ep6:សង្ស័យ

174 18 0
                                    

   ការឌឺដងផ្ចាញ់ផ្ចាលគ្នាតែងកើតមាននៅក្នុងជីវិតជារឿងធម្មតា ប៉ុន្តែពេលខ្លះគេក៏មិននៅស្ងៀមឲ្យអ្នកនិយាយផ្លែផ្កាដាក់គេរហូតដែរ ដូចគេតែងតែនិយាយថា“ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់”បើអ្នកធ្វើឲ្យគេអស់ការអត់ធ្មត់អ្នកនឹងទទួលលទ្ធផលមិនល្អឡើយ។

  ក្រុមស្រីស្អាតក្រោយពីបានឮពាក្យសម្ដីដែលស៊ាវចាន់និយាយគ្នាជាមួយធានអុីងហើយពួកនាងចាប់ផ្ដើមកើតមានអារម្មណ៍ភ័យខ្លាចយ៉ាងចម្លែក ទឹកមុខម្នាក់ៗពេលនេះស្លេកដូចមាន់ស្ងោអស់ហើយ មិននៅយូពួកនាងនាំគ្នាដាក់មេប្រូចចេញពីកន្លែងនោះភ្លាមតែម្ដង។
«ហាស់~ហាស.»ស៊ាវចាន់នឹងធានអុីងមើលដំណើរពួកនាងពីក្រោយកើតក្ដីរីករាយឥតឧបមារសាយអស់ទុក្ខាទាំងឡាយទាំងពួង។ រូបភាពមុននេះទាំងអំបាលម៉ានត្រូវបានកែវភ្នែក1គូសម្លឹងមើលមកដោយក្រសែភ្នែកមុតស្រួចដូចរាជសីចាំឃ្លាំមើលចំណីអញ្ចឹងដែរ។

ក្រោយសើចអស់ចិត្តអស់ចង់ហើយស៊ាវចាន់ក៏លោតចុះពីលើដើមឈើមកអង្គុយនៅតុក្បែរធានអុីងវិញម្ដង ភ្លាមនោះស៊ាវចាន់ស្រាប់តែមានអារម្មណ៍ថាដូចត្រូវគេឃ្លាំមើលប៉ុន្តែពេលគាត់ក្រឡេកមើលបែរជាមិនឃើញមាននរណាទៅវិញ ស៊ាវចាន់ក្រវីក្បាលបណ្ដេញការសង្ស័យចោលរួចបែរមកនិយាយកិច្ចការផ្សេងៗជាមួយធានអុីងរហូតដល់ពេលចូលរៀនទើបនាំគ្នាសម្ដៅមកថ្នាក់រៀន។

ពេលវេលារំកិលទៅមុខម៉ោងសម្រាកក៏ឈានចូលមកដល់ សិស្សទាំងអស់ជម្រាបលាលោកគ្រូរួចចាកចេញពីថ្នាក់។ ស៊ាវចាន់ដើរមកដល់មាត់ផ្លូវសិស្សប្រុសម្នាក់ក៏ចូលមកបង្អាក់ដំណើររបស់គាត់.
«ស៊ាវសៀន!អ្នកប្រុសទៅណាហ្នឹង?»សិស្សប្រុសម្នាក់នេះមានឈ្មោះថា“សុងជីលីង”ជាសិស្សមកពីជនបទដាច់ស្រយាលមួយ ស៊ាវសៀនចាត់ទុកនាយជាមិត្តជិតស្និតឲ្យនាយហៅខ្លួនធម្មតាៗទៅបានហើយប៉ុន្តែនាយនៅតែហៅខ្លួនថាអ្នកប្រុសព្រោះតែនាយជាអ្នកក្រមកពីទីដាច់ស្រយាលមិនហ៊ាននិយាយវ៉ៃស្មើជាមួយអ្នកមានត្រកូលខ្ពង់ខ្ពស់ទេ។
«ទៅផ្ទះ!»ស៊ាវចាន់ឈរគិតបន្តិចទើបឆ្លើយសំណួររបស់អ្នកនៅចំពោះមុខ
«ទៅផ្ទះ?អ្នកប្រុសមិនស្នាក់នៅទីនេះទៀតទេហ្អេស?»ជីលីងភ្លាត់ៗមាត់និយាយលាន់លឺឡើងពេញបរិវេនសាលាធ្វើឲ្យសិស្សដទៃបែរមកសម្លឹងមុខនាយព្រោងព្រាត ជីលីងសួរស៊ាវចាន់បែបនេះព្រោះតែសិស្សទាំងអស់សុទ្ធតែស្នាក់នៅក្នុងសាលាគ្រប់គ្នាហ្នឹង មិនថាសិស្សមកពីឆ្ងាយឬសិស្សនៅក្នុងក្រុងនេះឡើយហើយរាងតូចពីមុនក៏ស្នាក់នៅក្នុងសាលានេះដែរហេតុអ្វីពេលនេះគាត់មិនស្នាក់នៅក្នុងសាលា?ឬគាត់ឈប់ស្នាក់នៅហើយ?
«មិនមែនទេ!គឺយើង.គឺខ្ញុំគ្រាន់តែមិនទាន់បានរៀបចំរបស់របរប៉ុណ្ណោះ ឯងក៏ដឹងថាខ្ញុំទើបតែងើបពីឈឺដែរមិនអញ្ចឹង»ស៊ាវចាន់បិះនិយាយពាក្យគាត់តែងតែប្រើរាល់ដងទៅហើយប៉ុន្តែក៏ប្រញាប់ប្ដូរមកវិញកុំឲ្យគេសង្ស័យ។
«ចុះពេលណាទើបអ្នកប្រុសមកស្នាក់នៅក្នុងសាលាវិញទៅ?»ជីលីង
«ប្រហែលឆាប់ៗនេះហើយ! ខ្ញុំសុំទៅសិនហើយមានការត្រូវធ្វើទៀត»ស៊ាវចាន់
«បាទសូមអញ្ជើញ!»ជីលីងនិយាយទាំងធ្វើដៃអញ្ជើញឲ្យរាងតូចទៅចុះ។
កាត់មកមើលសិស្សដទៃទៀតវិញម្នាក់ៗលោតសញ្ញាសួរពេញខួរក្បាលគ្រប់ៗគ្នា ហេតុអ្វីទើបពួកគេបែបនេះ?ចម្លើយគឺព្រោះតែរាងតូចស៊ាវចាន់ម្នាក់គត់!ថ្ងៃនេះរាងតូចធ្វើខ្លួនចម្លែកខ្លាំងណាស់ដោយពួកគេអត់ឆ្ងល់មិនបាន ពោលគឺតាំងពីព្រឹកមកម្លេះ រាងតូចមិនរវល់មិននិយាយជាមួយព្រះបុត្រាទី2,មិនញញឹមនិយាយរួសរាយដាក់សិស្សដទៃដូចពីមុន,ម៉ោងសម្រាកក្រោយអាហារថ្ងៃត្រង់មិនទៅរំខានបុត្រាទី2,ម៉ោងរៀនក៏មិននិយាយមិនសួរគ្រូដូចពីមុនផ្ទុយទៅវិញគាត់បែរជាគេងលង់លក់ស្កប់ស្កល់មិនជំពាក់អ្នកណា។ត្រង់នេះសូមប្រាប់ថាពេលរៀនទាំងប៉ុន្មានម៉ោងនៅថ្ងៃនេះរាងតូចយើងមិនបានអង្គុយរៀនដូចសិស្សផ្សេងទេគាត់បែរជាគេងយល់សប្តិអណ្ដែតអណ្ដូងទៅណាទៅណីវិញឡើងឆ្កុយ។

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now