EP:13 ( អូនចង់មានកូន🥺 )

885 41 5
                                        

ចាប់តាំងពីថ្ងៃដែលរាងក្រាស់យល់ពីចិត្តគ្នាហេីយចាប់ដៃគ្នាកែលម្អងគ្នាហេីយជីវិតគ្រួសាររបស់ពួកគេក៏ជួបតែសេចក្តីសុខពេលវេលាកាន់តែដេីរទៅមុខពួកគេកាន់តែស្រលាញ់និងយល់ពីចិត្តគ្នា....

[ ពីរខែក្រោយ...]

< កំពុងធ្វេីអីនិង >
< បង....>
< សឺត!!>
< អូនកំពុងរៀបចំសម្លៀកបំពាក់ជូនបងនិងណា > រាងតូចកំពុងរៀបចំទុកដាក់សម្លៀកបំពាក់យ៉ាងមានរបៀបរាបរយសុខៗស្រាប់តែអ្នកជាប្តីដេីរលោបៗចេញពីបន្ទប់ទឹកស្ទុះមកអោបខ្លួនពីក្រោយ
< ប្រពន្ធអ្នកណាក៏ល្អយ៉ាងនេះ >
< ល្អយ៉ាងនេះហេីយដេីម្បីចងជេីងស្វាមីកុំអោយទៅមានស្រីឯណាទៀត > ថេយ៍និយាយទាំងក្រមិចក្រមេីរតាំងពីជុងយល់ពីគេមកគេគួរអោយស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃមិនចេះរករឿងឬធ្វេីអោយជុងហ្គុកមូលហរឡេីយនាយមានតែធ្វេីជាអ្នកព្រឹក្សាជួយសម្រាលបន្ទុកនិងភាពស្មុគរបស់ប្តីបែបនេះហេីយទេីបជុងហ្គុកមិនដាច់ចិត្តទៅមានអ្នកណាធ្វេីបាបចិត្តគេទៀត
<ប្រពន្ធបងទាំងគួរអោយស្រលាញ់ ថ្លៃថ្នូរ មានគុណសម្បត្តិច្រេីនបែបនេះអោយបងដាច់ចិត្តទៅមានអ្នកណាទៀតហា៎មិនអាចទេ > គេបែររាងតូចមកនិយាយទាំងលេីកចង្ការតូចអោយងេីយមកមេីលខ្លួនចំ
< អូនដឹងថាប្តីអូនមិនធ្វេីបែបនោះទេ > រាងតូចក៏បានដូចចិត្តពូកែខាងយកចិត្តយកថ្លេីមលេីកដៃតោងកស្វាមីហេីយនិយាយដោយស្នាមញញឹមពព្រាយ
< កុំគួរអោយស្រលាញ់បានទេបងទ្រាំមិនបានទេ >
< ជុង..កុំណាបងត្រូវធ្វេីផង >
< សុំបន្តិចបានទេ > មេីលចុះថាខូចប៉ុណ្ណាអាងថាប្រពន្ធតាមចិត្តគ្រប់យ៉ាងទេីបបានចិត្តបែបនេះ

< បងត្រូវប្រជុំផងមិនចឹងយេីងមានពេលច្រេីនណាស់ការងារសំខាន់បងកុំប្រងេីយកន្តេីយអី >
< ក៏បាន..ជុប ដឹងទេថាស្នេហ៍របស់គឺកេីតចេញពីភាពច្បាស់លាស់របស់អូនណាថេយ៍ > ស្វាមីមានភាពចម្រុងចម្រេីនក៏មានប្រពន្ធជាផ្នែកមួយ ប្រពន្ធដែលប្រកបដោយព្រំវិហារធម៍មានក្រមសីសធម៍ ចេះផ្តល់គំនិតនិងជួយជ្រុំជ្រែកស្វាមីបែបនេះបុរសដែលជាប្តីនិងទតួលតែភាពជោគជ័យគ្រប់ភារៈកិច្ច
< មោះ ចាំអូនជួយណា > អ្នកជាប្រពន្ធក៏មិនបាននិយាយអ្វីគេមានតែស្នាមញញឹមដែលបញ្ជាក់បានថាអ្នកជប្រពន្ធគ្រប់រូបរមៀងចង់ទតួលបានការកោតសរសេីរនិងការផ្តល់តម្លៃពីស្វាមីព្រោះវាជាកម្លាំងចិត្តមួយដែលធ្វេីអោយភាពតបប្រម៉លទាំងឡាយដែលនៅក្នុងចិត្តក៏រសាត់បាត់ទៅឆ្ងាយពីក្នុងចិត្តរបស់អ្នកជាប្រពន្ធ
< អូនតែងខ្លួនដែលទៅ > ក្រោយពីរៀបចំខ្លួនជូនស្វាមីហេីយរាងក្រាស់ក៏បែរមកនិយាយជាមួយរាងតូច
< ហេតុអីឬបងមានកម្មវិធីអ្វីទៀត >
< បងចង់នាំអូនទៅក្រុមហ៊ុនបងឃេីញអូនពូកែខាងការងារអីបែបនេះទេីបចង់នាំអូនទៅសាកល្បងអ្វីថ្មីៗខ្លះម្យ៉ាងចេញពីក្រុមហ៊ុនល្ងាចយេីងទៅញ៊ាំបាយជាមួយលោកប៉ានិងអ្នកម៉ាក់និងប៉ាក្មេកម៉ាក់ក្មេកជុំគ្នា > នាយនិយាយទាំងយកឈុតដែលគេបានទិញសម្រាប់ថេយ៍អោយទៅគេថេយ៍ទទួលហេីយយកមកមេីលវាស្អាតណាស់តែវាក៏ថ្លៃគួរសម
< វាថ្លៃណាស់បង... បងកុំចំណាយច្រេីនណាអូនមានសម្លៀកបំពាក់ច្រេីនណាស់អូនស្លៀកពាក់មិនអស់ទេព្រោះបងទិញអផយអូនមិនឈប់ > ថេយ៍ជាក្មេងដែលកេីតចេញពីត្រកូលខ្ពង់ខ្ពស់និងការអប់រំពីគ្រួសារនិងមជ្ឍដ្ឋានជុំវិញយ៉ាងល្អិតល្អន់បានជាគេចេះគិតគូរនិងសន្សំសំចៃបែបនេះ
< មិនអីទេណាអូនប្រពន្អបងមានតម្លៃជាងរបស់អស់នេះទៅទៀតប៉ុន្តែបងចង់អោយអូនរិតតែស្អាតរិតតែពិសេសរាល់ថ្ងៃអូនកុំគិតទៅលេីការចំណាយអីបងចំណាយលេីប្រពន្ធបងតែម្នាក់ប៉ុណ្ណោះក្រែងអូននិយាយមែនទេភាពស្រស់ស្អារបស់អូនកេីតចេញពីសមត្ថភាពរបស់ប្តីមែនទេ ដូច្នេះអូនកុំបារម្មណ៍អីព្រោះបងចង់អោយអូនពិសេសជាងអ្នកណាៗទាំងអស់ឆាប់ឡេីងបងចាំអូន > និយាយរួចគេក៏រុញថេយ៍ទៅបន្ទប់ទឹកបាត់ហេីយក៏ទម្លាក់ខ្លួនអង្គុយលេីសាឡុងមួយស្របកចាំកាយតូច...

អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀Where stories live. Discover now