ep11

171 15 1
                                    

  ក្នុងពេលដែលគ្រប់គ្នាកំពុងជ្រួលច្របល់រឿងការស្លាប់របស់នារីរបាំស៊ាវចាន់បានដកខ្លួនចេញមកខាងក្រៅគយគន់ទេសភាពក្នុងរាជវាំងពេលរាត្រីតែយ៉ាងរំភើយ។
«ឯងជាអ្នកណា?»កំពុងស្លុងអារម្មណ៍នឹងបុប្ផាជាច្រើនភ្លាមនោះស្រាប់តែមានសម្លេងស្រ្ដីចំណាស់បន្លឺឡើងពីក្រោយខ្នងធ្វើឲ្យរាងតូចភ្ញាក់មិនស្ទើរទេ។
«ស៊ាវសៀនសូមគោរពព្រះមហេសី»រាងតូចរហ័សសម្រួលឥរិយាបថគោរពគួរសមអ្នកនៅចំពោះមុខយ៉ាងទន់ភ្លន់។
«ស៊ាវសៀន?»ព្រះមហេសីពោលហៅឈ្មោះរាងតូចដោយភាពភ្ញាក់ផ្អើលមុននេះក្នុងពិធីមានភាពវឹកវរខ្លាំងពេកទ្រង់មិនបានចាប់អារម្មណ៍នឹងវត្តមានរបស់រាងតូចដែរនោះទេ។ព្រះមហេសីចាវហ័ររ៉ុងជាមហេសីទី2របស់សម្ដេចឈីង។

សម្ដេចឈីងមានមហេសី3នាក់មហេសីទី1នាម<ជូអុីយាន>ទ្រង់មានបុត្រា1អង្គគឺបុត្រាទី2ឈីងអឺឡាង មហេសីទី2នាម<ចាវហ័ររ៉ុង>ទ្រង់មានបុត្រ2អង្គគឺបុត្រាទី3ឈីងហ្វាងតុងនិងព្រះនាងឈីងយក់ឡានរីឯមហេសីទី3នាម<ឆឹងលីវយី>ទ្រង់មានបុត្រា1អង្គដែរគឺបុត្រាទី1ឈីងយីវឡុង។
គ្រប់គ្នាឆ្ងល់ហើយត្រូវអត់ថាហេតុអ្វីបុត្រាយីវឡុងជាបុត្ររបស់មហេសីទី3តែជារាជបុត្រច្បងទៅវិញ?ម៉ោះចាំខ្ញុំរៀបរាប់ប្រាប់....
  មហេសីលីវយីត្បិតទ្រង់ជាមហេសីទី3ប៉ុន្តែទ្រង់មានបុត្រឲ្យសម្ដេចឈីងមុនមហេសីដទៃតែជាអកុសលក្រោយពេលទ្រង់ប្រសូតបុត្ររួចទ្រង់ក៏បានបាត់បង់ជីវិតដោយរាជពេទ្យបាននិយាយថាសុខភាពរបស់ទ្រង់ខ្សោយខ្លាំងពេកមិនអាចទ្រាំនឹងការសម្រាលបុត្របាន ក្រោយមកមហេសីទី1ក៏បានយកបុត្រាទៅមើលថែចិញ្ចឹមបីបាច់ដូចបុត្ររបស់ទ្រង់បង្កើត ហាក់បីដូចបុត្រាទី1ជាមនុស្សនាំសំណាងដែរដោយគ្រាន់តែមហេសីទី1យកទ្រង់មកចិញ្ចឹមមិនបានប៉ុន្មានឆ្នាំទ្រង់ក៏មានផ្ទៃពោះមួយរយ:ក្រោយទ្រង់បានប្រសូតបុត្រាដ៏គួរឲ្យស្រឡាញ់ម្នាក់គឺបុត្រាទី2នេះឯង។បុត្រាទី2ប្រសូតបាន1ខែរាជវាំងក៏ទទួលដំណឹងល្អមួយទៀតគឺមហេសីទី2មានផ្ទៃពោះទ្រង់កំពុងពរពោះបុត្រាទី3។ពេលវេលាកន្លងទៅបុត្រាទី1មានព្រះជន្ម7ឆ្នាំបុត្រាទី2មានព្រះជន្ម4ឆ្នាំមហេសីទី1ក៏ធ្លាក់ខ្លួនប្រឈួនជាទម្ងន់រហូតដល់ទ្រង់បាត់បង់ជីវិត បុត្រាទី1បានមើលថែការពារបុត្រាទី2បានយ៉ាងល្អមិនឲ្យទ្រង់លំបាកនោះទេ។(កុំរៀបរាប់ច្រើនចូលសាច់រឿងវិញ)
«ទូលបង្គុំមកនេះគ្រាន់តែចង់មើលផ្កាប៉ុណ្ណោះសង្ឃឹមថាព្រមហេសីមិនប្រកាន់ទៅចុះ»ស៊ាវចាន់ញញឹមដាក់ព្រះមហេសីទាំងបង្ខំក្នុងចិត្តចង់តែយកកាំភ្លើងមកភ្ជុងទ្រង់លេងទេ ព្រោះតាមការចងចាំពីមុនទ្រង់បានប្រើពាក្យមិនល្អប្រមាថមើលងាយស៊ាវសៀនជាច្រើនលើកច្រើនសារ នៅពីមុខមនុស្សគ្រប់គ្នាទ្រង់សម្ដែងដូចជាចូលចិត្តស៊ាវសៀនណាស់អញ្ចឹងតែខាងក្រោយទ្រង់ធ្វើបាបស៊ាវសៀនខ្លាំងណាស់ទ្រង់ថែមទាំងធ្លាប់ឲ្យមនុស្សទៅគម្រាមស៊ាវសៀនកុំឲ្យមករញ៉េរញ៉ៃជាមួយបុត្រាទី2ទៀតផង(ភាគក្រោយៗអ្នកទាំងអស់គ្នានឹងដឹងហើយថាហេតុអ្វីបានព្រះមហេសីមិនឲ្យស៊ាវសៀនមករញ៉េរញ៉ៃជាមួយបុត្រាទី2)។
«.....»ព្រះមហេសីមិនមានបន្ទូលអ្វីទាំងអស់ទ្រង់សម្លឹងមើលរាងតូចពីក្បាលដល់ចុងជើង ទ្រង់មានអារម្មណ៍ថារាងតូចប្លែកខុសពីមុនឆ្ងាយណាស់ ពីមុនស៊ាវសៀនឲ្យតែជួបទ្រង់គឺភ័យឡើងញ័រខ្លួននិយាយជាមួយទ្រង់ទាក់ៗស្ដាប់សឹងមិនបានតែពេលនេះវិញគឺផ្ទុយស្រឡះមិនត្រឹមតែមិនខ្លាចទ្រង់ទេថែមទាំងនិយាយជាមួយទ្រង់យ៉ាងសមសួនទៀតផង។
«បើព្រះមហេសីមិនមានអ្វីទេទូលបង្គុំសុំលាសិនហើយ»ឃើញព្រះមហេសីមិនតបរាងតូចក៏សុំលារួចត្រឡប់មកក្នុងពិធីវិញ។
«ព្រះមហេសី!»ភីលាងដែលដើរតាមហៅទ្រង់តិចៗ។
«គេទៅហើយ?»ព្រះមហេសី
«ព្រះមេ តើទ្រង់ត្រូវការឲ្យខ្ញុំម្ចាស់ហៅត្រឡប់មកវិញដែរទេ?»
«មិនបាច់ទេ!យើងចង់ទៅដំណាក់វិញឆាប់ទៅ»
«ព្រះមេសូមយាង»

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now