ភាគទី៥

8.6K 550 3
                                    

៚ ផាច់ ៚

" ឯងវៃយើងទៀតហើយណា " Jungkookលើកចញ្ចើមម្ខាងសួរគេ ពេលដែលគេវៃដើមដៃខ្លួនលាន់ឡើងផាច់ ដៃធ្ងន់មិនធម្មតាមែន ។ តាំងពីងូចទឹកហេីយគេបែរជាកំណាញ់ខ្លួនមិនព្រមឱ្យប៉ះទាល់តែសោះ ប៉ះវៃៗតែម្តង ។

" ម៉ែមិនឱ្យគេងបន្ទប់មួយ2នាក់ទេ គាត់ថាមិនល្អ "
Tae យកដៃរុញគេចេញមិនឱ្យគេងក្បែរ ទាញភួយមកឃ្លុំភួយជិតឈឹងឱ្យឃើញត្រឹមតែ.កឡើងលើ អង្គុញខ្លួនចូលគ្នាបែបមិនព្រមឱ្យគេមកប៉ះពាល់ ។

" បើគេងជាមួយអ្នកដទៃទើបឯងមិនត្រូវគេងជាមួយ តែយើងជាប្តីឯងចឹងគេងបាន " Jungkook ទាញគេមកអោបយ៉ាងណែន ខណៈដែលគេបើកភ្នែកភ្លឹសៗ បែបមិនយល់ពីអ្វីដែលអ្នកម្ខាងទៀតនិយាយ ។

" ប្តី?? អ្វីទៅ?? ម៉ែមិនដែលបង្រៀនឱ្យខ្ញុំនិយាយនោះទេ " Tae ងើយមុខឡើងសួរគេទាំងជ្រួញចញ្ចើមចូលគ្នា គិតពីពាក្យគេដែលនិយាយមកកាន់ខ្លួន ប្តី?? គេមិនដែលឮសោះចឹង ។

" ឥឡូវក៏យើងបង្រៀនឱ្យនិយាយហើយអ្វីដែលយើងនិយាយឯងត្រូវតែស្តាប់ឮទេ?មិនត្រូវចចេសរឹងរូសនោះទេ ត្រូវស្តាប់បង្គាប់ទើបល្អ "
Jungkook លូកដៃទៅទាញចញ្ចើមគេចេញពីគ្នា
និយាយពន្យល់គេធ្វើមើលតែគ្រូបង្រៀនសិស្សទៅហើយ ទម្រាំគេដាច់ចិត្តងក់ក្បាលបែបយល់អ្វីដែលគេនិយាយ ។

" ស្តាប់បង្គាប់មិនចចេសនោះទេ " Tae រុលខ្លួនចូលទៅរកគេដូចដែលគេតែងតែធ្វើដាក់ម៉ែគេ ក៏ព្រោះតែខ្លួនមិនទម្លាប់គេងគ្មានអ្នកអោប បេីមិនបានឱ្យគេអោបគេនិងបញ្ឈរភ្នែកមួយយប់ទល់ភ្លឺមិនខានទេ ។

Jungkook ញញឹមបន្តិចពេលដែលគេលែងរើ ហើយថែមទាំងទាញដៃខ្លួនទៅដាក់លើចង្កេះគេទៀត ប្រអប់ដៃមាំក្រាស់ក៏លើកដៃអង្អែលខ្នងគេថើរៗបែបលួងលោមគេឱ្យគេង រហូតដល់លង់លក់ទាំងពីរនាក់ទាំងម្នាក់ៗអោបគ្នាស្និតបេះមិនចេញតែម្តង ។

{ IN THE MORNING }

" ហ្ហឹម!! ម៉ែ " Taeរមួលខ្លួនចុះឡើង មុននឹងសន្សឹមៗបើកភ្នែកឡើងសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួន តែអ្វីដែលគេឃេីញគឺមិនមានអ្នកណានៅជាមួយខ្លួននោះទេ ។

" ម៉ែ!! ហុឹក..ហុឹក " Tae ពេបមាត់យំយកៗ ពេលដែលខ្លួនបើកភ្នែកមកមើលមិនឃើញអ្នកណានៅក្បែរខ្លួនសូម្បីតែម្នាក់ ជើងស្រឡូនស្អាតក៏ទម្លាក់ចុះពីលើគ្រែដើរចេញពីដំណាក់ទាំងយំផងអីផង ចំណែកឯសត្វចិញ្ចឹមដែលមានតួនាទីត្រូវមើលថែររាងតូចល្អិតជំនួសម្ចាស់ក៏រហ័សដើរតាមពីក្រោយគេកកិតមិនដាច់ ។

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now