Fp4:ប្លែក

194 16 0
                                    

មិនដឹងថាហេតុអ្វីទើបព្រហ្មលិខិតកំណត់ឲ្យស៊ាវចាន់និងមនុស្សជំនិតឆ្លងមកសម័យកាលមួយនេះទេ ប៉ុន្តែច្បាស់ណាស់ប្រាកដជាមានហេតុផលនៅពីក្រោយជាមិនខាន មិនដែលសុខៗស្រាប់តែព្រហ្មលិខិតឲ្យពួកគេឆ្លងភពមកដោយគ្មានហេតុផល?មិនសមសោះ!

ស៊ាវចាន់ចូលមកដល់ខាងក្នុងផ្ទះបនកែវភ្នែករាប់រយគូបែរសម្លឹងទៅកាន់គាត់ដូចគាត់ជាមនុស្សចម្លែកអញ្ចឹង។តាមពិតទៅគាត់មិនមែនជាមនុស្សចម្លែកទេតែទង្វើរដែលគាត់កំពុងធ្វើវិញទេទើបចម្លែកនោះ នៅក្នុងក្រុងនេះអ្នកណាៗក៏ដឹងដែរថាស៊ាវសៀនជាមនុស្សបែបណា សុភាពរាបសារ,ទន់ភ្លន់ដូចជាមនុស្សស្រីអាចនិយាយបានថាជាសំពត់ក្នុងផ្នត់តែម្ដង ស៊ាវសៀនជាមនុស្សមិនចូលចិត្តកន្លែងបែបនេះទេកុំថាឡើយចូលមកសូម្បីតែឈ្មោះផ្ទះបនមួយនេះក៏មិនចង់ឮផង ចុះហេតុអីថ្ងៃនេះគាត់ចូលកន្លែងបែបនេះ?
«ម្នាក់នោះគឺស៊ាវសៀនកូនប្រុសពៅលោកមេទ័ពវូមែនទេ?»
«មែនហើយគឺជាគេ!តែហេតុអ្វីគេមកទីនេះទៅ?»
«មនុស្សប្រុសតែងតែចង់សប្បាយបែបនេះហើយ»
«ក្រែងគេនិយាយថាកូនប្រុសពៅលោកមេទ័ពវូមានចរិកដូចមនុស្សស្រីហ្អេសហេតុអីមកទីនេះ?»
«អាចទេដែលគេប្ដូរចរិកមកជាបុរសពេញលក្ខណ:វិញ?»
«មិនអាចទេបើពេលនោះយើងឃើញគេនិយាយថាស្រឡាញ់ព្រះបុត្រាទី2ផ្ទាល់នឹងភ្នែករបស់យើងណា!»
«ថាមិនត្រូវដែរអាចពេលត្រូវព្រះបុត្រាបដិសេធហើយគេក៏ផ្លាស់ប្ដូរវិញ មួយទៀតយើងខានឃើញគេចេញមកខាងក្រៅមួយខែហើយ!»
«សមហេតុផល!»អ្នកនៅទីនោះនាំគ្នានិយាយខ្សឹបខ្សៀវវែកញែករឿងរបស់ស៊ាវសៀនបែកអូរហូរក្លាយជាស្ទឹងពេញហ្នឹងអ្វីដែលពិសេសអូសបន្លាយដល់ព្រះបុត្រាទៀតមិនខ្លាចដាច់ក្បាលទេឬយ៉ាងម៉ិច?
«ហឹស.»ស៊ាវចាន់បានស្ដាប់ឮទាំងអស់តែគាត់មិនបានខ្វល់នឹងសម្ដីរបស់ពួកគេទាំងនោះឡើយ ពេលនេះគាត់ជាស៊ាវចាន់មិនមែនជាស៊ាវសៀនឯណាមានអ្វីត្រូវខ្វល់ទៅ។
មិនចង់នៅស្ដាប់សម្ដីឥតបានការច្រើនស៊ាវចាន់ក៏ឡើងទៅជាន់ខាងលើជាមួយធានអុីងទៅបើនៅស្ដាប់ទៀតគាត់អាចនឹងខូចអារម្មណ៍អស់មិនខាន ទោះមិនប៉ះពាល់ដល់ផ្លូវចិត្តគាត់ក៏ប៉ះពាល់ដល់ប្រសាទគាត់ដែរសម្លេងអ្នកទាំងនិយាយគ្នាចង់លឺជាងសម្លេងពិនដែលគេដេញធ្វើភ្លេងឲ្យនារីៗរាំទៅទៀត។
«អ្នកប្រុសតូចសូមអញ្ជើញ!អ្នកប្រុសមកប៉ុន្មាននាក់ដែរ?»ស្រ្តីម្នាក់ចូលមករាក់ទាក់ស៊ាវចាន់ដោយសម្ដីញ៉ិញ៉ក់តាមបែបអ្នករកស៊ីនៅក្នុងផ្ទះបន ស្រ្តីម្នាក់នេះមានឈ្មោះថា“ឈួយលូយីន”គឺម្ចាស់ផ្ទះបនមួយនេះ សម្រស់របស់គាត់ក៏ស្រស់ស្អាតមិនអន់ប៉ុន្មានទេ។
«ពីរនាក់!»ស៊ាវចាន់ឆ្លើយបែបសោះកក្រោះតាមចរិកម៉ាហ្វៀរបស់គាត់
«ចា៎.ចា៎!ក្មេងៗមកទទួលអ្នកប្រុសវូនិងមិត្តរបស់គាត់»លូយីនមើលមកកាន់ធានអុីងបន្តិចទើបស្រែកប្រាប់ក្មេងៗក្រោមបង្គាប់របស់គាត់ឲ្យមកទទួលអ្នកទាំងពីរ
«អ្នកប្រុស!»ស្រីៗប្រមាណជាជិត10នាក់រត់មករកស៊ាវចាន់និងធានអុីង
«ឈប់!ឈប់ត្រង់ហ្នឹងហើយកុំចូលមកជិតយើង»ស៊ាវចាន់លើកដៃហាត់កុំឲ្យពួកនាងចូលមកជិតគាត់ គាត់មកទីនេះបំណងចង់ផឹកស្រាប៉ុណ្ណោះម្យ៉ាងគាត់ពីដើមមកមិនចូលចិត្តមកប្រលូកប្រលាក់ជាមួយមនុស្សស្រីបែបនេះទេ គាត់គោរពមនុស្សស្រីណាស់មិនចង់សូម្បីតែប៉ះផង(បុរសត្រឹមត្រូវ)តែគាត់ធ្វើបែបនេះអ្នកដែលនៅទីនោះចាំផ្ដើមមាត់នៅមិនស្ងៀមទៀតហើយ។
«ហេតុអីទៅអ្នកប្រុសឬពួកនាងមិនស្អាតអ្នកប្រុសមិនចូលចិត្ត?មិនអីទេបើអ្នកប្រុសមិនចូលចិត្តពួកនាងចាំខ្ញុំហៅអ្នកស្អាតៗជាងនេះមក កន្លែងរបស់ខ្ញុំសម្បូរស្រីៗស្អាតៗច្រើនណាស់!»លូយីន
«មិនបែបនេះទេយើងមកទីគ្រាន់តែចង់ផឹកស្រាប៉ុណ្ណោះ»
«បើអញ្ចឹងសូមអ្នកប្រុសទាំងពីរមកតាមខ្ញុំមក»នាងនិយាយហើយក៏នាំស៊ាវចាន់និងធានអុីងទៅបន្ទប់មួយដែលជាបន្ទប់VIP
«អ្នកប្រុសត្រូវការអ្វីបន្ថែមអាចប្រាប់អ្នកបម្រើបាន»
«ដឹងហើយ!»ស៊ាវចាន់ មាត់និយាយក៏ពិតមែនតែភ្នែករបស់គាត់កំពុងសង្កេតមើលគ្រប់យ៉ាងនៅក្នុងបន្ទប់ជាពិសេសស្រាដែលអ្នកបម្រើប្រុសបានលើកមក។ចង់ប្រាប់ថាស៊ាវចាន់ចូលចិត្តស្រាខ្លាំងណាស់កាលនៅសម័យទំនើបគ្មានស្រាប្រភេទណាដែលគាត់មិនបានភ្លក់ឡើយហើយអ្វីដែលពិសេសទៀតនោះគាត់ផឹកស្រាមិនដែលចេះស្រវ៉ឹងទេ។
«ពួកខ្ញុំសុំចេញទៅសិនហើយ»
«បាទ!»ធានអុីងជាអ្នកឆ្លើយចំណែកស៊ាវចាន់កំពុងអង្គុយលើតុចាក់ស្រាផឹកយ៉ាងស្ងៀមស្ងាត់តាមចរិករបស់គាត់

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now