Part 4

2.8K 142 1
                                    

ថ្ងៃនេះថេយ៉ុងទំនេរ​ ជីមីនក៏បានខលមកប្រាប់ថាយកគេទៅដេីរលេងមុននឹងទៅផ្ទះរបស់គេ
"រួចហេីយ​ ស្អាតណាស់ហិហិ"ថយ៉ុងឈរអេនអនមុខកញ្ចក់រួចទាញទឹកអប់មកបាញ់បន្តិចរួចដេីរទៅប្រអប់យន្តដេីម្បីចុះទៅចាំជីមីននៅខាងក្រោម​
ថ្ងៃនេះនាយតូចពាក់ខោកាប៊យអៀមត្រឹមជង្គង់ជាមួយនឹងអាវយឺតសដៃវែង​ ទម្លាក់ខ្សែអៀមម្ខាងចុះ​ ជាមួយនឹងសក់ពណ៍ប្រាក់ទៀតអេមអស់ទាស់តែម្តង
​ ទីត​ ទីត
សម្លេងសុីផ្លេឡានក៏បន្លឺឡេីងអោយនាយតូចងាកទៅមេីលឃេីញមិត្តរបស់គេបេីកកញ្ចក់ឡានជិះមកជិត
"ឡេីងមកប្រុសស្អាត"ជីមីន
"ឆឹស​ ដឹងហេីយប្រុសតឿ"ថេយ៉ុងនិយាយរួចឡេីងឡានចេញទៅ
​   ៚ផ្សារទំនេីបទីក្រុងសេអ៊ូល
បន្ទាប់ចតឡានទុកហេីយក៏ដេីរបណ្តេីរគ្នាចូលក្នុងផ្សារ​ សម្តៅទៅកន្លែងរកអីញុំាសិន
បន្ទាប់ពីញុំាអីរួចក៏ដេីរមេីលនេះមេីលនោះ
"ជីមីនយេីងទៅបន្ទប់ទឹកបន្តិច"ថេយ៉ុង
"អឺ​ ទៅៗយេីងចាំនៅទីនេះ"ជីមីន
ថេយ៉ុងនិយាយរួចដេីរទៅបន្ទប់ទឹកបាត់
បន្ទាប់ដោះទុករួចចេញមកលាងដៃ​ ថេយ៉ុងដេីររលាស់ដៃតិចៗក៏........
"ហឺយ​ សុំទោសៗលោក"ថេយ៉ុងនយាយទាំងភ្ញាក់ផ្អេីលពេលដែលអោនមុខចុះក្រោមដេីររលាស់ដៃត្រូវបុរសម្នាក់
"ចំមែនហេីយ"បុរសនោះនិយាយទាំងសម្លេងមាំសម្លក់នាយតូចមិនដាក់
"ខ្ញុំសុំទោសរួចហេីយតេី"ថេយ៉ុង
"គ្មានបានការ"បុរសនោះនិយាយរួចដេីរចូលបន្ទប់ទឹកបាត់
"ឆឹស​ អាងតែសង្ហារទេកុំអីដាល់បែកមុខហេីយ"ថេយ៉ុងរអ៊ូតិចៗរួចដេីរទៅរកមិត្តវិញ
"ជីមីន​ ជុងវ៉ុន"ថេយ៉ុងដេីរមករកមិត្តរួចនិយាយទាំងភ្ញាក់ផ្អេីលពេលឃេីញអាល្អិតនោះអង្គុយលេីភ្លៅមិត្ត
"បងថេយ៍ហិហិ"អាល្អិតឃេីញនាយតូចភ្លាមហក់ចុះពីលេីជីមីនរួចដេីរមកអោបជេីងនាយតូច
"មកជាមួយប៉ាម៉ាក់មែនទេ"ថេយ៉ុងបន្ទន់ជង្គង់ចុះនិយាយជាមួយអាល្អិត
"បាទមកជាមួយDaddy"ជុងវ៉ុន
"ពួកឯងស្គាល់គ្នាដែរហេហ"ជីមីនដែលអង្គុយមេីលពួកគេជាយូរនោះក៏បន្លឺឡេីង
"បាទស្គាល់"ជុងវ៉ុន
"ហេីយឯងនោះ"ថេយ៉ុង
"គេជាក្មួយរបស់យេីង"ជីមីន
"ចុះម៉េចបាននៅជាមួយឯង"ថេយ៉ុង
"ប៉ារបស់គេទៅបន្ទប់ទឹក"ជីមីន
"អរ​ អរសួស្តីលោក"ថេយ៉ុងងាកឃេីញនាយកម្លោះហ៊ូសុងឈរមេីលមកពួកគេក៏និយាយឡេីង
"សូស្តីអាល្អិត"ហ៊ូសុង
"ជុងវ៉ុន"ជុងគុកបន្ទាប់ពីទៅបន្ទប់ទឹករួចដេីរមករកកូនវិញ
"លោក\ឯង"ថេយ៉ុងនិងជុងគុកនិយាយឡេីងព្រមគ្នាពេលងាកមេីលមុខ
"ស្គាល់គ្នាមែនទេ"ជីមីន
"អត់ទេ\អត់ទេ"ពីរនាក់នោះនិយាយឡេីងព្រមគ្នា
"មិនស្គាល់ក៏អត់ទៅចឹង"ជីមីន
"តោះជីមីនដេីរលេងបន្តទៅនៅទីនេះអារម្មណ៍មិនល្អទេ"ថេយ៉ុងធ្វេីជានិយាយទាំងដៀងភ្នែកមេីលជុងគុក
"ហាក? ក្រែងមិញលេងមួយជុងវ៉ុនសោះ"ជីមីនងាកមេីលមុខទាំងឆ្ងល់
"ជុងវ៉ុនបងទៅសិនហេីយណា​ សឹត"ថេយ៉ុងបន្ទប់និយាយជាមួយអាល្អិតរួចអោនថេីបថ្ពាល់គេមួយខ្សឹត
"បងថេយ៍មិនដេីរលេងជាមួយខ្ញុំទេហេហ"ជុងវ៉ុន
"អត់ទេ​ មេីលមុខប៉ាជុងវ៉ុនទៅកាចណាស់"ថេយ៉ុងនិយាយជាមួយអាល្អិតខ្សឹបៗទាំងមេីលមុខនាយក្រាស់​ គេមិនមែនខ្លាចទេគ្រាន់តែជាលេស
"គាត់ស្លូតទេបាទ"ជុងវ៉ុន
"ហឹសៗ​ ជុងវ៉ុនបោកគេផ្សេងទៅ​ បានហេីយចាំពេលទំនេរបងដេីរលេងជាមួយណា"ថេយ៉ុង
"បាទ​ បាយបាយ"ជុងវ៉ុន
ថេយ៉ុងនិងជីមីនក៏ដេីរចេញទៅបាត់
"នេះកូនស្គាល់គេមែនទេ"ជុងគុករហ័សសួរកូន
"បាទគឺបងថេយ៍នឹងហេីយ"ជុងវ៉ុន
"អរ​ ចឹងកូនចង់ទៅណាទៀត"ជុងគុក
"កូនចង់ទិញឡានមួយបាទ​ សុំតែមួយទេហិហិ"អាល្អិតនិយាយទាំងធ្វេីកាយវិការយ៉ាងគួរអោយស្រឡាញ់
"យេីសអាល្អិត​ ទិញតែមួយតែអីឡូវពេញបន្ទបហេីយ"ជុងគុក
"តែមួយទៀតទេ Daddy"ជុងវ៉ុន
"ចឹងតោះ"ជុងគុក
ពួកគេបណ្តេីរគ្នាទៅកន្លែងក្មេងលេង
ងាកមកមេីលនាយតូចទាំងពីរនេះវិញកំពុងតែដេីរនៅកន្លែងលក់ម្ហូបអាហារ​ ដេីម្បីទិញទៅធ្វេីញុំានៅផ្ទះជីមីន
"ជីមីនម៉ាក់របស់គេទៅណា​ យេីងឃេីញនិយាយតែពីប៉ារបស់គេ"ថេយ៉ុងនឹកមិនឆ្ងល់មិនបានអោយតែសួររឿងអីគឺជុងវ៉ុននិយាយតែពីប៉ាមិនដែលឮនិយាយពីម៉ាក់
"គឺគេគ្មានម៉ាក់ទេ​"ជីមីន
"ឯងនិយាយអោយយល់បន្តិចបានទេ"ថេយ៉ុង
"ឯងកុំប្រាប់នរណាដឹងទេ​ សូម្បីតែអាល្អិត"ជីមីន
"អាថ៍កំបាំងផងមែនទេ"ថេយ៉ុង
"គឺពិតហេីយ"ជីមីន
"និយាយមក"ថេយ៉ុង
"គឺបងប្រុសគាត់រេីសគេមកចិញ្ចឹមទេ"ជីមីន
"អរ​ តែហេតុអីក៏មុខដូចគេបេះដាក់បែបនេះ​ បេីឯងមិនប្រាប់យេីងមិនជឿទេ"ថេយ៉ុង
"យេីងមិនដឹងទេ​ គាត់ស្រឡាញ់អាល្អិតនោះណាស់​ មេីលថែគេតាំងពីអាយុមិនទាន់បានមួយខែពេលដែលគាត់រេីសមក"ជីមីន
"មិនចង់ជឿទេ​ មេីលតែមុខកាចណាស់"ថេយ៉ុង
"កាចតែជាមួយគេទេ​ តែជាមួយអាល្អិតនោះគាត់មិនដែលហ៊ានសម្តីធំដាក់គេឡេីយ"ជីមីន
"អាចថាជាសំណាង​ តែក៏គួរអោយអាណិត"ថេយ៉ុង
"យេីងថាសំណាងទៅវិញទេ​ ដែលគេមិនរស់នៅជាមួយឳពុកម្តាយដែលបោះបង់កូនចោលនោះ"ជីមីន
"ចុះអ្នកផ្ទះគេថាម៉េច"ថេយ៉ុង
"គឺគេស្រឡាញ់អាល្អិតនោះណាស់​ ប៉ាម៉ាក់យេីងចង់អោយតែគេទៅលេងពួកគាត់ទេ"ជីមីន
"គេមិនដែលសួររម៉ាក់ទេហេហ"ថេយ៉ុង
"ពេលខ្លះក៏ភ្លេចខ្លួននិយាយដល់រឿងនេះ​ តែបន្លប់តែបន្តិចក៏ភ្លេចបាត់​"ជីមីន
"សង្ខឹមថាពេលធំឡេីងគេយល់ទៅចុះ"ថេយ៉ុង
"ជំរឿងបែបនេះ​ ចាប់អារម្មព៍បងប្រុសយេីងមែនទេ"ជីមីន
"ឆ្កួត​ មិញនេះទៅបន្ទប់ទឹករលាស់ទឹកត្រូវមុខគេ​ ខំសុំទោសហេីយនៅនិយាយសម្លក់ឯងទៀត"ថេយ៉ុង
"គាត់តែប៉ុណនឹង"ជីមីន
"បានហេីយប្រញាប់ទៅគិតលុយទៅ"ថេយ៉ុង
បន្ទាប់ពីគិតលុយរួចហេីយអស់ក៏នាំគ្នាទៅផ្ទះរបស់ជីមីន
ជីមីនចតឡានទុករួចក៏ប្រាប់អោយអ្នកបម្រីមកយកអុីវ៉ាន់
"អុំស្រី"ថេយ៉ុងដេីរមកដល់ខាងក្នុងឃេីញប៉ាម៉ាក់ជីមីនអង្គុយលេីសាឡុងរហ័សស្រែកហៅរួចរត់ទៅអោបគាត់
"នឹកណាស់​ ខានមកយូរហេីយនៀក"អ្នកស្រីផាករហ័សអោបតបអង្អែលក្បាលគេ
"គឺរវល់នឹងណា​ ខ្ញុំនឹងលោកអុំដូចគ្នាហិហិ"ថេយ៉ុង
"នឹកតែអុំស្រីមិននឹកអុំប្រុសខ្លះទេហេហ"លោកផាកដែលអង្គុយនៅជិតនោះក៏និយាយឡេីង
"នឹកលោកអុំដូចគ្នាហិហិ"ថេយ៉ុងរហ័សងេីបទៅអោបលោកផាកវិញ
"ហឹសហឹស"លោកផាកសេីចដេីមករួចលេីកដៃអោបគេវិញ
"ម៉ាក់មិញខ្ញុំជួបបងប្រុស​ ហេីយជុងវ៉ុនផងដែរណា"ជីមីន
"មិននាំគេមកដែលមក"អ្នកស្រីផាក
"គឺអាកូនស្វារបស់ម៉ាក់នួក្រញាប់អូសខ្ញុំចេញ​ ប្រហែលអៀនបងប្រុសហេីយ"ជីមីននិយាយចប់ភ្លាមអាល្អិតថេយ៉ុងងាកមកសម្លក់ភ្លេត
"នែ៎​ ឯងនិយាយស្អីនឹង​កំពុងស្អប់មុខផង"ថេយ៉ុង
"គេថាស្អប់ជំពប់លេីណា"លោកផាក
"អុំស្រីមេីលគេបង្អាប់ខ្ញុំហោហ"ថេយ៉ុងឃេ៏ញបែបនេះរហ័សដេីរទៅអោបអ្នកស្រីផាកវិញ
"ចុះពិតទេ"អ្នកស្រីផាក
"អត់ទេ​ អុំស្រី​ មិនមែនរសនិយមខ្ញុំទេ​ មុខមាំៗ​ កាចៗបែបនេះនោះ"ថេយ៉ុង
"ប្រហែលជាទេវតាហេីយបានរសនិយមវាមេីលទៅ"ជីមីន
"ប្រាកដហេីយ"ថេយ៉ុង
"បានហេីយម៉ោះទិញអីមកខ្លះចាំម៉ាក់ធ្វេីអោយញុំា"អ្នកស្រីផាកនិយាយរួចដេីរទៅផ្ទះបាយបាត់
"ចាំខ្ញុំជួយ"ជីមីននិងថេយ៉ុងរហ័សដេីរតាមក្រោយគាត់ទៅ
នៅក្នុងផ្ទះបាយឮតែសម្លេងសេីចក្អាកក្អាយ​
ថេយ៉ុងជាមនុស្សគួរអោយស្រឡាញ់ទេីបនរណាក៏ចូលចិត្តគេដែរ​ បានមកអញ្ចឹងទៀតត្រូវដៃជាមួយមិត្តសេីចផ្អេីលផ្ទះតែម្តង
បន្ទាប់ពីធ្វេីអាហាររួចក៏មកអង្គុយញុំាអាហារជុំគ្នាបណ្តេីរនិយាយគ្នាបណ្តេីរ
"លោកប៉ាថេយ៉ុងចង់ធ្វេីការ​ ប៉ាជួយអោយបងប្រុសអោយគេសម្ភាសជាប់បន្តិចទៅ"ជីមីន
"កុំតាមជីមីនលោកអុំ​ ខ្ញុំមិនចង់ចូលតាមខ្សែទេ​ គេមេីលមកមិនល្អ​ ណាមួយអាចអោយចៅហ្វាយមេីលងាយបាន"ថេយ៉ុង
"អុំមិនថាអីទេ​ ចាំអុំជួយអោយគេពិចារណាមេីលចុះ"លោកផាក
"បាទអរគុណណាស់"ថេយ៉ុង
បន្ទាប់ទទួលទានអាហារដល់កក់ក្តៅរួចហេីយលោកផាកក៏អោយអ្នកបេីកឡានជូននាយតូចទៅផ្ទះវិញ

ជួយVoteម្នាក់មួយផងណា💙

My CEO Daddy  [END]Where stories live. Discover now