តទៅខ្ញុំមិនអោយអ្នកណាម្នាក់ជិះជាន់ខ្ញុំបានតាមចិត្តទៀតឡើយខ្ញុំនិងក្រោកឈរប្រើកម្លាំងកាយចិត្តដែលខ្ញុំមានទាំងប៉ុន្មានសាកល្បងចូលទៅក្បែរមនុស្សដែលខ្ញុំស្រលាញ់ម្តងទៀត...
< ឯងនិយាយថាមិច គឹម ថេយ៉ុង? ឯងនិយាយស្អីហាស់> អ្នកជាប្តីដំបូងមិនសូវមានកំហឹងប៉ុន្មានទេប៉ុន្តែលឺថេយ៍ពោលពាក្យសុំលែងគេចាប់ផ្តើមម៉ួលម៉ៅភ្នែកក្រហមឆ្អៅបាញ់ទៅរកអ្នកជាប្រពន្ធរួមជាមួយសម្តីនិងកាយវិការយ៉ាងកំហឹតទៅលើថេយ៉ុង
< ហ្ហឹក..លោកចង់បានបែបនេះយូរមកហើយមែនទេពេលនេះខ្ញុំព្រមដោះលែងលោកហើយខ្ញុំអស់សមត្ថភាពនិងយកឈ្នះចិត្តគុំគួនរបស់លោកទៀតហើយបើខ្ញុំជាមេបញ្ហារំខានជីវិតរបស់លោកនិងមនុស្សដែលលោកស្រលាញ់ខ្ញុំសុំទោសតទៅខ្ញុំនិងមិនធ្វើអោយលោកធុញទៀតទេគ្រប់យ៉ាងវាជាកំហុសរបស់ខ្ញុំតែម្នាក់គត់.... > និយាយចប់ថេយ៍ទាញដៃរាងក្រាស់ចេញពីដើមដៃខ្លួនរួចគេសម្តៅទៅយកវ៉ាលីបើកទូររៀបចំសម្លៀកសំពាក់របស់គេនៅចំពោះមុខប្តីទាំងទឹកភ្នែកជោគថ្ពាល់គេឈឺណាស់តែប៉ុន្តែបើមានប្តីដូចគ្មានដដែរប្តីមិនស្រលាញ់មិនទុកចិត្តនាយនិងកាន់តែឈឺជាងនេះថ្វេរដង បន្ទាប់ពីរៀបចំរបស់របរហើយថេយ៍ក៏បែរទៅមើលអ្នកជាប្តីបន្តិចសិនក្នុងចិត្តដឹងស្រាប់ហើយតែខ្លួនមិនសំខាន់ទោះជាគេប្រឹងប្រែងជិងហ្គុកនៅតែមិនខ្វល់ដូច្នេះវាត្រឹមត្រូវហើយដែលនាយជ្រើសចាក់ចេញពីគេពេលនោះថេយ៍ក៌ខាំមាត់សង្កត់ចិត្តហើយទាញវ៉ាលីអូសចេញទៅខាងក្រៅតែអ្នកជាប្តីឈរភាំងដំបូងក៌ចង់ដញគេអោយទៅឆ្ងាយពីជីវិតខ្លួនតែហេតុអីពេលនេះគេជ្រើសដើរចេញហើយនាយមានអារម្មណ៍ថាពិបាក មានអារម្មណ៍ថាខឹងគេដែលចាក់ចេញ
< ល្អណាស់ឯងទៅអោយឆ្ងាយទៅអាមេចង្រៃតទៅយើងនិងធំក្នុងផ្ទះមួយនេះមិនយូរមិនឆាប់គ្រប់យ៉ាងត្រូវតែជារបស់យើងតែម្នាក់គត់ > ហូណាតែឈរពួលលួចមើលថេយ៍ចុះមកខាងក្រោមទាំងសមចិត្តនាងដឹងថាថេយ៍មិនអាចទ្រាំបានយូរទេថេយ៍កំពុងចាញ់នាងហើយទោះជាថេយ៍ដឹងល្បិចកលរបឋនាងប៉ុណ្ណាក៌គ្មានប្រយោជន៍ព្រោះនាងនិងធ្វើអោយគ្រប់យ៉ាងច្របូកច្របល់ហើយមិនយូរមិនឆាប់នាងនិងលេបត្របាក់គ្រប់យ៉ាងដែលនាងប៉ងទុក

YOU ARE READING
អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀
Fanfictionជីវិតរបស់អូនបានប្រគល់ជូនបងតាំងពីថ្ងៃរៀបការមកម្លេះអូនស្ម័គ្ររួមសុខរួមទុកជាមួយបងដល់ដង្ហើមចុងក្រោយទោះជាបងទៅជាបែបណាក៌ដោយអូនក៏នៅតែក្បែរបងរហូតមិនថាបងទុកអូនក្នុងនឹយបែបណាក៏ដោយ.....