Part 11

2.5K 138 0
                                    

"អាយយ.......អឹម...."ថេយ៉ុងរត់ទៅរកជុងគុកយ៉ាងលឿនធ្វេីអោយទាក់ជេីងនឹងទុយោទឹកដួលទៅលេីជុងគុកធ្វេីអោយបបូរមាត់ទាំងពីរបឡះគ្នាដោយមាននាយតូចសង្កត់ពីលេី
​ ពេលនេះពេលវេលាហាក់ដូចជាឈប់ដេីរ​ សេចក្តីភ្ញាក់ផ្អេីលបង្ហាញឡេីងក្នុងចិត្តរបស់ពួកគេម្នាក់ៗ
ពួកគេបេីកភ្នែកធំៗដល់ថ្នាក់ស្មានមិនដល់ថាជាបែបនេះ
"ហី!!!!! "ថេយ៉ុងប្រញាប់ងេីបមកាំរធម្មតាចំណែកនាយំលោះក៏ដូចគ្នា
"អឺ......គឺ......"ពួកគេនិយាយមិនចេញព្រោះនៅជាប់នឹងទិដ្ឋភាពអំបិញមិញនៅឡេីយ
"ខ្ញុំទៅខាងក្នុងសិនហេីយ"ថេយ៉ុងនិយាយរួចរហ័សដេីរចូលផ្ទះទាំងទទឹកជោគ​ នៅអោយអ្នកកម្លោះសង្ហារឈរអង្អែលបបូរមាត់តែម្នាក់ឯង
"ផ្អែម"សុខៗស្នាមញញឹមលេចឡេីងទាំងមិនដឹងខ្លួន
"ហី​ ភ្ញាក់ឡេីងៗ​ ឆ្កួតស្អីឯងអាគុក"ជុងគុកទះមុខខ្លួនឯងផាច់ៗសម្រួលអារម្មណ៍អោយស្រួល​ រួចដេីរចូលទៅក្នុងផ្ទះ
"ថេយ៉ុងម៉េចក៏ទទឹកជោគចឹង"អ្នកស្រីចនសួរគេពេលឃេីញឈរនៅមុខទ្វាមិនទាន់ហ៊ានចូល
"គឺ........"ថេយ៉ុងមិនដឹងឆ្លេីយបែបណាទេពេលនេះ​ បេីប្រាប់ថាលេងទឹកក៏មិនកេីត
"កូនក៏ម្នាក់ដែរហេហ"អ្នកស្រីចននិយាយឡេីងម្តងទៀតពេលឃេីញជុងគុកដេីរមក
"គឺកូនទៅផ្លាស់ខោអាវសិនហេីយ"ជុងគុកនិយាយទាំងរកដេីរឡេីងទៅបន្ទប់
"នែ៎​ កូនមិនគិតនាំថេយ៉ុងទៅផ្លាស់ខោអាវទេហេហ​ អត់ចិត្តទៅកេីតដែរ"អ្នកស្រីចន
"គឺមិ........."ថេយ៉ុង
"តាមយេីងមក"ជុងគុកនិយាយរួចឡេីងទៅបាត់
"ទៅតាមគេទៅ​ ថេយ៉ុងចង់អោយនៅឈរទទឹកបែបនេះហេហ"អ្នកស្រីចន
"បាទ"ថេយ៉ុងក៏ឡេីងទៅលេីបន្ទប់របស់នាក្រាស់​
ឡេីងមកដល់ខាងលេីមុខបន្ទប់ប៉ុន្តែមិនទាន់ចូលទេ
"ហឺយ​ ខ្មាសគេខ្លាំងណាស់មិញនេះ"ថេយ៉ុង
"មិនអីទេ​ វាជាអចតនា"ថេយ៉ុងនិយាយដាស់តឿនខ្លួនរួចរុញទ្វាចូលទៅ
​ ក្រាក
​ ក្រឹប
"ហឺយ"ថេយ៉ុងបិទទ្វារួចបែរមកវិញភ្នែកទាំងគូរឃេីញតែដេីមទ្រូងមាំហាប់ដែនៅជុតមុខប៉ុណោះ​ ព្រោះនាយក្រាស់មិនដឹងមកឈរតាំងពីពេលណា​ សំខាន់នាយតូចកម្ពស់ត្រឹមទ្រូងនាយក្រាស់ទេីបធ្វេីអោយមុខបិះនឹងប៉ះដេីមទ្រូវហាប់សខ្ចីនោះហេីយ
"លោកដោះអាវរកស្អី"ថេយ៉ុងរហ័សបែរមុខចេញវិញយ៉ាងលឿន
"ឯងចង់អោយយេីងពាក់ទាំងទទឹកហេហ"ជុងគុក
"ហេីយលោករកស្អី"ថេយ៉ុងទាំងមិនទាន់បែរមកដដែល
"យកខោអាវអោយឯងនឹងហេីយ​ នេស"ជុងគុកនិយាយទាំងហុចអាវអោយនាយតូចតែគេមិនងាកមកទេ
"យកឫអត់"ជុងគុក
"យក​ យក"ថេយ៉ុងរហ័សបែរមកយកខោអាវពីនាយ
ជុងគុកហុចអោយគេហេីយដេីរបង្ហាញខ្នងធំដូចសម្បកក្តាមចូលបន្ទប់ទឹកបាត់
"ហឺយ​ អាបុិនេះអោយតែនៅជិតចង់ស្លឈាមរាល់តែលេីក"ថេយ៉ុងក៏ដេីរទៅអង្គុយមេីលជុំវិញបន្ទប់ឃេីញថាមានសភាពរៀបរយស្រស់ស្អាតក្លិនក្រអូបភាពជាបុរស​ គ្រាន់តែវាមិនសូវមានពណ៍ច្រេីន​ ភាគច្រេីនជាពណ៍ខ្មៅ​ ថេយ៉ុងដេីរមេីលរហូតឃេីញរូបថតនាយក្រាស់កាលនៅក្មេង
"មុខដូចជុងវ៉ុនណាស់"ថេយ៉ុងលេីករូបមកមេីលទាំងសេីចតិចៗ
"គួរអោយស្រឡាញ់ទេ"ជុងគុក
"មែនហេីយ......ហឺយ"ថេយ៉ុងឆ្លេីយតបទាំងមិនដឹងខ្លួន​ ទេីបនឹកឃេីញឆ្ងល់សម្លេងនរណា​ ងាកទៅមេីលឃេីញថានាយក្រាស់ពាក់កន្សែងត្រឹមចង្កេះមេីលមកគេ
"លោកចូលចិត្តមកស្ងាត់ៗម្លេះ"ថេយ៉ុងរហ័សងាកចេញយករូបថតដាក់កន្លែងដេីមវិញ
"ហឹស​ បេីមិនអញ្ចឹងម៉េចនឹងដឹងថាយេីងគួរអោយស្រឡាញ់"ជុងគុកសេីចដេីមកបន្តិច
"ខ្ញុំចូលបន្ទប់ទឹកហេីយ"ថេយ៉ុងក៏ដេីរចូលបន្ទប់ទឹកបាត់
"ហឹសៗ"ជុងគុកសម្លឹងមេីលនាយតូចទាំងសេីចរួចទៅបន្ទប់ផ្លាស់សម្លៀកបំពាក់
នាយក្រាស់ពាក់ខោអាវរួចក៏មកឈរផ្លុំសក់នៅមុខកញ្ចក់
​ ក្រាក
សម្លេងបេីកទ្វាបន្ទប់ទឹកបន្លឺឡេីងធ្វេីអោយនាយបែរក្រសែភ្នែកទៅមេីល
ជេីងស្រឡូនបង្ហាញចេញមកធ្វេីអោយនាយក្រាស់មេីលទាំងចំហរមាត់មិនដកភ្នែក
​ ផូស
"មេីលស្អីលោក"ថេយ៉ុងកប់ម៉ាខោដែលនាយអោយទៅគេចំកណ្តាលមុខតែម្តង
"ស្រាតអោយយេីងមេីល​ យេីងមិនមេីល"ជុងគុកយកខោនោះមកកាន់
"ស្រាតស្អីលោក​ ខោលោកបុិនសសរផ្ទះនរណាពាក់កេីត"តាមពិតថេយ៉ុងពាក់ខោខ្លីក្នុងរបស់គេទេ​ ប៉ុន្តែអាវនាយក្រាស់ធំទេីបលឹបបាតមេីលមិនឃេីញ​ ឃេីញតែជេីងស្រឡូនសខ្ចី
"ចង់អោយយេីងមេីលក៏ថាទៅ"ជុងគុក
"ឆឹស"ថេយ៉ុងមិនមាត់ដេីរចុះទៅក្រោមបាត់
​ រីង​ រីង
នាយក្រាស់បម្រុងនឹងចុះទៅក្រោមហេីយទូរស័ព្ទរបស់នាយក៏បន្លឺឡេីង​ ទេីបយកមកមេីលឃេីញថាជាលេខរបស់ហ៊ូសុង
"អាឡូ"ជុងគុក
"ចៅហ្វាយមានរឿងហេីយ"ហ៊ូសុងនិយាយទាំងសម្លេងស្លន់
"មានរឿងអី"ជុងគុក
"គឺមានមនុស្សលួចដាក់គ្រាប់បែកនៅផ្ទះដែលសាងសង់បាន30%នៅជាយក្រុង"ហ៊ូសុង
"បន្តិចទៀតយេីងទៅដល់"ជុងគុកដាក់ទូរស័ព្ទចុះរួចទាញសោរឡានរត់ចុះទៅខាងក្រោមសម្តៅទៅន្លែងចតឡានយ៉ាងលឿន
"អៅ​ គេទៅណានឹង"អ្នកស្រីចនមេីលកូនប្រុសរត់ចេញទៅក្រៅទាំងងឿងឆ្ងល់
"ចាំខ្ញុំទៅសួរ"ថេយ៉ុងក៏រហ័សរត់ទៅមេីលក្រែងលោមានរឿងអី
គេរត់ទៅតាមឃេីញថានាយក្រាស់បម្រុងនឹងបេីកទ្វាឡាន
"លោកឈប់សិន"ថេយ៉ុង
"មានការអី"ជុងគុក
"លោកទៅណា"ថេយ៉ុង
"យេីងមានការបន្ទាន់​ បេីឯងមិនទាន់ទៅផ្ទះជួយមេីលជុងវ៉ុនផង​ យេីងមកវិញយូរណាស់"ជុងគុកនិយាយរួចឡេីងឡានបេីកចេញទៅយ៉ាងលឿន
ថេយ៉ុងមេីលគេបេីកចេញទៅផុតទេីបចូលផ្ទះវិញ
"គេទៅណាមែនទេថេយ៉ុង"អ្នកស្រីចន
"គឺគាត់ប្រាប់ថាមានការបន្ទាន់អ្នកស្រី"ថេយ៉ុង
"អរ​ មែនហេីយហៅអុំស្រីធម្មតាមកមិនបាច់អ្នកស្រីអីទេ​ កុំអោយមេីលទៅឃ្លាតឆ្ងាយគ្នាពេក"អ្នកស្រីចន
"អរបាទ"ថេយ៉ុង
"មែនហេីយអុំស្រី​ ជុងវ៉ុនហេីយជីមីនទៅណា"ថេយ៉ុងឃេីញបាត់ចាប់ពីពេលឈ្លោះជាមួយជុងគុកម្លេះតែមិនទាន់បានសួរ
"គឺឃេីញថាថេយ៉ុងមានការរវល់ទេីប​ ជីមីនគេនាំអាល្អិតទៅដេីរលេងសិនទៅ"អ្នកស្រីចន
"អរបាទ"ថេយ៉ុង
"ថេយ៉ុងចេះធ្វេីបង្អែមទេ"អ្នកស្រីចន
"គឺមិនសីវចេញទេបាទ"ថេយ៉ុង
"ចឹងយេីងធ្វេីទេ​ ចាំអុំបង្រៀនទៅចុះ​ ទេីបថ្ងៃនេះមានមនុស្សកំដរធ្វេី"អ្នកស្រីចន
"អរបាទ​បាន"ថេយ៉ុង
"តោះ"អ្នកស្រីចន
​ ការដ្ឋានសំណង់
​ ងឹត
ល្បឿនលឿនរបស់ឡានសេរីទំនេីបបានឈប់ភ្លាម​ នាយកម្លោះជុងគុកប្រញាប់ចេញមកដេីរសំដៅទៅជំនិតដែលនិយាយជាមួយប៉ូលីសនោះ​ នៅឡានពេទ្យដែលរុញអ្នករបួសទៀត
"យ៉ាងម៉េចហេីយ"ជុងគុក
"គឺអ្នករបួសប្រហែល10នាក់​ ចំណែកផ្ទះខូចខាតតែនៅខាងចុងនេះទេបាទ"ហ៊ូសុង
"ចេញថ្លៃមន្ទីពេទ្យហេីយសងជាប្រាក់អោយអ្នករបួសទាំងអស់ទៅ"ជុងគុក
"បាទចៅហ្វាយ"ហ៊ូសុង
"ហេីយដឹងទេថាជានរណា"ជុងគុក
"មិនដឹងទេ​ ព្រោះវាប្រហែលលួចដាក់ពេលយប់"ហ៊ូសុង
"មិនអីទេ​ ចាត់ការអោយរៀបរយចុះ​ យេីងទៅពិនិត្យផ្ទះសិន"ជុងគុកនិយាយរួចដេីរទៅចុងម្ខាង​ ឃេីញថាផ្ទះវីឡានដែលនៅជាប់គ្នានោះខូចអស់5-6ផ្ទះដែល
"កុំអោយដូចដែលយេីងគិតអោយសោះ"ជុងគុកនិយាយទាំងខឹង​ ក្តៅក្រហាយដែលហ៊ានលបខាំគេបែបនេះ
​ Skip
"ហាសហា​ ពេលនេះវាកំពុងតែឆេះដុំហេីយទេដឹង"ហ៊ុនកាងនិយាយទាំងសេីចមានក្តីសុខពេលបានបំផ្លាញគេបែបនេះ
"ខ្ញុំក៏គិតចឹងដែរចៅហ្វាយ"ជំនិតហ៊ុនកាងបន្តពីក្រោយ
"ឯងធ្វេីបានល្អ​ ចុះមានបន្សល់ដានអោយវាទេ"ហ៊ុនកាង
"អត់ទេចៅហ្វាយ​ ខ្ញុំចាត់ការរួចរាល់អស់ហេីយ"
"ល្អណាស​ យេីងតំឡេីងប្រាក់ខែអោយ"ហ៊ុនកាង
"អរគុណចៅហ្វាយ"
"អោយវាជួបរបស់តិចៗសិនបានហេីយ​ បេីវានៅតែអំនួតចាំលេងអាខ្លាំងតែម្តង"ហ៊ុនកាងនិយាយទាំងញញឹមចុងមាត់
​ ម៉ោង5ល្ងាច
"បងថេយ៍"ជុងវ៉ុនរត់សម្តៅទៅនាយតូចដែលអង្គុយលេងជាមួយអ្នកស្រីចននោះ
"អឹប​ មកវិញហេីយហេហ​ ទៅណាខ្លះ"ថេយ៉ុងលេីកអាល្អិតដាក់លេីភ្លៅ
"គឺបងមីននាំទៅញុំារបស់ឆ្ងាញ់​ នៅជិះសេះហោះ​ នឹងដេីរលេងច្រេីនន្លែងទៀត"ជុងវ៉ុន
"កុំភ្លេចទារលុយពីDaddyជុងវ៉ុនផង​ អស់មិនតិចទេ"ជីមីនដែរដេីរចូលមកក៏និយាយឡេីង
"បាទហិហិ​ តែDaddyទៅណាហេីយ"ជុងវ៉ុននិយាយទាំងងាករកមេីល
"គឺDaddyជុងវ៉ុនរវល់ចេញទៅក្រៅទាល់តែយប់បានមកវិញ"ថេយ៉ុងចេះតែនិយាយទៅព្រោះមិនដឹងថានាយមកវិញពីពេលណាផង
"ចឹងមាននរណាបំពេរជុងវ៉ុនគេងទៅ"ជុងវ៉ុននិយាយទាំងអោនមុខចុះ​ ព្រោះតាំងពីតូចប៉ារបស់គេនេះហេីយជាអ្នកបំពេរ​ និងនាំគេទៅគេងរហូត
ថេយ៉ុងមិនដឹងឆ្លេីយបែបណាក៏ងាកមេីលមុខអ្នកស្រីចន
"ម៉ែដោះយកជុងវ៉ុនទៅងូតទឹកសិនទៅ​ ជុងវ៉ុនទៅសម្អាតខ្លួនសិនទៅណា​ តែបន្តិចទៀតDaddyជុងវ៉ុនមកវិញហេីយ"អ្នកស្រីចនរហ័សបង្វែរស្ថានការព្រោះទឹមមុខអាល្អិតមិនសូវល្អ
"បាទលោកយាយ"ជុងវ៉ុននិយាយរួចលតចុះដេីរទៅកាន់ដៃម៉ែដោះសំដៅទៅបន្ទប់របស់គេ
"អុំមិនដឹងធ្វេីយ៉ាងម៉េចទេ​ អុំក៏ធ្លាប់បំពេរគេដែរពេលជុងគុករវល់ដល់យប់​ តែគេសុខចិត្តមិនគេងចាំដល់ប៉ារបស់គេមកវិញ​ គេយល់ស្របគ្រប់រឿង​តែរឿងនេះមួយអុំមិនដឹងធ្វេីយ៉ាងម៉េច"អ្នកស្រីចន
"ប្រហែលជាលោកចនជាអ្នកនៅជាមួយគេរហូតហេីយ"ថេយ៉ុង

ជួយVoteផងណា💙

My CEO Daddy  [END]Where stories live. Discover now