Part 38

1.9K 110 2
                                    

      ម៉ោងសម្រាក
ជុងគុកបិទឯកសារទុក​ សម្លឹងមេីលទៅថេយ៉ុងដែលគិតតែផ្ទៀងផ្ទាត់ការងារមិនដាក់
"អូនបានហេី​យ​ ដល់ម៉ោងសម្រាកហេីយ"ជុងគុកសម្រេចចិត្តដេីរទៅរកនាយតូច
"ចាំបន្តិចបង្ហេីយសិន"និយាយតែមាត់​ តែភ្នែកសម្លឹងមិនដាក់
"អត់ទេ​ អូនជាអ្នកប្រាប់បង​ អីឡូវអូនបែរជាបែបនេះទៅវិញ"ជុងគុកទាញងឯកសារពីដៃនាយតូចភ្លាមៗ
"ក៏បាន​ អូនរៀបចំសិន"ថេយ៉ុងងេីបឈររៀបចំរបស់របរអោយស្រួលបួលទេីបក្រោកឈរឡេីង
"តោះ"ថេយ៉ុង
"ឈប់សិន"ជុងគុកទាញដៃនាយតូចមកវិញ​ រួចអោបចូលក្មុងដេីមទ្រូងកក់ក្តៅរបស់នាយ
"បងកេីតអីមែនទេ"ថេយ៉ុងឆ្ងល់ក្នុងចិត្តសុខៗបែរជាទាញគេមកអោបបែបនេះ​ តែក៏មិនភ្លេចលេីកដៃអោបតបនាយវិញ
"បងសួរអូនទេីបត្រូវ​ បងធ្វេីអ្វីមិនត្រូវចិត្តអូនមែនទដបានជាអូន​ ធ្វេីមុខមិនសប្បាយចិត្ងបែបនេះ"ជុងគុកបន្តអោបអោយតូចទាំងថេីបសក់គេខ្សឹតៗ
"ប្រាប់ហេីយថាមានអីឯណា"ថេយ៉ុង
"បងមិនដឹងទេ​ ប៉ុន្តែបងសុំទោសបេីបងធ្វេីអ្វីអោយអូនទាស់ចិត្ត​ អូនជាមនុស្សទី1ទេីបបងមិនមានបទពិសោធន៍តែបងនឹងព្យាយាមយល់ពីអូនអោយកាន់តែច្រេីន"ជុងគុក
"បងធ្វេីបានល្អហេីយ"ថេយ៉ុង
"ចុះ...."ជុងគុក
"អូនអារម្មណ៍មិនល្អ​ ពេលឮអ្នកផ្សេងសសេីរបង​ ចង់បានបង​ បងចង់អោយអូ​នធ្វេីមុខត្រេកអរពេលគេចង់បានរបស់អូនមែនទេ"ថេយ៉ុងនិយាយកាត់នាយ
"អូនកុំខ្វល់អី​ នរណាចង់បានបងមិនសំខាន់អ្វីដែលសំខាន់បងស្រឡាញ់អូន​ បងមិនបានទៅយកពួកគេ​ បងប្រាប់ហេីយមែនទេថាកុំយកសម្តីអ្នកដទៃមកគិត"ជុងគុក
"អ្ហឹមអូនស្តាប់តាមបង"ថេយ៉ុង
"ជុប​ តោះទៅញុំាអាហារ"ជុងគុកទាញនាយតូចចេញរួចថេីបមាត់គេមួយខ្សឹតអោបចង្កេះគ្នាចុះទៅខាងក្រោម
មកដល់ខាងក្រោមក៏ដេីរទៅរកកន្លែងអង្គុយដោយថ្ងៃនេះថេយ៉ុងជាអ្នកមកចាប់ម្ហូបម្តង
"ធ្វេីជានិយាយ​ ទាំងដែរតាមពិតស្រវ៉ាទុកខ្លួនឯងសោះ"កំពុងតែសប្បាយក្នុុងការចាប់ម្ហូបផងត្រូវមកអស់អារម្មណ៍ដោយសារតែសម្លេងដៀមដាមរបស់កញ្ញទេីបតែចូលថ្មី
ថេយ៉ុងមិនចង់មានរឿងក៏ធ្វេីជាមិនឮ
"មនុស្សតែមានខ្លួនវាបែបនឹងហេីយ​ មិនហ៊ាននិយាយស្តីតែតាមពិតរលួយក្នុង"ដោយឃេីញនាយតូចមិនតបត ស៊ូរខំប្រឹងនិយាយបន្ថែម
"មិនតបតមិនមែនមានន័យថាមានខ្លួន​ គេមិនតបតព្រោះមិនចង់និយាយអត់ប្រយោជន៍ជាមួយមនុស្សគ្មានខួរ​ មានតែប្រុសដឹកមុខ"ដោយអស់ទ្រាំនឹងនាងថេយ៉ុងក៏តបទៅវិញទាំងមុខមាំមិនដាក់
"ឯងថាអោយអ្នកណាអាក្មេងខ្ទេីយ"ស៊ូរីក្តៅក្នុងទ្រូងពេញៗពេលគេថាអោយបែបនេះ​ ទេីបរាងតម្លេីងសម្លេងបន្តិច
"ខ្ញុំថាចោលបេគចង់បានរេីសយកទៅខ្ញុំដាក់ទានអោយ​ អូហ៍មែនហេីយទោះខ្ញុំខ្ទេីយតែខ្ញុំមិនដែលតោងទៀមប្រុសដូចមនុស្សពេញលក្ខណះខ្លះទេ"ថេយឡុងតបតែប៉ុណ្ណឹងកាន់ថាសអាហារទាំងពីរដេីរសម្តៅទៅនាយ្រាស់ដែលអង្គុយចាំ​ ទេីបរហ័សប្រែទឹកមុខមកញញឹមខ្ជឹបុំអោយនាយដឹង​ ទកអោយកញ្ញាស្រស់នៅឈរក្តាប់ដៃសម្លក់ទៅនាយតូចមិនដាក់តែម្នាក់ឯង
"បានសម្តីណាស់​ ចាំមេីលចុះឯង"
"មកដល់ហេីយបាទ"ថេយ៉ុងដាក់គូទអង្គុយលេីកៅអីមិនភ្លេចនូវអាហាររបស់នាយក្រាស់
"អរគុណណាស់បាទ"ជុងគុក
"ឆាប់ញុំាទៅ"ថេយ៉ុង
​ ញុំាអាហាររួចរាល់ក៏ទៅបន្តធ្វេីការធម្មតារហូតដល់ចេញទៅផ្ទះ
​      ថ្ងៃថ្មី
"អូនរៀបចំរួចឫនៅ"ជុងគុកសួរឡេីង​ ព្រោះបន្តិចទៀតដល់ម៉ោងត្រូវប្រជុំហេីយ
"រួចហេីយតែបងទៅមុនទៅអូនទៅបន្ទប់ទឹកបន្តិច"ថេយ៉ុង
"បាទ"ជុងគុកថារួចដេីរចូលទៅមុន
ថេយ៉ុងដាក់ឯកសារលេីតុនៅពីមុខofficeរួចដេីរទៅបន្ទប់ទឹកក្នុងក្រសែរភ្នែកនរណាម្នាក់
​    ក្រាក
"លេខាគីមចែកឯកសារទៅ"ជុងគុកស្រដីឡេីងពេលឃេីញនាយតូចបេីកទ្វាចូលមក
ថេយ៉ុងងក់ក្បាលបន្តិចរួចដេីរកឯកសារដែលប្រជុំថ្ងៃនេះចែកដល់អ្នកនៅក្នុងអង្គប្រជុំ​ ក៏មានស៊ូរីផងដែរព្រោះជំនួសមុខអោយប៉ារបស់នាង
"ចាំមេីលទៅឯង"ចែកមកដល់កន្លែងស៊ូរីនាងក៏បន្លឺឡេីង​ តែនាយតូចឮហេីយមិនខ្វល់
បន្ទាប់ពីចែករួចរាល់ជុងគុកក៏ឡេីងពន្យល់ពីគម្រោងនៃProjectថ្មី
"លេខាគីមជួយយកផ្លាស់មកចាក់បញ្ជាំងបន្តិច"ជុងគុក
"បាទ"ថេយ៉ុងយក្លាស់របស់ឯកសារក្រុមហ៊ុនទៅចាក់ភ្លាមមិ​នអោយខាតពេល
"នេះជាអ្វី? "
"ម៉េចក៏លងសេីចបែបនេះ"
"ម៉េចក៏ចេញអញ្ចឹងទៅវិញ"
"លោកលេងសេីចមែនទេ"
"ហឺយ​ ម៉េចក៏បែបនេះ"ដោយឃេីញគ្រប់គ្នានាំគ្នាខ្សឹបខ្សាវអ្វីមិនដឹងទាំងសម្លឹងមេីលទៅអេក្រង់ស្លាយធ្វេីអោយនាយតូចរហ័សបែរទៅមេីល​ស្រែកទាំងភ្ញាក់ផ្អេីលបែរជាចេញទៅរឿងតុក្តតាទៅវិញ
"ម៉េចក៏បែបនេះលេខាគីម"ជុងគុកងាកមកសួរនាយតូច
"គឺ......"ថេយ៉ុងមិនទាន់ឆ្លេីយផងស៊ូរីក៏កាត់
"លេខាលោកចនធ្វេសប្រហែសពេកហេីយ​ បែរជាយកការងារមកលេងសេីច"បានឪកាសភ្លាមនាងចាប់ផ្តេីមវាយប្រហារតែម្តង
"មែនហេីយលោកចន"អ្នកគ្រប់គ្នាងក់ក្បាលយល់ស្របគ្រប់ៗគ្នា
"សូមទោសៗៗ​ ខ្ញុំរៀបចំរួចរាល់ហេីយតែវាទៅជាបែបនេះ"ថេយ៉ុងរហ័សរត់ទៅដកហ្វ្លាសចេញ​ ទាំងអោនគោរពសុំទោស
ថេយ៉ុងគេដឹងភ្លាមថាស្នាដៃនរណា
"កុំបាច់បារម្ភអី​ លេខាគីមអធិប្បាយដោយផ្ទាល់មាត់ទៅ"ជុងគុករហ័សសម្រួលអារម្មណ៍អ្នកនៅក្នុងអង្គប្រជុំរួចងាកមកនិយាយជាមួយនាយតូច
"តែ....."ថេយ៉ុងអេសអុញមិនចង់ព្រោះខ្លាចធ្វេីមិនបានល្អ
"បងជឿលេីអូន​ ធ្វេីអោយបាន​ បងស្រឡាញ់អូន"ជុងគុកអោនមកខ្សឹបគោះស្មានាយតូចតិចៗ​ រួចដេីរទៅកន្លែងអង្គុយសម្រាប់អគ្គនាយកក្រុមហ៊ុន
ថេយ៉ុងដកដង្ហេីមបន្ធូរអារម្មណ៍បន្តិច​ រួចលេីករូបដែលគេបានគូរប្លង់ដោយផ្ទាល់ដៃ​ មកនិយាយ​ អធិប្បាយ​ ពន្យល់ក្បោះក្បាយបានយ៉ាងល្អ​ ទោះជាមិនមានស្លាយបញ្ចាំងអោយបានក្បោះក្បាយជានេះឡេីយ
"សូមអរគុណ"ថេយ៉ុងអោនគោរពនៅណេលបញ្ចប់​ គេងេីបមុខឡេីង​ អ្វីដែលឃេីញគឺគ្រប់គ្នាស្ងាត់មាត​ នុងសម្លឹងមុខគេមិនដាក់
​    ផ្លាប់ៗៗៗៗ
បន្តិចក្រោយសម្លេងទះដៃបានបន្លឺឡេីង​ ធ្វេីអោយចិត្តនាយតូចធូរស្រឡះដូចដកដុំថ្មទំហំធំចេញអញ្ចឹង
គ្រប់គ្នាយល់ស្របនឹងគ​ម្រោងនេះគ្រប់គ្នា​ រួចនាំគ្នាដេីរចេញទៅអស់​ រួចទាំងស៊ូរីដែលក្តៅក្រហាយដែលធ្វេីបាបនាយតូចមិនបាន
"សឹត...ពួកែណាស់សំណព្វចិត្តបង"មកដល់អូហ្វីសភ្លាមនាយក្រាស់ចាប់នាយតូចមកអោបថេីបខ្សឹតៗភ្លាមៗតែម្តង
"បានបងទេ​ កុំអីអូនភ័យណាស់"ថេយ៉ុងទាំងញញឹមពេលនិយាយនោះបាននាយទេតែញញឹមផ្តល់កម្លាំងចិត្តដល់គេ
"អូនពូកែទៅវិញទេ"ជុងគុក
"ហិហិ"ថេយ៉ុងសេីចយ៉ាងគួរអោយស្រឡាញ់​ អត់នឹងទាក់ទាញនាយក្រាស់អត់ថេីបមិនបាន
​"តែJungអូនចង់ដឹងថានរណាលួចប្តូរហ្វ្លាស់​ អូនច្បាស់ណាស់ថាអូនរៀបចំរៀបរយហេីយ​ ប្រហែលមានអ្នកប្តូរពេលអូនចូលបន្ទប់ទឹក"ថេយ៉ុង
"ម៉េចក៏អូនជឿជាក់ថាបែបនេះ"ជុងគុក
"មិមដឹងទេ​ តែបងឆែកកាមេរ៉ាសុវត្ថិភាពសិនទៅ"ថេយ៉ុង
"ចឹងក៏បាន"និយាយរួចនាយដេីរទៅតុធ្វេីការរបស់នាយដោយមាននាយតូចតាមពីក្រោយ
​បន្ទាប់ពីមេីលសកម្មភាពអនកដែលលួចប្តូរហ្វ្លាស់ពេលនាយតូចចូលបន្ទប់ទឹកហេីយគឺគ្មាននរណាក្រៅពីស៊ូរីទេ
"ជានាងពិតមែន"ថេយ៉ុង
"ម៉េចក៏នាងធ្វេីបែបនេះ"ជុងគុក
"អូនមិនដឹងទេ"ថេយ៉ុងឆ្លេីយទាំងកុហក​ គេដឹងពីបំណងនាងច្បាស់ណាស់ថាចង់ធ្វេីបាបខ្លួន
"បងនឹងដេញនាងចេញ"ជុងគុក
"មិនបាច់ទេ​ បងធ្វេីធម្មតាទៅ"ថេយ៉ុង
"ម៉េចក៏ចឹង"ជុងគុក
"ធ្វេីតាមអូនប្រាប់ទៅ"ថេយ៉ុងនិយាយរួចដេីរទៅតុធ្វេីការរបស់ខ្លួនវិញ​ រួចយកឯកសារខ្លះៗទៅព្រីននៅជាន់បុគ្គលិកធម្មតា
ព្រីនក្រដាស់រួចនាយតូច​ ក៏ដេីរទៅឆុងកហ្វេអោយនាយក្រាស់ផងព្រោះខ្ជិលមកពីបីដង
ឆុងរូចរាល់ដេីរទៅវិញតែ
"អួយ...ក្តៅណាស់"ថេយ៉ុងត្រូវស៊ូរីមានចេតនាដេីរប៉ះនាយតូចអោយ​ រលាក់កាហ្វេត្រូវដៃនាយតូចទាំងក្រហមអស់
"ដេីរពភ្លីពភ្លេី"ស៊ូរី
"នាងចង់យ៉ាងម៉េច"ថេយ៉ុង
"ចង់យ៉ាងម៉េចមែនទេ"ស៊ូរីនិយាយទាំងញញឹមបែបរោគចិត្ត​ ជេីងក៏ចេះតែដេីរទៅមុខ​ ចំណែនាយតូចក៏រំកិលទៅក្រោយរហូតដល់ទល់ខ្នងនឹងជញ្ជាំង
"លេីកនេះឯងគ្មានសំណាងទៀតទេ...ហឹស"ស៊ូរីនិយាយតែប៉ុណ្ណឹងយកដៃរបសលនាងទៅបោចសក់ខ្លួនឯងអោយរញ៉េរញ៉ៃ
"នាងធ្វេីឆ្កួតស្អី...ផាច់ៗ"ថេយ៉ុងសួរទាំងភញាក់ផ្អេីលពេលនាងលេកដៃទះខ្លួនឯងបែបនេះ
"ចាំមតែមេីលទៅ..ផាច់ៗៗៗ"នាងមិយាយទាំងញញឹមចុងមាត់រួចលេីកដៃទះមុខខ្លួនឯងបន្ថែមរហូតដល់មានស្នាមម្រាមដៃពេញផ្ទៃមុខ
"ផាច់ៗៗ...ឈប់​ ឈប់ទៅនាងឆ្កួតទេហេហ
"ថេយ៉ុងដាក់បស់របរទុករួចចូលទៅទាញដៃនាង
"ជួយផងៗៗ​ អ្នកណាក៏បានដែលជួយផង"នាងចាប់ដៃថេយ៉ុងជាប់​ រួចស្រែកឡេីងភ្លាម
បុគ្គលិកគ្រប់គ្នាឮហេីយរហ៍សរត់មកមេីល
"មានរឿងអី"
"មែនហេីយ"
"មេីលសភាពនាងចុះ"
"នេះលេខាគីមធ្វេីបាបនាងមែនទេ"
"ជួយផងហឹក​ ហឹក​ គេទះខ្ញុំ"គ្រាន់តែឃេីញមនុស្សមកជុំជិតនាងប្រលែងដៃនាយតូចចេញ​ ទាំងប្រេីនូវទឹកភ្​នែកក្លែងក្លាយបស់នាង​ ទាក់ទាញការអាណិតពីអ្នកដទៃ
"មានរឿងអីហេតុអីក៏បែបនេះ"អ្នកដឹកនាំរហ័សមកសួរ
"គឺ..ហឹក..លេខាគីមទះខ្ញុំ...ខ្ញុំគ្រានលតែដេីរប៉ះគាត់បន្តិចសោះ​ គាត់ស្តីអោយហេីយវាយខ្ញុំ"នាងនិយាយចេញភ្លាមធ្វេីអោយនាយតូចហួសចិត្តិនស្ទេីរ
"នែ៎​ កុំចេះតែមកចោតខ្ញុំ​ ខ្ញុំមិនបានធ្វេីទេ"ថេយ៉ុងងាកទៅគ្រប់គ្នាសម្លឹងមេីលមកខ្លួន​ ដូចស្អប់ខ្ពេីមណាស់អញ្ចឹង
"លេខាគីមគិតថាខ្ញុំ​ ទះកំភ្លៀងខ្លួនឯងហេហ"ស៊ូរីនៅបន្តយំ​ ធ្វេីជាតួកំសត់នៅពីមុខអ្នកគ្រប់គ្នា
"មែនហេីយ​ "ថេយ៉ុងក៏ស្រែកតបទៅវិញ
"អ្នកទាំងអស់គ្នាមេីលចុះ​ ហឹកៗ...ជួយរកយុត្តធម៍អោយខ្ញុំផង"ស៊ូរីប្រឹងយំបន្ថែមដេីម្បីទាក់ទាញចំណាប់អារម្មណ៍
"អីឡូវអញ្ចេះចុះ​ លេខាគីមសុំទោសនាងទៅ​ រឿងនឹងចប់"អ្នកដឹកនាំក្រុមមិនដឹងធ្វេីយ៉ាងម៉េចមានតែសម្រួល
"អត់ទេ​ ខ្ញុំមិនបានធ្វេីអ្វីនាង​ ម៉េចក៏ត្រូវសុំទោសនាង"ថេយ៉ុង
"តែគ្រប់គ្នាក៏ឃេីញ"
"មែនហេីយៗៗ"បុគ្គលិកផ្សេងបន្តពីក្រោយ​  ធ្វេីអោយកញ្ញាស៊ូរីលួចញញឹមចុងមាត់តិចៗម្នាក់ឯង
"នរណាហ៊ានអោយគេសុំទោស"សម្លេងមាំបន្លឺឡេីងពីក្រោយអ្នកគ្រប់គ្នា​ ធ្វេីអោយបុគ្គលិកទាំងអស់ឃេីញអគ្គនាយកិយាយឡេីងទាំងមុខមាំ
"លោកអគ្គនាយ...ហឹកៗ​..លេខាគីមបានទះខ្ញុំ"ស៊ូរីគ្រាន់តែឃេីញនាយមកភ្លាម​ ចាប់ផ្តេីមចូលតួកម្សត់បន្ថែម
ជុងគុកមុនមាត់ដេីរមក​  ធ្វេីអោយស៊ូរីចាប់ផ្តេីមមានសង្ឃឹម​ ប៉ុន្តែត្រូវរលាយអសលពេលនាយដេីរទៅរកថេយ៉ុង
"អូនយ៉ាងម៉េចហេីយ​"ជុងគុកដេីរមកសួរនាយតូច​ ទាំងប្រេីពាក្យអូនបង​ ធ្វេីអោយបុគ្គលិកគ្រប់គ្នាចុះហរមាត់ភ្ញាក់ផ្អេីល
"អូនមិនអីទេ​ តែនាងចង់អោយអូនសុំទោស​ នាងទាំងដែអូនមិនបានធ្វេីអ្វីនាងផង"ថេយ៉ុង
"ហេតុអ្វីមានរឿងបែបនេះ"ជុងគុកងាកមកសួរនាង
"គឺខ្ញុំដេីរបុកលេខាគីម​ តែលេខាគីមស្តីអោយខ្ញុំហេីយ​ ក៏ទាស់សម្តីគ្នា​ គាត់បានមកទះកំភ្លៀងខ្ញុំ..ហឹក"ស៊ូរី
"ទាស់រឿងអី"ជុងគុកសួរដេញជេីងនាងធ្វេីអោយនាងស្ងាត់មាត់ជ្រាប
"តាមខ្ញុំមេីលតាមកាមេរ៉ាសុវត្ថិភាព​ នាងជាអ្នកមានចេតនាដេីរមកបុកគូរដណ្តឹងរបស់ខ្ញុំ​ ហេីយថែមជាអ្នកទះកំភ្លៀងខ្លួនឯងទៀត​ មិនចាំបាច់ប្រកែកព្រោះខ្ញុំមានភស្តុតាង"ជុងគុកដាក់ម៉ាត់ធ្វេីអោយនាងស្ងាត់មាត់ជ្រាប
"មនុស្សស្អី​ អីក៏អាក្រក់បែបនេះ"
"នៅដេីរចោតគេទៀត"
"មែនហេីយ​ ចរឹកអន់ណាស់"
"ឈប់ទៅ​ ឈប់និយាយទៅ"ដោយសម្លេងថាស្តីអោយនាងពីសំណាក់បុគ្គលិកពេកនាងក៏ស្រែកចេញមកតែម្តង
"យេីងដេញនាងចេញ​ ហេីយមិនបាច់យកអំណចប៉ានាងទេ​ យេីងសុខចិត្របង់ថ្លៃកុងត្រា"ជុងគុក
"ចាំមេីលណាគីមថេយ៉ុង"ស៊ូរីនិយាយទាំងសម្លក់នាយតូច​ រួចប្រុងនឹងដេីរចេញតែនាយតូចឃាត់
"ឈប់"ថេយ៉ុង
​    ផាច់
មួយកំភ្លៀងបានវាត់ទៅលេីថ្ពាល់ដាមដោយស្នាមម្រាមដៃ​ មួយតង់ទៀត
"មិញនេះនាងថាខ្ញុំទះនាង​ តែខ្ញុំមិនបានធ្វេី​ តែពេលនេះខ្ញុំធ្វេីហេីយ​ ចេញពីទីនេះភ្លាមទៅ"ថេយ៉ុងនិយាយដោយសម្លេងត្រជាក់ស្រេប
"យេីងនឹងសងសឹកឯង"ស៊ូរីនិយាយតែប៉ុន្នឹងដេីរចេញទៅយ៉ាងលឿន

ជួយVoteផងណា♥️

My CEO Daddy  [END]Where stories live. Discover now