ងង់​ ព្រោះខួរក្បាលយេីងមិនដែលយកគំនិតថោកទាបមកគិតដូចជានាងទេ"ថេយ៉ុងលេីកដៃអោបជាប់ទ្រូងតបទៅគេវិញទាំងគ្មានញញេីតអ្វីបន្តិច​ ធ្វេីអោយស៊ូមីចាប់ផ្តេីមក្តៅក្រហាយ
"យេីងសុខចិត្តថោកទាបអោយតែបាន​ វាយអាខ្ទេីយឯង​ នេះនែ៎.........."ស៊ូមីនិយាយរួចក៏លេីកដៃទះនាយតូច
​ ផាច់
ថេយ៉ុងចាប់ដៃនាងជាប់មុននឹងទះនាងវិញដល់ថ្នាក់ដួលលេីឥដ្ឋ
"អាយ​ អាខ្ទេីយឯងហ៊ានទះយេីងផងហេហ"ស៊ូមីងេីបឈរឡេីងស្រែកចង្អុលនាយតូច
"មែនយ៉ាងម៉េច"ថេយ៉ុង
"ពួកឯងឈរធ្វេីអីចាត់ការវាទៅ"ស៊ូមីក៏ងាកមកស្រែកប្រាប់គ្នីគ្នារបស់នាង
"ពួកឯងចូលទៅចាប់ដៃវាទៅ"ម្នាក់មេីលទៅជាមេគេក៏ប្រាប់ទៅកូនចៅពីរនាក់របស់វា​
"លែងយេីងភ្លាម"ថេយ៉ុងនិយាយទាំងរេីបម្រះ​ តែនៅតែគេចាប់ជាប់ម្នាក់ទាំងសងខាង
"ហឹស​ គ្រាន់បេីណាស់ហេហ​នេះ​...ដឹប.....អួយ"ស៊ូមីដេីរទៅមុខរាងតូចរកលេីកដៃទះគេហេីយក៏ត្រូវមួយជេីងចំកណ្តាលពោះធ្វេីអោយនាងដួលទៅលេីឥដ្ឋម្តងទៀតទាំងចុកឆ្អល់
"ស៊ូមីយ៉ាងម៉េចហេីយ"ស៊ុនអឺឃេីញមិត្តដួលរហ៏សទៅជួយលេីក
"ខ្លាំងណាស់អ្ហេហ? នេះឯង.......ដឹប....ព្រូស"អាម្នាក់មេគេដេីរចូលទៅយៀរដៃរកវាយនាយតូច​ តែត្រូវនាយតូចធាក់មួយជេីងកណ្តាលមុខ​ ដួលខ្ពោកសន្លប់បាត់ឆឹង
​"ល្បង"កូនចៅទាំងពីរនោះស្រែកឡេីងទាំងភ្ញាក់ផ្អេីល
​"ឌឹប.....អ្ហក"កូនចៅដែលក្រៀកដៃនាយតូចម្ខាង​ ឃេីញថាភ្លេចខ្លួននាយតូចយកដៃចាប់ក្បាលហេីយលេីកជង្គង់ចំក្បាលធ្វេីអោយសន្លប់ម្នាក់ទៀត
"ឌឹប​ ព្រូស"ថេយ៉ុងលេីកដៃវាយអាម្នាក់ទៀតពីក្រោយរួចធាក់អោយដួលទៅលេីពីរនាក់នោះ
"ឈប់​ រញ៉េរញៃជាមួយយេីងទៀត​ លេីកក្រោយយេីងមិនលេងតែបុិននឹងទេ"ថេយ៉ុងនិយាយទាំងសម្លឹងមុខពួកនាងរួចដេីរចេញទៅ
"ពិតជារំខានមែន"ថេយ៉ុងដេីររអ៊ូទាំងមុខក្រញ៉ូវទៅអង្គុយនៅចំណតឡានក្រុង

ជួយVoteផងណា💙

My CEO Daddy  [END]Where stories live. Discover now