ep8

167 15 0
                                    

ពេលវេលារំកិលទៅមុខឥតឈប់ឈរពីរដូវត្រជាក់ចូលរដូវក្ដៅពីរដូវក្ដៅចូលរដូវត្រជាក់វិញ គិតៗទៅពេលវេលាពិតជាដើរលឿនមែនមកទល់ពេលនេះកម្លោះម៉ាហ្វៀរបស់យើងបានមករស់នៅសម័យបុរាណនេះអស់រយ:ពេល6ខែហើយ ហើយគាត់ក៏អាចសម្របខ្លួនតាមមនុស្សសម័យនេះបានដែរ។ក្នុងរយ:ពេល6ខែមកនេះគាត់បានជួបរឿងរ៉ាវជាច្រើន អ្វីដែលសំខាន់តាំងពីគាត់ផ្លាស់មករស់នៅក្នុងសាលារៀនដូចសិស្សដទៃនេះគាត់មិនបានចេញទៅដើរលេងនៅខាងក្រៅសោះព្រោះលោកនាយកមិនអនុញ្ញាតិឲ្យចេញទៅខាងក្រៅ គិតសព្វៗទៅនៅសាលារៀននេះពិបាករស់នៅជាងផ្ទះលោកមេទ័ពវូទៅទៀត វិន័យតឹងរឹងខ្លាំងណាស់ ប៉ុន្តែគិតថាអាចរារាំងម៉ាហ្វៀកម្លោះស៊ាវចាន់បានឬ?មិនបានចេញដើរលេងពេលថ្ងៃរាងតូចនឹងលួចចេញដើរលេងនៅពេលយប់><។

ថ្ងៃនេះមិនដឹងជាថ្ងៃវិសេសអ្វីទេលោកនាយកសាលាបានអនុញ្ញាតិឲ្យសិស្សទាំងអស់ចេញទៅខាងក្រៅដើម្បីលំហែរកម្សាន្ត ហើយត្រូវត្រឡប់មកវិញមុនពេលព្រះអាទិត្យលេច។
«ចៅហ្វាយពួកយើងទៅណាទៅ?»ធានអុីងមកសួររាងតូចដែលកំពុងឈរឱបដៃមើលសិស្សដទៃរៀបចំខ្លួនចេញទៅខាងក្រៅ
«មិនដឹងទេ!»ស៊ាវចាន់
«អេអ្នកប្រុសវូមិនចង់ទៅខាងក្រៅទេឬទើបមកឈរនៅត្រង់នេះ?»ភ្លាមនេះនាយកម្លោះស៊ូវិនបានដើរមកក៏សួររាក់ទាក់
«ចង់ទៅណាស់ តែមិនដឹងថាទីណាសប្បាយទេ!»ស៊ាវចាន់ឆ្លើយត្រង់ៗឥតលាក់លៀម
«ខ្ញុំស្គាល់កន្លែងសប្បាយច្រើនណាស់បើអ្នកប្រុសមិនយល់ទាស់អាចទៅជាមួយពួកខ្ញុំបានទេ?»ស៊ូវិន
«ខ្ញុំអាចទៅបានមែនឬ?»រាងតូចសួរបញ្ជាក់ព្រោះស៊ូវិនមិនមែនទៅតែឯងទេមានព្រះបុត្រាទី2 ឈូលីងលីង ហ្វានហ្វាននិងសិស្សដទៃច្រើននាក់ទៀតណាស់ ម្យ៉ាងរាងតូចមិនត្រូវធាតុជាមួយនឹងស្រីស្រស់ទាំង2នោះទៀតផងបើទៅហើយមានរឿងគិតយ៉ាងម៉េច?
«ពិតមែនហើយ!»ស៊ូវិនសម្លឹងមុខបុត្រាទី2មួយភ្លែតឃើញទ្រង់ងក់ក្បាលយល់ព្រមនាយក៏មកនិយាយជាមួយរាងតូចវិញ
«បើអញ្ចឹងខ្ញុំអាចនាំជីលីងទៅផងតើបានទេ?»ស៊ាវចាន់សម្លឹងទៅជីលីងដែលអង្គុយតែម្នាក់ឯងឆ្ងាយពីសិស្សដទៃ
«ប្រាដកជាបាន គ្នាច្រើនកាន់តែសប្បាយ»
   Skip
ក្រោយពីនិយាយត្រូវរ៉ូវគ្នាហើយពួកគេក៏នាំគ្នាមកទន្លេធំមួយដែលទេសភាពនៅទីនេះគឺស្រស់ស្អាតមែនទែន មានព្រៃឈើពណ៌បៃតងខ្ចីខ្យល់អាកាសបរិសុទ្ធទឹកថ្លាឆ្វង់គួរឲ្យចុះងូតលេងណាស់។
«យ៉ាងម៉េចដែរអ្នកប្រុសវូទីនេះត្រូវចិត្តអ្នកប្រុសដែរទេ?»ស៊ូវិន
«ហឹម~»រាងតូចក្រហឹមដើម.ក.បន្តិចបញ្ជាក់ថាត្រូវចិត្តគាត់ហើយ ស៊ូវិនក្រោយពីទទួលបានចម្លើយហើយនាយក៏ទៅរកកន្លែងអង្គុយទៅ។
ស៊ាវចាន់ដើរទៅមាត់ទឹកបិទភ្នែកទទួលយកអាកាសធាតុដ៏ល្អនៅចំពោះមុខ មួយសន្ទុះរាងតូចក៏បើកភ្នែកវិញសម្លឹងមើលផ្ទៃទឹករលកតាមកម្លាំងខ្យល់បក់ដោយទឹកមុខក្រៀមក្រំ ធានអុីងឃើញទឹកមុខចៅហ្វាយមិនល្អក៏ដើរមកឈរជិតនិងនិយាយសួរនាំ...
«ចៅហ្វាយមានរឿងអ្វីមិនសប្បាយចិត្តមែនទេ?»
«ហ៊ឺយ~»រាងតូចមិនឆ្លើយបានត្រឹមដកដង្ហើមធំ
«ចៅហ្វាយ....!»ធានអុីងបង្អូសសម្លេង រាងតូចតែងតែបែបនេះមានរឿងអ្វីនាយសួរគាត់មិនដែលប្រាប់នាយឲ្យស្រួលយ៉ាងម៉េចទេគាត់តែងដកដង្ហើមធំរាល់លើកនាយពិតជាខ្នាញ់នឹងចរិកចៅហ្វាយម្នាក់នេះខ្លាំងណាស់។
«ទេសភាពនៅទីនេះល្អណាស់»រាងតូចញញឹមរួចបង្វែរទៅនិយាយរឿងផ្សេងវិញម្ដង
«ចៅហ្វាយនឹកលោកម្ចាស់និងលោកស្រីមែនទេ?»ធានអុីងសួរត្រង់ៗ នាយរស់នៅជាមួយរាងតូចរាប់ឆ្នាំហើយមិនថារាងតូចគិតអ្វី សប្បាយចិត្តឬកើតទុក្ខនាយដឹងច្បាស់ដូចថ្ងៃអញ្ចឹង
«ហឹម~មែនយើងនឹកពួកគាត់»រាងតូចប្រែទឹកមុខមកស្រពោនវិញម្ដង
«ចៅហ្វាយកុំពិបាកចិត្តអី មានអាអុីងនៅក្បែរអាអុីងនឹងធ្វើឲ្យចៅហ្វាយរីករាយរាល់ថ្ងៃ»ធានអុីងនិយាយលួងលោមរាងតូច កុំឲ្យគាត់ពិបាកចិត្តអីពេលនេះមាននាយនៅក្បែរនាយមិនឲ្យគាត់ពិបាកចិត្តទេ មិនត្រឹមតែនិយាយនាយនៅធ្វើមុខCuteCuteដូចកូនក្មេងទៀតឃើញហើយគួរឲ្យចង់សើចណាស់
«ហឹស~»ស៊ាវចាន់អស់សំណើចនឹងទឹកមុខកូនចៅជាខ្លាំងទឹកមុខស្រពោនប្រែជាញញឹមវិញ
«យេ~ចៅហ្វាយសើចវិញហើយ»ធានអុីងស្រែកឡើងរួចរត់សម្ដៅទៅក្នុងទឹកយកដៃបាចទឹកឡើងលើមើលទៅនាយដូចជាសប្បាយចិត្តខ្លាំងណាស់
«ហឹស.យើងចាញ់ឯងហើយ»ស៊ាវចាន់សើចចេញធ្មេញទន្សាយស្រស់ស្អាតសម្លឹងមើលធានអុីងកំពុងបាចទឹកលេង ប៉ុន្តែទោះបីជាយ៉ាងណាភាពសោកសៅនៅតែមានបង្កប់ក្នុងចិត្តគាត់ដដែល។

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now