EP:14 ( ខ្លួនអូនក្រអូបណាស់🔥)

522 30 2
                                        

បន្ទាប់ពីថ្ងៃដែលថេយ៍ជុងទៅញ៊ាំអាហារជុំគ្នាជាមួយគ្រួសារមកថេយ៍ហាក់បីដូចជាមិនសូចស្រណុកចិត្តសប្បាយរីករាយឡេីយព្រោះគេនៅតែកង្វល់រឿងជាច្រេីនដែលនៅក្នុងខួរក្បាលរបស់គេជានិច្ច....

ចំណែកជុងហ្គុកវិញឃេីញអ្នកជាប្រពន្ធមិនសូវស្រល់បោះគេប្រញ៉ាប់ឃ្លាការងារអោយរួចរាល់ហេីយក៏នាំរាងតូចមកលំហែរកាយនៅឆ្នេរសមុទ្រ...

[ រីសតជាប់មាត់ឆ្នេរ ]

< កំពុងគិតអីនិងអូន > កាយតូចស្ថិតក្នុងអាវរលុងពណ៍សនិងខោខ្លីខ្មៅឈរអោបដឌមេីលទៅទឹកសមុទ្របកទៅបកមកតាមកញ្ចក់ទ្វាធ្វេីអោយចិត្តរសាត់អណ្តែតតាមសម្លេងទឹកសមុទ្រយ៉ាងស្ងប់ស្ងាត់ឆ្លៀតពេលរាងតូចកំពុងភ្លឹកភ្លាំងស្មារតីមិននៅក្នុងខ្លួនបាតដៃមានកម្តៅស្រាប់តែលូកមកអោបចង្កេះតូចមួយរំពេចធ្វេីអោយគេភ្ញាក់កន្ត្រាក់ខ្លួនមួយរំពិច
< បងមកពីពេលណាជុងហ្គុក > ប៉ុន្តែថេយ៍ព្យាយាមញញឹមហេីយនិយាយទៅកាន់ប្តីយ៉ាងស្រទន់
< មកមុននេះបន្តិចទេតែអូនកំពុងគិតអីនេះយេីងកំពុងតែមកក្រែមទឹកឃ្មុំតែមេីលទៅអូនដូចជាមិនសប្បាយចិត្តឬមួថេយ៍មិនចូលចិត្តទីនេះទេ >
< ទេ អត់ទេអូនពេញចិត្តទីនេះណាស់ > លឺដូច្នេះថេយ៍បែរមកក្រវីក្បាលដាក់ជុងហ្គុកយ៉ាងតតាត់ដោយមិនចង់អោយគេអន់ចិត្តនិងខ្លួនឡេីយ
< បងធ្លាប់ប្រាប់អូនហេីយថាបងស្រលាញ់អូនណាស់ហេីយបងនិងនិយាយវារាល់ថ្ងៃជីវិតបងមានអូនក៏យល់ថាគ្រប់គ្រាន់ពេកហេីយបងមិនត្រូវការអ្វីទៀតទេអូនកុំកង្វល់អីអូនជាភរិយាដែលល្អម្នាក់រហូតដល់ថ្នាក់បងគិតថាបងជាមនុស្សប្រុសសំណាងម្នាក់ក្នុងចំណោមបុរសទាំងអស់យេីងដេីរមកឆ្ងាយហេីយណាថេយ៍បេីរវាងអូនន៨ងកូននោះបងនៅតែជ្រេីសយកអូនព្រោះអូនសំខាន់ខ្លាំងណាស់ក្នុងជីវិតបង > ជុងហ្គុកចាប់ដៃថេយ៍មកកាន់ហេីយនិយាយធ្វេីអោយថេយ៍រលីងរលោងរកទឹកភ្នែកទៀតហេីយជុងហ្គុកដែលឈរនៅចំពោះមុខគេពេលនេះជាបុរសកក់ក្តៅ មានទំនួលខុសត្រូវខ្លាំងណាស់ពាក្យសម្តីទាំងប៉ុន្មានដែលគេពោលមកមិនខុសពីថ្នាំដែលព្យាបាលរបួសរបស់គេអោយជាសេះស្បេីយម្តងបន្តិច
< បង... >
< អូនកុំយំណា.. ថ្ងៃនេះពួកយេីងមកសាងរឿងល្អជាមួយគ្នាកុំសម្រក់ទឹកភ្នែកអីរឿងកង្វល់ប៉ុន្មានអូនចោលអោយវាទៅតាមទឹកសមុទ្រទៅពួកយេីងគួរតែចាប់ផ្តេីមរឿងល្អៗជាមួយគ្នាអោយច្រេីនៗ កុំអោយភាពសៅម៉ងមកជ្រៀតជ្រែកក្តីសុខពួកយេីង>
< អូនអរគុណបងណាស់ ជុងហ្គុកអរគុណដែលបងព្រមទទួលអ្វីដែលអូនមានបងជាស្វាមីដ៏ល្អម្នាក់បងដឹងទេអូនស្រលាញ់បងណាស់>
< សឺត...បងក៏ស្រលាញ់អូនដូចគ្នាឈប់យំបានហេីយបេីអូននៅតែយំទៀតបងបោះអូនទៅលេីគ្រែទាំងថ្ងៃណាហេីយណា >
< ជុងហ្គុក...បងនិយាយអីនិងអាក្រក់ស្តាប់ណាស់ > ឃេីញថេយ៍លេចស្នាមញញឹមបែបនេះអ្នកជាប្តីក៏អស់ព្រួយបារម្មណ៍នាយក៏ជូតទឹកភ្នែកអោយថេយ៍ដោយស្នាមញញឹម
< តោះទៅសម្អាតខ្លួននិងបានទៅញ៉ាំអាហារប៉ាម៉ាក់កំពុងចាំពួកយេីងហេីយ >
< បីអូន... >
< ក្បាលខូចណាស់អូនអែង > ថេយ៍លេីកដៃអោបកអ្នកជាប្តី ជុងទាំងគ្រឺតទាំងខ្នាញ់លេីកបីកាយតូចចូលទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួនអោយគេ

You've reached the end of published parts.

⏰ Last updated: Jul 10 ⏰

Add this story to your Library to get notified about new parts!

អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀Where stories live. Discover now