Ep5:ថ្ងៃចូលរៀនដំបូងនៅសម័យបុរាណ

176 19 0
                                    

ចម្លែកណាស់!គ្រាន់តែខានជួបគ្នាតែរយ:ពេលមួយខែសោះជួបគ្នាម្ដងទៀតគេបានផ្លាស់ប្ដូរទាំងស្រុង? មិនថាកែវភ្នែកដែលសម្លឹងមើលមកទ្រង់,របៀបនិយាយជាមួយទ្រង់ពេលនេះគឺខុសពីមុនដាច់ដូចអ្នកនៅចំពោះមុខជាមនុស្សម្នាក់ផ្សេងអញ្ចឹង។

«គេប្លែកណាស់»ព្រះបុត្រាមើលដំណើរស៊ាវចាន់ពីក្រោយ គេប្លែកខ្លាំងណាស់ទាំងឬកពារទាំងពាក្យសម្ដីខុសពីមុនដាច់គេមិនគោរពទ្រង់ហើយថែមទាំងនិយាយឈ្លើយដាក់ទ្រង់ទៀត
«តើគាត់អាចនឹងផ្លាស់ប្ដូរបន្ទាប់ពីត្រូវទ្រង់បដិសេធដែរទេ?»ហ្វុងស៊ឺពោលឡើង តើអាចទេបន្ទាប់ពីត្រូវព្រះបុត្រាបដិសេធស្នេហាស៊ាវសៀនបានផ្លាស់ប្ដូរចរិក?
«.....»ព្រះបុត្រាមិននិយាយស្ដី ទ្រង់បែរមកសម្លឹងមើលមុខហ្វុងស៊ឺ នាយនិយាយក៏សមហេតុផលដែរប៉ុន្តែទ្រង់បែរជាមានអារម្មណ៍ថាមិនមែនដោយសាររឿងនោះទេ តែបើមិនដោយសាររឿងនោះតើមានហេតុផលសមស្របផ្សេងទៀតទេ?
«អឺក.សុំរាជទានទោសព្រះបុត្រាតើស្នៀតសក់មួយនេះទ្រង់....?»លោកតាអ្នកលក់គ្រឿងអលង្ការនិយាយទាក់ៗបែបខ្លាច គាត់ចង់សួរមកកាន់បុត្រាទី2ថាស្នៀតសក់នេះទ្រង់យកឬអត់?
«ហ្វុងស៊ឺ»ទ្រង់ហៅឈ្មោះអង្គរក្សតិចៗបំណងឲ្យហ្វុងស៊ឺទៅចាត់ចែង តាមពិតទ្រង់មិនចង់បានស្នៀតសក់អ្វីទេរបស់របរទ្រង់នៅក្នុងវាំងមានច្រើនរាប់មិនអស់សុទ្ធសឹងតែមានតម្លៃមហាសាលតើទ្រង់ទៅចង់បានរបស់អន់ៗលក់នៅតាមផ្លូវធ្វើអ្វី?
«ក្រាបទូលព្រះបុត្រា»ដឹងតួនាទីខ្លួនហើយហ្វុងស៊ឺក៏ដើរទៅយកស្នៀតសក់និងប្រគល់ប្រាក់មួយចំនួនឲ្យទៅលោកតា។

ក្រឡេកមើលស៊ាវចាន់និងធានអុីងវិញម្ដងពេលនេះអ្នកទាំងពីរបានមកដល់ខាងមុខផ្ទះហើយតែពួកគាត់បែរជាដើរសម្ដៅទៅខាងក្រោយផ្ទះរួចចូលតាមផ្លូវក្រោយទៅវិញ។
«ទើបមកពីណាដែរប្អូនប្រុសជាទីស្រឡាញ់?»សម្លេងទន់ភ្លន់ស្ដាប់លឺហើយបេះដូងចង់លោតចេញមកក្រៅបន្លឺឡើងនៅពីក្រោយខ្នងធ្វើឲ្យកម្លោះម៉ាហ្វៀនិងមនុស្សជំនិតត្រូវឈប់ដំណើរង៉ក់ដូចឡានត្រូវចាប់ហ្វ្រាំងភ្លាមៗ ស៊ាវចាន់បែរក្រោយសន្សឹមៗឃើញបងប្រុសទាំងពីរនាក់ឈរឱបដៃសម្លឹងមកកាន់ខ្លួនទាំងញញឹមស្រស់
«បងប្រុស!»ស៊ាវចាន់ឧទានតិចៗព្រមទាំងញញឹមមិនសូវសម ចំណែកធានអុីងវិញក្រោយឃើញអ្នកប្រុសទាំងពីរដើរមកជិតនាយក៏បោះជំហានថយក្រោយយឺតៗបានឆ្ងាយបន្តិចក៏ដាក់មេប្រូចបាត់ស្រមោលសូន្យឈឹងរកតែស៊ាវតុងនិងឈានសាវឃាត់មិនទាន់។
«ទៅបន្ទប់ទៅ!»ឈានសាវនិយាយដោយប្រើទឹកមុខស្មើរួចដើរទៅបន្ទប់របស់ស៊ាវចាន់ អ្នកជាប្អូនឃើញបងប្រុសដើរទៅហើយក៏ដើរទៅតាមក្រោយដែរ។

ម៉ាហ្វៀឆ្លងភពHikayelerin yaşadığı yer. Şimdi keşfedin