ep13

196 26 2
                                    

ពេលវេលាមួយសរសៃធូបបានកន្លងផុតការទទួលវិន័យក៏បានបញ្ចប់ដូចគ្នា ឆាងហ្វុងទម្លាក់ធុងទឹកចោលរួចដាក់ខ្លួនអង្គុយលើដីដោយសភាពយ៉ាប់យ៉ឺនដូចគ្មានកម្លាំងកំហែងសោះ ចំណែកស៊ូវិនធូបរលត់ភ្លាមក៏ទម្លាក់ធុងទឹកចោលរួចទៅយកធុងទឹកចេញពីស្មាជីលីងយ៉ាងប្រញាប់ប្រញាល(គេបារម្ភពីអូនគេ) រីឯហ្វាងសឹងនិងបុត្រាទី2វិញធ្លាប់ហាត់វិជ្ជាគុណតាំងពីតូចរាងកាយមាំមួនសាកសមជាបុរសពិតត្រឹមរែកទឹកប៉ុណ្ណឹងមិនធ្ងន់ធ្ងរសម្រាប់នាយទាំង2នោះទេ។
«ឯងមិនអីទេ?»ស៊ូវិនសួរជីលីងទាំងបារម្ភជាខ្លាំង
«ខ្ញុំមិនអីទេ»ជីលីងទឹកមុខស្លេកស្លាំងខំប្រឹងញញឹមតបទៅបញ្ជាក់ថាមិនអីតែមិនបានប៉ុន្មានផងក៏ដួលសន្លប់លើដៃស៊ូវិនបាត់ទៅហើយ
«ជីលីង!»ស៊ូវិនចាប់អង្រួនជីលីងទឹកមុខភ័យព្រួយបារម្ភបង្ហាញលើផ្ទៃមុខច្បាស់ៗ
«យកគេទៅបន្ទប់ទៅ»ស៊ាវចាន់ក៏បារម្ភពីជីលីងដូចគ្នាគាត់ផ្ដល់យោបលឲ្យស៊ូវិនយកជីលីងទៅបន្ទប់ ស៊ូវិនឮហើយចាប់ត្រកងកាយតូចកំពុងសន្លប់ស្ដូកស្ដឹងទៅយ៉ាងលឿនអ្នកឯទៀតក៏ទៅតាមក្រោយដូចគ្នា។

+ក្នុងបន្ទប់ជីលីង

ក្នុងបន្ទប់មានសភាពស្ងាត់ជ្រងំពុំមាននរណានិយាយស្ដីអ្វីឡើយ សិស្សៗរបស់យើងឈរស្ងៀមមើលគ្រូពេទ្យពិនិត្យជីលីងដូចជាប់ជីពចរអញ្ចឹងគ្មានអ្នកណាកម្រើកខ្លួនសូម្បីតែបន្តិច គ្រូពេទ្យចំណាស់ប្រចាំសាលាអង្គុយស្ទង់ជីពចរជីលីងយ៉ាងយកចិត្តទុកដាក់មួយសន្ទុះទើបគាត់ក្រោកឡើងនិងប្រាប់ពីអាការ:ជីលីងឲ្យគ្រប់គ្នាអស់បារម្ភ
«គេមិនអីទេគ្រាន់តែសុខភាពគេខ្សោយជាងមនុស្សទូទៅទើបសន្លប់បែបនេះខ្ញុំចាក់ម្ជុលឲ្យគេរួចហើយគេនឹងអាចដឹងខ្លួនឆាប់ៗនេះ»
«អរគុណលោកគ្រូពេទ្យ»ស៊ូវិនឱនក្បាលគោរពលោកគ្រូពេទ្យបន្តិចជាការអរគុណ
«ជាតួនាទីខ្ញុំស្រាប់ហើយ»និយាយហើយគាត់ក៏ចាកចេញទៅ
«មកពីខ្ញុំ បើខ្ញុំមិននាំអ្នកទាំងអស់គ្នាចេញក្រៅពួកយើងក៏មិនត្រូវទទួលវិន័យជីលីងក៏មិនមកសន្លប់បែបនេះដែរ»ឆាងហ្វុងបន្ទោសខ្លួនឯងគ្រប់យ៉ាងមកពីនាយ នាយធ្វើឲ្យគ្រប់គ្នាលំបាក
«ពួកយើងមិនបានបន្ទោសឯងផងឯងបន្ទោសខ្លួនឯងធ្វើអ្វី?»អឺឡាង ត្បិតជាឃ្លានេះរាងគម្រោះគម្រើយបន្តិចមែនតែក៏បញ្ជាក់ថាគ្រប់គ្នាមិនបានប្រកាន់ស្ដីបន្ទោសឲ្យនាយទេ
«តែជីលីង....»ឆាងហ្វុងនៅតែរអៀសចិត្តយល់ថាខ្លួនឯងខុសជាខ្លាំង
«អញ្ចេះចុះឯងទៅធ្វើស៊ុបប៉ូវទុកឲ្យជីលីងពេលគេដឹងខ្លួនទៅចាត់ទុកថាជាការប៉ះប៉ូវ!ល្អទេ?»ហ្វាងសឹង
«ល្អ.ល្អខ្លាំងណាស់»ឆាងហ្វុងប្រែទឹកមុខពីស្រពោនមកជាញញឹមរីករាយវិញ
«ឆាងហ្វុងចេះធ្វើស៊ុបដែរ?»ស៊ាវចាន់
«មិនត្រឹមតែស៊ុបទេមុខម្ហូបអ្វីក៏គេចេះធ្វើដែរថែមទាំងមានរស់ជាតិឆ្ងាញ់ទៀតផង»ហ្វាងសឹងលើកសរសើរឆាងហ្វុង
«ពិតមែនឬ?»ស៊ាវចាន់សួរឆាងហ្វុងបញ្ជាក់
«មិនដល់ថ្នាក់ហ្នឹងពេកទេ»ឆាងហ្វុងរៀងអៀនបន្តិច ត្រូវហ្វាងសឹងសរសើរចំៗបែបនេះនាយធ្វើខ្លួនមិនត្រូវទេ
«ធ្វើឲ្យច្រើនទៅខ្ញុំសុំមួយចានផង»ស៊ាវចាន់
«ខ្ញុំសុំមួយចានដែរ»ធានអុីង
«បានខ្ញុំនឹងទៅធ្វើ»
«ខ្ញុំទៅជួយ»ហ្វាងសឹងសុំខ្លួនទៅជាមួយដែរ
«អឹម~» បន្ទាប់មកអ្នកទាំងពីរក៏ទៅធ្វើស៊ុបជាមួយគ្នាទៅ។
«គ្រប់គ្នាយល់ថាពួកគេយ៉ាងម៉េចដែរ?»ស៊ូវិន
«សមគ្នាណាស់»ស៊ាវចាន់មើលដំណើរអ្នកទាំងពីរពីក្រោយយល់ថាសាកសមនឹងគ្នាណាស់
«អំបាញ់ម៉ិញអ្នកប្រុសនិយាយថាម៉េច?»មុននេះរាងតូចនិយាយតិចពេកស៊ូវិនស្ដាប់មិនបានមិនដឹងនិយាយថាម៉េច
«គ្មានអ្វីទេ»
«ព្រះបុត្រា!»ហ្វុងស៊ឺចូលមកគោរពអឺឡាងរួចខ្សឹបប្រាប់រឿងអ្វីមិនដឹងដល់ទ្រង់មើលទៅដូចជារឿងសម្ងាត់
(ភ្លេចហ្វុងស៊ឺនៅអង្គរក្សបុត្រាទី2កាលចេញនៅភាគ4ហ៎ចេញបានមួយភាគបាត់ស្រមោលសូន្យឈឹង:-) )
«យើងទៅសិនហើយ!»អឺឡាង
«អឹម~»ស៊ូវិនងក់ក្បាលបន្តិចព្រះបុត្រាក៏ចាកចេញដោយហ្វុងស៊ឺទៅតាមក្រោយ
«ផ្ញើរមើលជីលីងផង ពេលគេដឹងខ្លួនឲ្យមនុស្សទៅប្រាប់ខ្ញុំ»
«បានចាំខ្ញុំមើលថែគេ អ្នកប្រុសទៅសម្រាកចុះ»
«តោះធានអុីងយើងទៅ»
«បាទ!»

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now