Ep:10 ( ប្រុសមាត់រឹង )

881 46 2
                                        


បន្ទាប់ពីរឿងដែលហូណាចាក់ដៃរបស់ថេយ៍ជុងហ្គុកក៏នាំអ្នកជាប្រពន្ធមកមន្ទីពេទ្យទឹកមុខរបស់គេគួរអោយបារម្មណ៍ណាស់ទាំងការពិតទៅថេយ៍គេមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡេីយ...

< ថេយ៉ុង..មាននៅឈឺត្រង់ណាទៀតទេ> គ្រាន់តែទ្វាបន្ទប់សម្អាតរបួសបេីកភ្លាមជុងហ្គុកស្ទុះក្រោកទៅទទួលអ្នកជាប្រពន្ធយ៉ាងលឿន
< ជុង..អូនមិនអីទេបងកុំបារម្មណ៍អី >
< ពេទ្យបានលាងសម្អាតរបួសជួនយ៉ាងស្អាតហេីយសំណាងដែលរបួសមិនមុតជ្រៅមិនដូច្នេះវាងាយនិងឆ្លងមេរោគបានលឿនពេទ្យនិងអោយថ្នាំសាស្រ្តទៅញ៊ាំដេីម្បីអោយរបួសឆាប់ជានិងមានថ្នាំជំនួញសុខភាពអ្នកជំងឺផងព្រោះគេខ្សោយខ្លាំងណាស់គ្រួសារគួរតែមេីលថែនិងយកចិត្តទុកដាក់ចំពោះអ្នកជំងឺបន្តិច > ដុកទ័រក៏បន្តទៅកាន់ជុងហ្គុកអោយបានដឹងពីអាការៈអ្នករបស់រាងតូចជុងស្តាប់ដោយយកវិត្តទុកដាក់ហេីយថែមទាំងអោបក្រសោបថេយ៉ុងយ៉ាងជាប់
< បាទខ្ញុំអរគុណលោកដុកទ័រហេីយតទៅខ្ញុំនិងព្យាយាមមេីលគេអោយបានល្អ >
< អញ្ជឹងអញ្ជេីញទៅបេីកថ្នាំហេីយប្រញ៉ាប់នាំ...សូមទោសអ្នកជំងឺត្រូវជាអ្វីនិងលោកចនដែរ >
< ខ្ញុំ...>
< ជាភរិយារបស់ខ្ញុំ > លឺអ្នកជាប្តីនិយាយបែបនេះភ្លាមថេយ៍ងេីយទៅមេីលមុខអ្នកជាប្តីយ៉ាងលឿនគេមិនគិតថា ចន ជុងហ្គុកប្រែប្រួលលឿនយ៉ាងនេះឡេីយទាំងពីមុនគេស្អប់ខ្លួនខ្លាំងណាស់
< អរបាទអញ្ចឹងលោកចនប្រញ៉ាប់ភរិយាយទៅសម្រាកចុះនិងជួយផ្តល់ថ្នាំអោយអ្នកជំងឺញ៊ាំអោយបានទៀងទាត់ផង >
< បាទ ខ្ញុំយល់ហេីយ >
< ចៅហ្វាយឡានត្រៀមរួចហេីយទាន >
< ហឹម..ឯងទៅតាមលោកដុកទ័របេីកថ្នាំយេីងនាំថេយ៍ទៅចាំក្នុងឡានមុន >
< បាទចៅហ្វាយ > ថារួចអ្នកជាជំនិតក៏ដេីរទៅតាមលោកដុកទ័រចំណែកជុងហ្គុកក៏លដីកបីថេយ៍ដេីរកាត់ហ្វូងមនុស្សជាច្រេីន
< ជុង អូនអាចដេីរបានណាបងកុំលំបាកអី >
< បិទមាត់ទៅ > បីម៉ាត់យ៉ាងខ្លីថេយ៍លែងហ៊ានប្រកែកសំងកងំនៅស្ងៀមលេីរង្វង់ដៃអ្នកជាប្តីតែម្តងម្យ៉ាងគេក៏អស់កម្លាំងស្រាប់ពេញមួយយប់មិនបានសម្រាកហេីយនៅនាងហូណាមកពន់ប៉ងធ្វេីបាបទៀត
< មិនបាច់ក្រោកទេគេងវិញទៅ >
< ...... > មកដល់ក្នុងឡានជុងក៏ចូលទៅដាក់ខ្លួនអង្គុយរូចដាក់អោយថេយ៍អង្គុយពីលេីភ្លៅគេថេយ៍ប្រុងនិងក្រោកហេីយស្រាប់តែដៃអ្នកជាប្តីទាញគេមកវិញនាយមិនហ៊ានប្រកែកទេីបធ្វេីតាមអ្វីដែលជុងនិយាយគេដាក់ក្បាលកេីយលេីទ្រូងក្តៅៗរបស់ប្តីដៃជុងលេីកទៅក្រសោបខ្លួនរាងតូចយ៉ាងជាប់
< សុំទោស >
< ហេតុអីបងសុំទោស >
< ធ្វេីអោយឯងឈឺ >
< បងនិយាយអី > ថេយ៍ស្ទុះងេីបមកសួរអ្នកជាប្តី
< យេីងមិននិយាយពីដងទេ >
< វាមិនមែនកំហុសបងទេអូនក៏មិនឈឺដែរអូនសប្បាយចិត្តច្រេីនជាងពេលដែលបងស្រលាញ់អូន >
< អ្នកណាស្រលាញ់អែង >
< បេីបងមិនស្រលាញ់អូនបងក៏មិនបារម្មណ៍ពីអូនដូចជាពេលនេះដែរ > ពេលនោះថេយ៍មិនដឹងថាគេមានភាពក្លាហានមកពីណាទេទេីបទៅក្រសោបមុខអ្នកជាប្តីបែបនេះ
< យេីងមិនដែលស្រលាញ់ឯង....>
< អ្ហឹប!!...> មេីលទង្វេីរអ្នកគ្មានកម្លាំងទៅតែអ្នកជាប្តីមាត់រឹងពេកត្រូវតែពង្វក់អោយចិត្តឆាប់ទន់បន្តិចហេីយ
< ថេយ៉ុង >
< ប្រុសមាត់រឹង > ជុងស្ទេីរតែទ្រាំមិនបានទៅហេីយព្រោះបបូរមាត់របស់ថេយ៍ទន់មានសំណេីមណាស់ថេីបហេីយញៀនចង់ថេីបទៀតតែគេមិនចេះជ្រុលខ្លួនតែប៉ុណ្ណឹងឈ្លក់វង្វេងងេីបមុខលែងចង់រួចទៅហេីយចំណែកថេយ៍វិញគេកាន់តែគួរអោយស្រលាញ់រាល់ថ្ងៃភាពគួរអោយស្រលាញ់របស់គេជាមន្តស្នេហ៍ដែលទាក់ចិត្តរាងក្រាស់មិនអោយទៅណាឆ្ងាយពីគេបានទៀតឡេីយ
< ឯងមិនមែនបែបនេះទេពីមុន > ជុងលេីកដៃទៅអង្អែលផ្ទៃមុខរបស់ថេយ៍នៅឆ្នៀតបង្អូសមកដល់បបូរមាត់ស៊ីជម្ពូរជាមួយកែវភ្នែកជាម្រៅផងដែរ
< បងពេញចិត្តទេ > ថេយ៍ក៍ប្តូរមកតោងកអ្នកជាប្តីហេីយសួរដោយស្នាមញញឹមដល់ទាក់ទាយរបស់គេ
< បេីឯងមិនឈឺឯងចប់របស់យេីងទៀតមិនខានទេ គឺម ថេយ៉ុង >
< អូនឈឺតែដៃប៉ុណ្ណោះមិនបានឈឺអីផ្សេងទេ > រាងតូចអោនទៅខ្សិបដាក់ត្រចៀកអ្នកជាប្តីរាងក្រាស់លឺបែបនេះពេញចិត្តអោយស្តូកនៅជាមួយគេតាំងពីតូចមិនដែលដឹងសោះថាគេមានចំណុចពិសេសសោះនាយមេីលរំលងសមត្ថភាព គឹម ថេយ៉ុងពេកហេីយ
< កុំមកល្បូងយេីងអោយសោះ >
< ហៅថាភរិយាមានតួនាទីប្រតិបត្តិស្វាមីទេីបសមជាង > ពេលនោះថេយ៍ក៏ធ្វេីខ្លួនគួរអោយស្រលាញ់ដាក់ក្បាលនិងកញ្ជឹងករបស់រាងក្រាស់ហេីយដៃស្រឡូននៅតែបន្តតោងកគេមិនព្រមលែង
< យេីងនិងរង់ចាំមេីល > លេីកដំបូងដែលជុងធ្វេីខ្លួនបង្ហាញរឹកពាគ្រឺតខ្នាញ់និងថេយ៍ខ្លាំងបែបនេះតាមចិត្តគេចង់តែចាប់រាងតូចរំលឹកមេរៀនក្នុងឡានពេលនេះមិនខាន
< ចៅហ្វាយខ្ញុំមកវិញហេីយនេះថ្នាំសម្រាប់អ្នកប្រុសតូចទាន >
< អរគុណបងប្រុស...>
< ចេញឡានទៅ >
< បាទទានប្រុស > មួយសន្ទុះក្រោយជំនិតជុងក៏ត្រឡប់មកវិញគេហុចកញ្ជប់ថ្នាំអោយជុងឡានក៍បេីកចេញទៅ...

អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀Donde viven las historias. Descúbrelo ahora