EP:09 ( ល្បិចប្រពន្ធដេីម)

1.3K 59 3
                                        

< ឈឺទេ? > ពីម៉ាត់យ៉ាងខ្លីរួមទាំងការថ្នាក់ថ្នមធ្វើអោយថេយ៍ដែលជាប្រពន្ធរំភើបចង់ស្រស់ទឹកភ្នែកគេមិនដឹងថាប្រីរបស់គេពេលនេះផ្លាស់ប្តូរព្រោះអ្វីទេប៉ុន្តែឃើញគេល្អនិងខ្លួនបែបនេះវាពិតជាកក់ក្តៅក្នុងចិត្តបំផុត

< អត់...ទេ > អ្នកជាប្រពន្ធក្រវីក្បាលហើយតបទៅកាន់ប្តី

< មិនឈឺហេតុអីយំ > ជុងបន្តសួរនាំមួយរយៈពេលនេះជុងហ្គុកនិយាយជាមួយរាងតូចច្រើនណាស់មានទាំងបារម្មណ៍និងយកចិត្តទុកដាក់ជាមួយខ្លួន

< ខ្ញុំរំភើបដែលបងឈរក្បែរខ្ញុំ ទោះបីបងមិនស្រលាញ់ក៏ខ្ញុំអស់ចិត្តហើយយ៉ាងណាសូមអោយតែបងកុំស្អប់មនុស្សដែលគ្មានបំណងអ្វីលើបងក្រៅពីពាក្យថាស្រលាញ់ > ជុងហ្គុកចំណាយពេលស្តាប់រាងតូចរៀបរាប់ទាំងទឹកភ្នែកជោគថ្ពាល់ដូចជាកូនក្មេងអញ្ជឹង

< សុំទោស > នាយលើកដៃទៅជូនទឹកភ្នែកអោយរាងតូចប៉ុណ្ណឹងមិនគ្រប់នៅអង្អែលផ្ទៃមុខរលោងម៉តខៃទៀត

< អ្ហឹកៗ.... > គ្រាន់តែពាក្យសុំទោសមួយម៉ាត់សោះរាងតូចស្ទុះចូលអោបនាមជាប្តីយ៉ាងណែនព្រោះគេរង់ចាំថ្ងៃដែលប្តីវិលមកឃើញខ្លួនដូចពីមុនមកយូរហើយកន្លងមកនាយទ្រាំនិងការស្អប់ទាំងមិនមានកំហុសសោះមកជាយូរទម្រាំពេលនេះមកដល់បេះដូងរងរបួសមិនតិចដង

< ....... > ជុងហ្គុកក៌គាំងបន្តិចប៉ុន្តែនាយយល់ពីអារម្មណ៍ភរិយាពេលនេះក៌លើកដៃទៅអោបកាយតូចវិញពីមុនខ្លួនលំអៀងអាត្មានិយមស្តាប់ពាក្យដឹកនាំតែម្ខាងមិនចេះពិចារណាល្អអាក្រក់ជាលទ្ធិផលនាយមិនគួរមានមនុស្សល្អដូចអ្នកកំពុងត្រូវការក្តីស្រលាញ់មួយចំណែកពីនាយឡើយប៉ុន្តែពួកគេប្រហែលសាងគូរនិងគ្នាដែលព្រំលិខិតចារមកទើបគេនៅក្បែរមករហូតទោះបីជានាយអាក្រក់ចំពោះគេយ៉ាងណាក៏ដោយ

< តុក~តុក >

< ចូលមកចុះ > បន្តិចក្រោយសម្លេងគោះទ្វាបន្លឺឡើងថេយ៍ក៌ដកខ្លួនចេញពីរង្វង់ដៃប្តីហើយប្រញ៉ាប់វៀសទឹកភ្នែកចេញជុងហ្គុកក៌រៀបរឹកពាដូចគ្នាមុននិងអនុញ្ញាតអោយអ្នកខាងក្រៅចូល

អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀Where stories live. Discover now