Ep2:មិនបានឆ្លងភពមកតែម្នាក់ឯង

237 18 0
                                    

  តើអ្នកជឿលើការឆ្លងពេលវេលាដែរទេ?ពិតណាស់ថាមិនមានអ្នកណាជឿទៅលើរឿងមួយនេះទេ តែពេលនេះទោះជាមិនជឿក៏ត្រូវតែជឿតែព្រោះកម្លោះតូចដែលគេស្គាល់ថាជាកំពូលម៉ាហ្វៀបានឆ្លងពេលវេលាមកដល់សម័យបុរាណទៅហើយ។
«នេះខ្ញុំត្រូវរន្ទះបាញ់ហើយឆ្លងភពមកសម័យបុរាណមែនទេ?»ស៊ាវចាន់សួរខ្លួនឯង គាត់ហាក់ស្មានមិនដល់ចំពោះរឿងនេះទេមុននេះគាត់នៅក្នុងក្លឹបរបស់គាត់នៅឡើយទេ វាដូចជាការបោកប្រាស់យ៉ាងអញ្ចឹង មិនអស់ចិត្តរាងតូចក៏យកដៃទះខ្លួនឯងមួយកំភ្លៀងខ្លាចក្រែងខ្លួនយល់សប្តិរវើរវាយ....
«មិនពិតទេ!!!!!!»ក្រោយពីទះរួចដឹងថាខ្លួនមិនបានយល់សប្តិស៊ាវចាន់ក៏ស្រែកឡើងយ៉ាងខ្លាំងអស់មួយសំឡេងរបស់គាត់ គាត់ទទួលយកមិនបានទេវាភ្លាមៗពេកហើយ!!
សម្លេងគាត់ស្រែកបានលាន់លឺពេញផ្ទះជាពិសេសអ្នកបម្រើដែរកំពុងធ្វើការនៅក្បែរបន្ទប់នេះតែម្ដង លោកស្រីវូដែលជាភរិយាលោកមេទ័ពវូព្រមទាំងកូនៗប៉ុន្មាននាក់ទៀតរបស់គាត់ក្រោយពេលបានឮរាងតូចស្រែកពួកគាត់ក៏ប្រញាប់ប្រញាលចូលមកមើលភ្លាមៗ
«ស៊ាវសៀនមានរឿងអ្វីមែនទេកូនទើបស្រែកលាន់លឺសម្លេងពេញផ្ទះបែបនេះ?»លោកស្រីវូមកអង្គុយលើគ្រែនិងសួរមកកាន់កូនប្រុសដោយក្ដីបារម្ភ មុននេះគាត់ភ័យខ្លាំងណាស់ខ្លាចតែមានមនុស្សអាក្រក់ចូលមកធ្វើបាបកូនប្រុសរបស់គាត់ណាមួយកូនប្រុសគាត់កំពុងតែមានសុខភាពមិនសូវល្អទៀតផងនោះធ្វើឲ្យគាត់កាន់តែបារម្ភទ្វេរឡើង។
«ខ្ញុំមិនបានកើតអីទេខ្ញុំគ្រាន់តែសុបិន្តអាក្រក់ប៉ុណ្ណោះ អ្នកម៉ែកុំបារម្ភអី!»ស៊ាវចាន់តបមកកាន់អ្នកស្រីវូដោយសម្ដីទន់ភ្លន់មិនសមជាម៉ាហ្វៀកំណាចនោះទេ ពិតណាស់ពេលនេះគាត់មិនមែនជាម៉ាហ្វៀទៀតទេគាត់បានឆ្លងភពមកចូលក្នុងរាងកាយវូស៊ាវសៀនដែលជាកូនប្រុសពៅរបស់លោកមេទ័ពវូក្នុងរជ្ជកាលឈីងទៅហើយ តាមរូបភាពដែលគាត់បានឃើញវូស៊ាវសៀនមានចរិកស្លូតបូតសុភាពរាបសារទន់ភ្លន់ដាក់មនុស្សគ្រប់គ្នាពិសេសមនុស្សក្នុងគ្រួសារ តើស៊ាវចាន់អាចប្រើចរិកម៉ាហ្វៀដាក់ពួកគាត់ម្ដេចទៅ?បើធ្វើបែបនោះច្បាស់ណាស់គ្រប់គ្នានឹងសង្ស័យទៅលើគាត់ជាមិនខាន។
«មិនអីល្អហើយ!ឯងដឹងទេមុននេះពួកយើងគ្រប់គ្នាភ័យខ្លាំងណាស់ពេលឮសម្លេងឯងស្រែក»ឈានសាវដែលជាកូនប្រុសច្បងរបស់លោកមេទ័ពនិយាយឡើងទាំងញញឹមសប្បាយចិត្តក្រោយពេលឃើញប្អូនប្រុសរបស់គាត់មិនបានកើតអី
«អាសៀន!តើឯងសុបិន្តឃើញអ្វីទៅទើបដល់ថ្នាក់ស្រែករំពងពេញផ្ទះ?»ស៊ាវតុងជាអ្នកប្រុសទី2សួរមកកាន់ស៊ាវចាន់
«គឺខ្ញុំឃើញមានជនបិទមុខមួយក្រុមចង់សម្លាប់ខ្ញុំ»ស៊ាវចាន់ចេះតែឆ្លើយឲ្យតែរួចៗទៅកុំឲ្យគេចាប់បាន
«កូនប្រហែលជាភ័យខ្លាចខ្លាំងហើយត្រូវទេ?មើលចុះឡើងបែកញើសពេញខ្លួនហើយ»អ្នកស្រីវូអង្អែលខ្នងស៊ាវចាន់ថ្នមៗបំណងចង់បណ្ដេញភាពភ័យខ្លាចចេញពីគាត់
«បាទអ្នកម៉ែ!»
«លោកស្រីលោកម្ចាស់ត្រឡប់មកវិញហើយ»លូសាងដែលជាមេការក្នុងផ្ទះបានចូលមកប្រាប់លោកស្រីវូ
«ខ្ញុំដឹងហើយមេការទៅធ្វើការបន្តចុះ»លោកស្រីវូនិយាយជាមួយមេការរួចក៏មកនិយាយជាមួយស៊ាវចាន់ម្ដង
«កូនសម្រាកចុះចាំម៉ែឲ្យអ្នកបម្រើយកអាហារមកឲ្យ»
«បាទអ្នកម៉ែ»មិនអាចប្រកែកបានស៊ាវចាន់បានត្រឹមតែសម្រាកតាមសម្ដីលោកស្រីវូប៉ុណ្ណោះទោះទើបតែភ្ញាក់ពីគេងមុននេះក៏ដោយ
«មានអ្វីមិនស្រួលឲ្យអ្នកបម្រើទៅប្រាប់ពួកបងឮទេ?»ឈានសាវនិយាយស្រាលៗ គាត់ស្រឡាញ់ប្អូនប្រុសពៅរបស់គាត់ណាស់ មិនមែនមានត្រឹមតែគាត់ទេអ្នកនៅក្នុងផ្ទះនេះសុទ្ធតែស្រឡាញ់ស៊ាវសៀនគ្រប់ៗគ្នាព្រោះតែភាពទន់ភ្លន់និងរួសរាយរបស់គាត់។
«សម្រាកចុះ»ស៊ាវចាន់ផ្ដេកខ្លួនគេងលើគ្រែស៊ាវតុងក៏យកភួយមកដណ្ដប់ឲ្យគាត់ កាយវិការបែបនេះធ្វើឲ្យស៊ាវចាន់គិតថាខ្លួនគាត់ដូចជាទារកយ៉ាងអញ្ចឹងដែលត្រូវគេថ្នាក់ថ្នមមើលថែយ៉ាងយកចិត្តទុកដាក់។
បន្ទាប់ពីអ្នកគ្រប់គ្នាចេញទៅបាត់អស់ហើយស៊ាវចាន់ក៏មានអារម្មណ៍ថាទន់ភ្នែកចង់គេងម្ដងទៀតទាំងដែលមុននេះគាត់ទើបតែភ្ញាក់សោះ មិនចំណាយពេលយូរស៊ាវចាន់ក៏បិទភ្នែកគេងលង់លក់បាត់ទៅ។

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now