ep14

150 25 0
                                    

ថ្ងៃចូលឆ្នាំបានមកដល់ទិដ្ឋភាពនៅក្នុងក្រុងមានសភាពអ៊ូរអរជាខ្លាំងសម្លេងសើចសប្បាយបូករួមនឹងសម្លេងផាវលាន់ឮផូងផាំងមើលទៅហាក់មានក្ដីសុខខ្លាំងណាស់។ ស៊ាវចាន់ជីលីងនិងធានអុីងនាំគ្នាដើរមើលទិដ្ឋភាពនៅក្នុងក្រុងយ៉ាងចម្លែកប្លែកអារម្មណ៍ព្រោះសុទ្ធតែជាអ្នកមិនដែលបានឃើញទិដ្ឋភាពបែបនេះដូចគ្នា។
«មិននឹកស្មានថាថ្ងៃចូលឆ្នាំទីនេះអ៊ូរអរយ៉ាងនេះសោះ»ជីលីងដើរបណ្ដើរនិយាយបណ្ដើរ
«ខ្ញុំក៏ស្មានមិនដល់ដូចគ្នា»ធានអុីង
«តើឆ្នាំមុនៗសុទ្ធតែអ៊ូរអរបែបនេះមែនទេ?»
«ខ្ញុំមិនដឹងទេ»ឲ្យដឹងយ៉ាងម៉េចបើនាយទើបតែមកជួបទិដ្ឋភាពបែបនេះលើកទី1ដែរហ្នឹង
«ក្រែងលោកជាអ្នកនៅក្រុងនេះមែនទេហេតុអ្វីមិនដឹង?ឬលោកមិនធ្លាប់ចេញក្រៅ?»
«មែនហើយខ្ញុំមិនដែលដើរចេញក្រៅទេ»ធានអុីងមិនដឹងនិយាយបែបណាក៏ចាក់បណ្ដោយម្ដងទៅណាមួយអាចប្រើជាលេសកុំឲ្យជីលីងសួរដេញដោលបន្តទៀតដែរ
«អ្នកប្រុសមានអ្វីមែនទេ?»ដើរសុខៗស៊ាវចាន់ស្រាប់តែឈប់ង៉ក់ជីលីងអត់នឹងឆ្ងល់មិនបាន ហេតុអ្វីដើរសុខៗស្រាប់តែឈប់មានអ្វីឬ?
«ខ្ញុំមានអារម្មណ៍ថា......»រាងតូចបង្អូសសម្លេងទឹកមុខមាំធ្វើឲ្យអ្នកស្ដាប់មិនស្រួលចិត្តជាខ្លាំង
«ថាយ៉ាងម៉េចទៅចៅហ្វាយ?»ធានអុីងអន្ទះសារចង់ស្ដាប់ចម្លើយរបស់ចៅហ្វាយភ្នែករំពៃមើលឆ្វេងស្ដាំខ្លាចក្រែងមានឃាតករតាមសម្លាប់ដូចពីមុនទៀត
«ខ្ញុំឃ្លានហើយពួកយើងទៅរកអីញ៉ាំទៅ»រាងតូចញញឹមចេញធ្មេញដាក់អ្នកក្បែរខ្លួន
«ចៅហ្វាយ....!»ធានអុីងមុខក្រម៉ូវឃ្លានមិនប្រាប់ស្រួលបួលទេនៅក្បាច់ក្បូរច្រើនបំភ័យនាយអស់ព្រលឹងរលីង
«កុំធ្វើមុខអញ្ចឹងអីតោះទៅរកអាហារញ៉ាំចាំយើងអ្នកចេញប្រាក់»
«ពិតមែនឬ?»
«យើងដែលកុហកឯងពីពេលណា?ឆាប់ទៅ»
skip

+រាជវាំង

«ថ្ងៃនេះជាថ្ងៃពិធីបុណ្យចូលឆ្នាំក្នុងក្រុងមានមនុស្សច្រើនអ៊ូអរខុសពីធម្មតា យប់នេះជាឱកាសល្អបំផុតសម្រាប់ចាត់ការគេហើយ»មហេសីហ័ររ៉ុង អង្គុយលើកៅអីនិយាយទៅកាន់មនុស្សបិទមុខម្នាក់
«មហេសីទុកចិត្តចុះទូលបង្គំនឹងសម្លាប់គេឲ្យបានមិនឲ្យគេរួចខ្លួនបានទៀតទេ»ជនបិទមុខនោះនិយាយយ៉ាងមុតមាំប្រាកដប្រជា
«ត្រូវធ្វើដោយសម្ងាត់កុំគេចាប់បានឲ្យសោះ»
«ក្រាបទូល»
«បានហើយឯងត្រឡប់ទៅវិញចុះ»

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now