Part 27

2.3K 118 1
                                    

    ងាកមកមេីលពីរអ្នកនេះវិញ
​    ក្រឹប
ជុងគុកបុទទ្វារួចដេីរចូលមកក៏ភ្ញាក់នឹងនាយតូចដែលអង្គុយលេីសាឡុងសម្លក់មកនាយ
"អួយ​ សម្លក់យេីងធ្វេីអី"ជុងគុកក៏ដេីរទៅដាក់ខ្លួនអង្គុយជិតនាយតូច
ថេយ៉ុងមិនមាត់តែកុំមេីលភ្នែកសម្លក់ចង់ជ្រួហេីយ​ ធ្វេីអោយនាយក្រាស់លេបទឹកមាត់មួយក្អឹកទាំងរអានឹងមុខនាយតូច
"អួយ.......ឈឺ.....ឈឺ"បន្តិចក្រោយមកសម្លេងស្រែករបស់នាយក្រាស់ក៏បន្លឺឡេីងដោយស្នាដៃនាយតូច​ លូកដៃមកមួលចង្កេះនាយ
"ម៉េចក៏ទៅប្រាប់អុំស្រីបែបនឹង​ ខ្ញុំមិនទាន់យល់ព្រមឯណា"ថេយ៉ុងសួរនាយទាំងមុខខូវចំណែកដៃក៏នៅតែមួលលេីសដេីម
"អួយ...អួយយ...លែងដៃសិនទៅចាំនិយាយគ្នា.....អួយ"ជុងគុកប្រឹងបេះដៃនាយតូចចេញទាំងមុខរកយំ
"ឆ្លេីយ"ថេយ៉ុងមិនលែងថែមទាំងស្រែកដាកនាយទៀត
"គង់តែខ្លាចជាកូនប្រសារគាត់ដដែល​ ប្រាប់អោយហេីយទៅមិ​នស្រួល"ជុងគុក
"ហឺយ"ថេយ៉ុងដកដៃចេញមកវិញ​ រួចអង្គុយអោយដៃសម្លកលមុខនាយមិនដាក់
"ឈប់សម្លក់បានហេីយ......សឹត"នាយក្រាស់រំកិលមកិតនាយតូចនិងថេីបថ្ពាល់នាយតូចមួយខ្សឹត
"កុំប៉ះ"ថេយ៉ុង
"ធ្វេីបែបនេះ​ ស្រួលអោយឯងទុកចិត្តនោះអីថាយេីងស្រឡាញ់ឯង"ជុងគុក
"តែវាលឿនពេក"ថេយ៉ុង
"ចាំយេូងរំលោភសិនមែនទេ"ជុងគុក
ថេយ៉ុងគ្រាន់តែឮបែបនេះងាកមកសម្លក់នាយម្តងទៀត
"អួយ....បានហេីយៗឈប់សម្លក់យេីងខ្លាច"ជុងគុកក៏លោទៅអោបនាយតូច
តមពិតថេយ៉ុងក៏អរក្មុងចិត្តដែល​ ដែលនាយច្បាស់លាស់នឹងគេបែបនេះ​ តែប៉ុនេះទុកចិត្តហេីយ
"ឈឺទេ"ថេយ៉ុងលាត់អាវនាយមេីលឃេីញថាក្រហមជាំបត់ទៅហេីយ​ ព្រោះសាច់នាយសដូចកូនក្មេងចឹង
"ឈឺ"ជុងគុកចេញចរឹកក្មេងមកនិយាយទាំងពេបមាត់
"ជុប​ បាត់ឈឺនៅ"ថេយ៉ុងក៏ងេីបទៅថេីបមាត់នាយក្រាស់មួយខ្សឹត​ ធ្វេីអោយអ្នកកម្លោះឯណេះញញឹមភ្លាមតែម្តង
"បាត់ហេីយ"ជុងគុក
"ហេីយកាលជូនខ្ញុំទៅផ្ទះ"ថេយ៉ុង
"មិនចង់នៅជិតយេីងហេហ"ជុងគុក
"កុំមកនាំរឿង​ ត្រូវទៀតលូវហេីយ"ថេយ៉ុង
"ធ្វេីលេង​ ម៉ាក់ថាចាំញុំាបាយល្ងាចហេីយចាំទៅ​ ណាមួយក៏យេីងចង់នៅជិតឯងព្រោះឯងឈប់ដល់ទៅ2អាទិត្យ"ជុងគុកស្រដីដូចជាក្មេងលោកទៅអោបចង្កេះនាយតូច
"ស្អីលោកនឹង​ មិនវិចបង្វេចទៅនៅជាមួយខ្ញុំតែម្តងទៅ"ថេយ៉ុងហួសចិត្តនឹងនាយក៏ធ្វេីជានិយាយបញ្ជួស
"ពិតមែនហេហ"ជុងគុកឮហេីយងេីបមុខមកសួរយ៉ាងលឿន
"ខ្ញុំបញ្ជួស"ថេយ៉ុង
"ឆឹស"ជុងគុកមិនមាត់ក៏ដាក់ខ្លួនគេងលេីកភ្លៅនាយតូច​ ខ្ទប់មុខនឹងពោះរបស់គេ
"នែ៎​ មកគេងអីទីនេះ​ គ្រែមានតេី"ថេយ៉ុង
"អត់ទេ​ អស់កម្លាំងណាស"ជុងគុកនិយាយទាំងបិតភ្នែក
ថេយ៉ុងមិននិយាយអ្វីក៏លេីកដៃមកអង្អែលសក់នាយ​ ព្រោះនាយបេីកឡានមកយូរហេីយទេីបអស់កម្លាំងបែបនេះ
មួយស្របក់ក្រោយនាយតូចក៏ទោទន់ភ្នែកទៅតាម​ បិទភ្នែកផ្តេកក្បាលលេីសាឡុងគេងទាំងពីរទៅ
​         ម៉ោង6ល្ងាច
​    ក្រាក
អាល្អិតជុងវ៉ុនដែលងូតទឹកស្លៀកពាក់ខោអវថ្មីរួចរត់មករកDaddyគេបេីកទ្វាមកបែរជាឃេីញគេងនៅលេីភ្លៅថេយ៉ុងទៅវិញ​ ក៏ដេីរទៅជិតួចអង្រួនស្មានាយតិចៗ
"Daddy Daddyងេីបឡេីង"ជុងវ៉ុន
"អ្ហឹម​ Daddyងេីបហេីយ"ជុងគុកបេីកភ្នែកឡេីងទាំងស្ងាបតិចៗ
"លោកយាយហៅអោយចុះទៅខាងក្រោម"ជុងវ៉ុន
"ទៅចុះកូន​ ចាំDaddyដាស់មកថេយ៍សិន..សឹត"ជុងគុកក៏ងេីបអង្គុយរួចអោនថេីបថ្ពាល់កូនប្រុសមួយខ្សឹត
"បាទ​ កូមទៅហេីយ"ជុងវ៉ុននិយាយរួចក៏ចុះទៅខាងក្រោមបាត់
ជុងគុកងាកមកមេីលអនកដែលគេង្អែកក្បាលលេីសាឡុងនេះវិញ​ សុខៗស្នាមញញឹមរបស់នាយក៏បង្ហាញឡេីង
"សឹត.."ដោយអត់ទ្រាំមិនបាននាយក៏អោនទៅថេីបថ្ពាល់ក្រពុំមួយខ្សឹត(លួចថេីបកូនគេ😂)
"ថេយ៍....ថេយ៉ុងងេីបឡេីង"ជុងគុកស្រដីហៅគេតិចៗ​ ធ្វេីអោយនាយតូចមានអារម្មណ៍រំខានក៏បេីកភ្នែកឡេីង
"អ្ហឹម......"គេងេីបអង្គុយស្រួលបួលទំងស្ងាបមុនដាច់ពីមាត់
"ទៅលុនមុខសិនទៅ"ជុងគុក
"ក៏បាន"ថេយ៉ុងនិយាយរួចដេីរចូលបន្ទប់ទឹកដេីម្បីលុបមុខ
"ខ្ញុំចុះទៅខាងក្រោមមុនហេីយ"ថេយ៉ុងចេញមកវិញក័ស្រដីប្រាប់ទៅនាយ
"អ្ហឹម"ជុងគុកក្រហឹមដេីមក​ រួចក៏ដេីរចូលបន្ទប់ទឹកបាត់ដេីម្បីសម្អាតខ្លួន
នាយតូចក៏ដេីរចុះទៅក្រោមឃេីញអ្នកស្រីចនកំពុងរៀបចំអាហារដាក់លេីតុបាយធ្វេីអោយគេរអៀសចិត្ត​ភ្លាមៗ​ ដែលមកផ្ទះគេហេីយបែរជាគេងមិនជួយគាត់ធ្វេីអ្វីទៅវិញ
"អូហ​ ថេយ៉ុងចុះមកហេីយហេហ​ ឆាបមកញុំាបាយមក"អ្នកស្រីចនក្រឡេកឃេីញអនាគតកូនប្រសារ(😁)ចុះមកក៏ស្រដីឡេីង
"បាទ​ អុំស្រីមានអ្វីអោយខ្ញុំជួយទេ"ថេយ៉ុងរហ័សដេីរទៅជិតគាត់
"មិនអីទេ​ អុំរៀបចំរួចរាល់ហេីយអង្គុយចុះមក"អ្នកស្រីចន
"បាទ"ថេយ៉ុងក៏ដាក់ខ្លួនអង្គុយជិតជុងវ៉ុន
"ជុងវ៉ុនងេីបយូរឫនៅ"ថេយ៉ុងលេីកដៃអង្អែលក្បាលអាល្អិតដែលអង្គុយកៅអីជិតខ្លួននោះ
"គឺជុងវ៉ុនងេីបយូរហេីយ​ មិញនេះជុងវ៉ុនឡេីងទៅដាស់Daddyក៏ឃេីញបងថេយ៍កំពុងតែគេងដែរ"ជុងវ៉ុន
"មិនដាស់បងផងទៅ"ថេយ៉ុង
"គឺDaddyថាចាំDaddyអ្នកដាស់"ជុងវ៉ុន
"អ្ហឹម"ថេយ៉ុងមិនដឹងនិយាយអ្វីក៏ក្រហឹមងក់ក្បាល
បន្តិចក្រោយមកយុនហ្គីនិងជុងគុកក៏ចុះមក
ការទទួលទានអាហារពេលល្ងាចក៏រលូនធម្មតា​ លុះរាងយប់បន្តិចនាយក្រាស់ក៏ជូននាយតូចត្រឡប់មកវិញ
"ខ្ញុំទៅហេីយ"ថេយ៉ុងដោះខ្សែក្រវ៉ាត់ចេញរួចងាកមកនិយាយជាមួយនាយក្រាស់ដែលសម្លឹងមុខគេនោះ
"អ្ហឹម​ កុំសូវមេីលមេរៀនដល់យប់ជ្រៅពេក"ជុងគុកស្រដីគេវិញទាំងសម្តីមិនសូវផ្អែមប៉ុន្តែវាពោរពេញទៅដោយសេចក្តីបារម្ភ
"ដឹងហេីយ"ថេយ៉ុងរករៀបនឹងបេីកទ្វាឡានតែនាយក្រាស់ចាប់ដៃជាប់
"ឈប់​.....ជុបសុបិន្តល្អ"ជុងគុកទាញដៃនាយតូចធ្វេីអោយគេងាកមុខមកក៏ស្ទុះទៅថេីបមាត់នាយតូចមួយខ្សឹតធ្វេីអោយគេអៀនភ្លាមៗ
"លោកដូចគ្នា"ថេយ៉ុងរហ័សបេីកទ្វាចេញទៅបេីមិនអញ្ចឹងខ្មាស់នាយណាស់
ជុងគុកនៅមេីលគេដល់ចូលក្នុងផុតក៏បេីកឡានចេញទៅក្នុងក្រសែភ្នែកមនុស្សម្នាក់ដែលលបមេីលនាយមកពីរអ្នកនាយតូច​រួចលេីកទូរស័ព្ទខលទៅនរណាមិនដឹង
​      3ថ្ងៃក្រោយ
​  រឹង​ រឹង
សម្លេងកណ្តឹងរបស់សាលាបានបន្លឺឡេីងដេីម្បីផ្តល់ដំណឹងនៃនារបញ្ចប់ការប្រឡងម៉ោងចុងក្រោយរបស់សិស្សទាំងអស់ដែលអ្នកខ្លះប្រឡងឡេីងថ្នាក់បន្តហេីយអ្នកខ្លះក៏ប្រឡងដេីម្បីបញ្ចប់ភាពនូវជាសិស្សរបស់ពួកគេដូចជានាយតូចទាំងពីរដែលដេីរបណ្តេីរគ្នាចេញមកដោយស្នាមញញឹមនេះអញ្ចឹង
"ទីប៉ផុតប្រឡងចប់ហេីយ"ជីមីនស្រែកឡេីងទាំងសប្បាយចិត្តធ្វេីអោយសិស្សគ្រប់គ្នាងាកមកមេីលគេ
"K'Minយកប្តីហេីយ​យេ..."ថេយ៉ុងក៏ធ្វេីជាបន្តពីក្រោយ
"មែនហេី.......ហេហ​ ឆ្កួតទេហហេមិនទាន់យកទេ"ជីមីនភ្លចខ្លួនបិះនឹងឆ្លេីយយល់ស្របក៏រហ័សងាកមកសម្លក់មិត្តវិញ
"លលេង"ថេយ៉ុង
"ហេីយឯងទៅស្រុកថ្ងៃណា"ជីមីន
"គឺខានស្អែក"ថេយ៉ុង
"ចឹងស្អែកយេីងទៅគេងជាមួយឯង​ ព្រោះមិនចង់ជិះឡានខ្លួនឯងទៅទេ​ខ្ជិលណាស់​ ចង់Enjoyជាមួយធម្មជាតិនៅលេីរថភ្លេីងម្តង"ជីមីន
"អូខេតាមនឹងចុះ"ថេយ៉ុង
"ថេយ៉ុង"ជីមីនហៅនាយតូចដោយស្រដីស្រងូតស្រងាត់ធ្វេីអោយគេរហ័សងាកមកមេីលមិត្ត
"ថី? កេីតអី"ថេយ៉ុងរហ័សសួរគេ​ សប្បាយសុខៗបែរជាមកធ្វេីមុខកេីតទុក
"គឺថ្ងៃស្អែកយុនឡេីងយន្តហោះទៅវិញហេីយ"ជីមីន
"ចុះគាតមកវិញទេ"ថេយ៉ុង
"មកប៉ុន្តែគាត់ថាមិនដឹងពេលណា​ គាត់នឹងប្រញាប់រៀបចំការងារអោយរួចរាល់"ជីមីន
"មិនអីទេណា​ គសត់គង់តែមកវិញទេ​ ការងារម៉េចនឹងអាចខាតបានទៅ​ យល់ពីគាត់ខ្លះទៅ"ថេយ៉ុង
"យេីងដឹងហេីយ​ គ្រាន់តែនឹកគាត់"ជីមីន
"ឯងសុំគាត់ការអោយលឿនទៅ​ អានឹងបានទៅតាមគាត់"ថេយ៉ុង
"ឆ្កួតទេហេហ​ មិនទាន់រកការងារធ្វេីបានផង"ជីមីន
"ក៏ទៅរៀនផង​ ធ្វេីការផងនៅទីនោះទៅ"ថេយ៉ុង
"មិនដឹងទេ​ បានហេីយ​ ប៉ាម៉ាក់យេូងមកទទួលហេីយ"ជីមីនងាកឃេីញប៉ាម៉ាក់គេឈរចាំនៅមុខសាលាក៏រហ័សលាមិត្ត
"អ្ហឹមទៅចុះ"ថេយ៉ុងនិយាយទាំងមានអរម្មណ៍សោកសៅ
ជីមីនមិនមាត់ក៏ដេីរចេញទៅរកប៉ាម៉ាក់របស់គេ
ថេយ៉ុងឈរមេីលជីមីនអោបប៉ាម៉ាក់របស់គេទាំងញញឹម
"បេីពេលនេះប៉ាម៉ាក់នៅ​ ខ្ញុំចង់អោបអ្នកទាំងពីរដែរ"ថេយ៉ុងឃេីញហេីយសឹងតែស្រក់ទឹកភ្នែកព្រោះនឹកដល់ប៉ាម៉ាក់ដែលគាត់នៅស្រុក
"ចុះអោបយេីងបានទេ"សម្លេងមាំបន្លឺឡេីងពីក្រោយខ្នងនាយតូចធ្វេីអោយគេរហ័សងាកទៅមេីលឃេីញនាយក្រាស់កំពុងឈរញញឹមមកកាន់គេ
"លោក"ថេយ៉ុងហៅនាយទាំងពេបមាត់
"មោះ"ជុងគុកត្រដាងដៃចាំនាយតូចដែលពេបមាត់ដូចកូនក្មេងនោះ
​  ភឹប
ថេយ៉ុងរហ័សរត់ទៅអោបនាយ​ ធ្វេីអោយនាយក្រាស់រហ័សលេីកក្រសោបអោបកាយគេវិញ
"យំធ្វេីអី​ ក្រែងជិតបានទៅជួបពួកគាត់ហេីយតេី"ជុងគុកស្រដីទាំងអោប​ អង្អែលក្បាលនាយតូចដែលសង្ងំហូរទៅភ្នែកនៅក្នុងទ្រូង
"គឺនឹកពួកគាត់ខ្លាំងពេក"ថេយ៉ុងនិយាយងុលៗក្នុងទ្រូងនាយ
"បានហេីយឈប់យំ"ជុងគុកទាញនាយតូចចេញពីទ្រូងលេីកប្រអប់ដៃមាំទៅជូតទឹកភ្នែកគេចេញ
"ធ្វេីបានច្រេីនទេ"ជុងគុក
"គឺធ្វេីបានច្រេីន"ថេយ៉ុង
"ល្អណាស់​ "ជុងគុកញីសក់នាយតូចតិចៗ
"លោកមកបានយ៉ាងម៉េច"ថេយ៉ុងសួរនាយព្រោះតាំងពីរថ្ងៃដែលមកពីលេងសមុទ្រនោះនាយប្រាប់ថារវល់មិនបានទៅរក​ បានត្រឹមតែខលរកគ្នាតាមទូរស័ព្ទ
"គឺប្រញាប់Clearការងារអោយអស់ដេីម្បីមកទទួលកូនខ្លាដេីរលេង"ជុងគុកក៏ដឹកដៃគេសម្តៅទៅឡាន
"ហិហិ​ អរគុណណាស់"ថេយ៉ុង
"ទៅស្រុកថ្ងៃណា"ជុងគុក
"គឺថ្ងៃខានស្អែក"ថេយ៉ុង
"ចឹងថ្ងៃស្អែកយេីងឈប់មួយថ្ងៃដេីម្បីកំដរឯង"ជុងគុក
"មិនបាច់ទេ​ លោកជានាយកក្រមហ៊ុនឈប់ម៉េចនឹងបានទៅ"ថេយ៉ុង
"ឈប់មកកំដរអនាគតប្រពន្ធ​ គ្មាននរណាកាត់ប្រាក់ខែទេ"ជុងគុកនិយាយធម្មតាតែអ្នកស្តាប់បែរជាអៀនថ្ពាល់ក្រមទៅវិញ
"ស្អីលោកនឹង"ថេយ៉ុងអៀនមិនហ៊ានមេីលមុខនាយទេ​ទេីបរត់ទៅរកឡានមុន
"ហឹស"ជុងគុកសេីចក្រវីក្បាលនឹងនាយតូចទេីបរហ័សដេីរទៅឡាន
​    ក្រឹបៗ
សកម្មភាពអោបដឹកដៃគ្នាអម្បិញមិញក៏ត្រូវជនមិនស្គាល់មុខថតយកទៅរួចគេចខ្លួនចេញទៅយ៉ាងលឿន
"បងថេយ៍"អាល្អិតស្រែកហៅធ្វេីអោយនាយតូចងាកទៅមេីលឃេីញអាល្អិតត្រឹមចង្កេះកំពុងឈរត្រដាងដៃមកគេ​ ធ្វេីអោយនាយតូចរហ័សដេីរទៅរករួចលេីកដៃអោបគេ​ ពរឡេីង
"នឹក​បងថេយ៍ណាស់...សឹត"ជុងវ៉ុនអោបក​ នាយូចរួចថេីបគេថ្ពាល់ក្រពុំមួយខ្សឹត
"នឹកដូចគ្នា...សឹត"ថេយ៉ុងក៏ថេីបថ្ពាល់អាល្អិតវិញរួចចូលទៅអង្គុយក្នុងឡាន​ ដោយមានDaddyសង្ហារជាអ្នកបេីកឡាន
​   ជុងគុកនាំគេទៅញុំាអាហារ​ បន្ទាប់មកក៏ទៅផ្សារទំនេីបធំនៅទីក្រុងសេអ៊ូល
ពួកគេបណ្តេីរគ្នាចូលមកប្រៀបដូចជាគ្រួសារតូចយ៉ាងអញ្ចឹង
"ចង់បានអី​ ប្រាប់យេីង"ជុងគុកមិនភ្លេចងាកមកស្រដីជាមួយនាយតូច
"អូហូ​ Sugar Daddy"ថេយ៉ុងធ្វេីជានិយាយបង្អាបនាយ
"ចឹងBabyទិញអីប្រាបDaddyមក"ជុងគកមិមអោយចាញ់ចិត្តក៏ធ្វេីជានិយាយផ្ចាញ់វិញ
"អ៊ែក​ ខ្ពេីមណាស់"ថេយ៉ុង
"ចង់ទិញអី"ជុងគុក
"អត់ទេ​ កុំខ្ជះខ្ជាយលុយអី​ ខ្ញុំគ្រាន់តែចង់ដេីរលេងទេ"ថេយ៉ុងមិនចង់អោយគេចំណាយលេីខ្លួនច្រេីនពេកទេ​ គ្រាន់តែជូនគេដេីរលេងនេះវាល្អពេកទៅហេីយ
"ទៅហាងនោះទៅ"ជុងគុកក៏បណ្តេីរពួកគេដេីរចូលហាងកាមេរ៉ាមួយកន្លែងធ្វេីអោយនាយតូចចាប់ផ្តេីមមានអារម្មណ៍ជ្រួលជ្រេីមបន្តិចព្រោះគេចូលចិត្តកាមេរ៉ាណាស់តែខំធ្វេីអារម្មណ៍អោយស្រួលបួល
"សួស្តី​ លោកចន"មេការហាងគ្រាន់តែឃេីញនាយដេីរចូលមកក៏រហ័សមករាក់ទាក់ភ្លាម​ ព្រោះខ្លាចបុគ្គលិកធ្វេីអ្វីមិនត្រូវចិត្តនាយ​ នរណាមិនស្គាល់លោកចននោះ
"អ្ហឹម​ ចង់បានមួយណាយកទៅ"ជុងគុកក្រហឹមដេីមកបន្តិច​ ក៏ងាកមកនិយាយជាមួយនាយតូចម្តង
"អត់ទេលោក​ ខ្ញុំអត់មានចង់បានទេ"ថេយ៉ុងរហ័សប្រកែកគ្នា
"ប្រាកដ? "ជុងគុកលេីកចិញ្ចេីមសួរគេ
"ប្រាកដហេីយ"ថេយ៉ុង
"បេីឯងមិនយកមួយទេ​យេីងយកមួយហាងតែម្តង"ជុងគុក
"ស្អីលោកនឹង"ថេយ៉ុងសួរនាយទាំងជ្រួញចិញ្ចេីម​នាយម្នាក់នេះជះលុយពិតមែន
"រេីសឫក៏មិនរេីស​ បេីមិនរេីសម្ចាស់ហា......"ជុងគុករកនិយាយទៅមេការហេីយតែត្រូវនាយតូចស្រែកឃាត់
"រេីសក៏បាន"ថេយ៉ុង
"ឆាប់ទៅ"ជុងគុក
"ចូលចិត្តតែបង្ខំអាតាឆ្កួត"ថេយ៉ុងសម្លក់នាយសឹងតែជ្រុះគ្រាប់ភ្នែកទាំងស្តីអោយនាយក្រាស់​ រួចក៏ដេីរចូលហាងដោមានពីរអ្នកប៉ាកូនតាមពីក្រោយ
"គេទិញអោយហេីយ​ នៅរអ៊ូធ្វេីអី"ជុងគុកក៏ស្រដីឡេីង
"លោកមិនយល់ទេ"ថេយ៉ុង
"មិនយល់យ៉ាងម៉េច"ជុងគុក
"គឺ......."ថេយ៉ុងដល់នាយសួរអញ្ចឹងក៏រៀងទាក់ទេីរក្នុងការឆ្លេីយ
"ឆ្លេីយមក"ជុងគុកសួរគេទាំងស្រដីមាំ
"បេីយេីងបែកគ្នា​ ខ្ញុំមានលុយឯណាសងលោកវិញ"



ជួយVoteផងណា🥰💙

My CEO Daddy  [END]Where stories live. Discover now