បន្ទាប់ពីហូណាបានចាក់ចេញពីភូមិគ្រឹះហើយជុងហ្គុកក៏បែរមកសម្លឹងមើលអ្នកដែលខ្លួនក្រសោបជាប់ប្រាណបន្តិចក៌ប្រលែងគេហើយឡើងទៅខាងលើបាត់ថេយ៍ឃើញបែបនេះក៌ប្រញ៉ាប់ឡើងទៅខាងលើតាមអ្នកជាប្តី....
< ជុង... >
" វិប!! "
< ជុង!!..បង >
< សុំទោស > ត្រឹមតែពាក្យមួយម៉ាត់របស់ស្វាមីបន្លឺមកភ្លាមថេយ៍គាំងអណ្តាតពោលអ្វីក៏លែងចេញដៃរាងតូចលើកទៅអោបអ្នកជាប្តីជ្រោកមុខនិងស្មារបស់រាងក្រាស់គេទទួលបានអារម្មណ៍ជាច្រើនក្រោមកម្តៅរបស់អ្នកជាប្តីក៏មិនដែលជួបប្រទះភាពកក់ក្តៅទាំងនេះពីមុនដែរ< ខ្ញុំមិនល្អខ្លួនឯងខ្ញុំធ្វើអោយឯងគ្រាំគ្រាខ្ញុំខុស ខ្ញុំសុំទោស >
< ទេ...បងមិនខុសទេបងគ្រាន់តែធ្វើតាមក្តីស្រលាញ់ដែលមានចំពោះនាងប៉ុណ្ណោះបងកុំបន្ទោសខ្លួនឯងអីពេលនោះខ្ញុំក៏ខុស ខុសត្រង់ថាមិនហ៊ានប្រាប់បងមិនហ៊ានយកបងចេញពីនាងព្រោះតែខ្លាចថាបងនិងស្អប់ខ្ញុំជាងនេះ ក្តីស្រលាញ់របស់ខ្ញុំមិនប្រាដកថាត្រូវតែយកបងអោយបាននោះទេតែខ្ញុំមិនចង់បានក្តីស្អប់ពីបងដែលទើបខ្ញុំព្រមធ្វើជាមនុស្សអាត្មានិយម > ថេយ៍ចេញពីការអោបហើយចាប់ដៃអ្នកជាប្តីនិយាយទាំងស្នាមញញឹមកែវភ្នែកដកជាប់ដោយដំណក់ថ្លាៗកំហុសក្នុងរឿងនេះមិនមែនតែជុងហ្គុកនោះទេសូម្បីតែនាយក៏ខុស គ្រប់យ៉ាងវាមិនមែនជាកំហុសគេតែម្នាក់ឯងទេ
< ..... > ជុងលឺហើយកាន់តែរអៀសចិត្តគេមិនដែលខ្លាចនិងប្រឈមមុខជាមួយអ្នកណានោះទេតែពេលនេះគេស្ទើរតែមិនហ៊ានសម្លឹងមើលថេយ៍ចំឡើយទោះជារាងតូចអះអាងថាគេមិនបានតាំងចិត្តតែគេក៌ធ្វើហើយធ្វើទាំងល្ងិតល្ងង់បំផ្លាញ់ក្តីសុខក្មេងប្រុសម្នាក់ដែលគ្មានបំណងអ្វីក្រៅពីពាក្យថាស្រលាញ់នាយតែមួយមុខ
< បងសម្លឹងអូនមកបងកុំគេចអី ចន ជុងហ្គុក បងមិនមែនជាមនុស្សបែបនេះទេរឿងគ្រប់យ៉ាងវាបានកើតឡើងហើយបងកុំសៅម៉ងនិងវាទៀតអី អូនដឹង ដឹងថាបងកំពុងគិតប៉ុន្តែវាបានកន្លងហួសហើយ >
< ល្ងង់ណាស់...មិចមិនស្អប់យេីង យើងធ្វើបាបឯងជិះជាន់មើលងាយឯងធ្វើអោយឯងរងទុក្ខវេទនាផ្លូវកាយនិងផ្លូវចិត្តឯងគួរតែស្អប់យើងទើបសម >
< អូនមិនអាចស្អប់បងបានទេ...បងជាគ្រប់យ៉ាងរបស់អូនបើអូនស្អប់បងក៌ដូចអូនកំពុងស្អប់ខ្លួនឯង បងដឹងទេថាពេលខ្លះអូនក៌ធ្លាប់គិតថាចង់ស្អប់បងចង់ឈប់ស្រលាញ់បង ចង់បោះបង់ចោលគ្រប់យ៉ាង តែអូនធ្វើមិនបានព្រោះជីវិតអូនគឺមានតែបងម្នាក់..ពិតជាមានតែបងម្នាក់ប៉ុណ្ណោះជុង > រាងតូចរៀបរាប់ពីអារម្មណ៍ក្នុងចិត្តដែលបានលាក់ទុកមកជាយូរទៅកាន់ស្វាមីជុងឈរស្តាប់ថេយ៍និយាយដោយសម្លឹងមើលកែវភ្នែករបស់គេពោលពេញទៅដោយមនោសច្ចេតនានិងភាពស្មោះត្រង់ហេតុអីពីមុនគេមើលរំលងថេយ៉ុងគេមិនដែលឃើញពីក្តីស្រលាញ់របស់ក្មេងម្នាក់នេះទម្រាំគេបានដឹងគ្រប់យ៉ាងវាស្ទើររហួសពេលទៅហើយ
< យើង...>
< អូនដឹងថាបងត្រូវការពេលអូនដឹងថាបងពិបាកទទួលយកភ្លាមៗអូនមិនបង្ខំបងទេក៏មិនសុំអោយបងស្រលាញ់អូនដែរតែអូនសុំម្យ៉ាងបានទេ សុំកុំដេញអូនកុំបោះបង់អូនអីអូនស្រលាញ់បងណាស់ស្រលាញ់ខ្លាំងបំផុត > ថេយ៍ចូលខ្លួនទៅអោបជុងហ្គុកយ៉ាងណែនដៃគេរៀបរាប់បណ្តើរទឹកភ្នែកគេហូរតត់ៗចំណែកជុងហ្គុកដែលឈរស្តាប់នោះកាន់តែមានកំហុសខ្លាំងឡើងជុងមិនដែលរអៀសខ្លួនបែបនេះទេគេមិនដែលយល់ពីការឈឺចាប់របស់អ្នកណាខ្លាំងដូចពេលនេះទេដៃអ្នកជាប្តីក៌លើកម្តងបន្តិចៗទៅក្រសោបខ្លួនតូចវិញថេយ៍បិទភ្នែកសំង្ងំស្រូបយកភាពកក់ក្តៅពីរាងក្រាស់ទោះជាពេលនេះជុងហ្គុកគ្មានចម្លើយដែលច្បាស់លាស់តបតមកកាន់គេប៉ុន្តែមិនអីទេគេក៌ចាំមករហូតហើយតគេរង់ចាំបន្តទៀតក៌គ្មានអីត្រូវខាតបង់ទៀតដែរ

ВЫ ЧИТАЕТЕ
អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀
Фанфикជីវិតរបស់អូនបានប្រគល់ជូនបងតាំងពីថ្ងៃរៀបការមកម្លេះអូនស្ម័គ្ររួមសុខរួមទុកជាមួយបងដល់ដង្ហើមចុងក្រោយទោះជាបងទៅជាបែបណាក៌ដោយអូនក៏នៅតែក្បែរបងរហូតមិនថាបងទុកអូនក្នុងនឹយបែបណាក៏ដោយ.....