EP45 : មិនបាច់មកយកចិត្តយើងទេ

5.7K 438 4
                                    

    ក្រោយពីសង្គ្រាមស្នេហ៍កាត់ព្រលឹមបានបញ្ចប់ បន្ទាប់ពីគេឆ្អែតឆ្អន់ទាំងសងខាង Jungkook ក៏បានលា Tae ទុកជាមុនព្រោះខ្លួនត្រូវទៅធ្វើរាជកិច្ចនៅនគរខាងលិចដែលមានចម្ងាយមិនសូវឆ្ងាយពីទីនេះប៉ុន្នាននោះទេ ចំណែក Tae ក៏យល់ព្រមទទួលការលាទាំងដែលខ្លួននៅអាល័យប្រុសម្នាក់នេះចង់ស្លាប់ទៅហើយ ចិត្តមួយមិនចង់ឱ្យគេទៅណាចោលខ្លួននោះទេ តែធ្វើយ៉ាងមិចនេះជាតួនាទីរបស់គេទៅហើយ ។

" អូយយយ! ឈឺណាស់ " Tae បន្លឺឡើងតិចៗ ឈឺសឹងតែពេញមួយតួខ្លួនព្រោះតែអ្នកម្ខាងទៀតមិនអាណិតខ្លួនសូម្បីតែបន្តិច បានបើកដៃលេងឡើងចង់គ្រិចចង្កេះ ពេលនេះទ្រោមងើបស្ទើរតែមិនរួចទៅហើយ ។

" សឺត!! " Tae ទប់ខ្លួនក្រោកយ៉ាងលំបាកលំបិន ឈឺផ្នែកខាងក្រោមសឹងតែដើរមិនរួចទៅហើយ តែនេះសំណាងហើយដែលមិនមែនជាលើកទីមួយនោះ បើមិនចឹងពិការដេកលើគ្រែមិនខានទេ ឱ្យទៅបន្ទោសអ្នកណាបើខ្លួនជាអ្នកហាច់ទាញគេឡើងគ្រែលិទ្ធផលក៏ល្អគួរសមដើរមិនរួចតែប៉ុន្នឹង ។

" ហ្ហឹម " Tae ងាកមុខខ្វាប់ទៅរកប្រភពសម្លេងដឹងច្បាស់ណាស់ថាជាសត្វកំណាចទើបរហ័សទាញភួយមកក្រោបលើខ្លួនយ៉ាងលឿន ដោយសារតែគេរវាមរវាមសឹងតែធ្លាក់ភួយអស់ទៅហើយ ។

" Fiso បាត់ទៅណាយូរម្ល៉េះ? មិនឃើញមករកយើងសោះ " Tae អង្អែលរោមវាថ្នមៗ ទាំងញញឹមពង្រាយ ។

" ហ្ហឹម " Fiso ក្រឡាស់ខ្លួនផ្តេកក្បាលកើយលើភ្លៅរាងតូច ប្រើអណ្តាតលិទ្ធិដៃស្រឡូនបែបយកចិត្តយកថ្លើម ។

" មិនបាច់មកយកចិត្តយើងទេ ឯងដូចជាសកម្មខ្លាំងណាស់ អាខាងជួយម្ចាស់ឯងនឹង នាំទៅរកយើងដល់ផ្ទះ " Tae វៃសត្វកំណាចផាច់ៗ វាក៏យកក្បាលទៅអឹបនឹងដៃស្រឡូនញីតិចៗ បែបមិនចង់ឱ្យគេវៃវាទៀត ។

" ពេលនេះយើងសម្រាកសិនព្រោះតែក្រោកពីលើគ្រែមិនរួចនោះទេចាំភ្ញាក់យើងសកម្មម្តង " Tae ផ្តេកខ្លួនគេងវិញ បិទភ្នែកសំងំគេងដោយមាន Fiso នៅដេកកកិតៗក្បែរខ្លួនរហូតដល់ Tae ភ្ញាក់វិញក៏គេនៅតែតាមដដែល ។

" ម្ចាស់ប្រុសចនឌីម៉ាធីសយាងមកដល់ហើយយ "

សម្លេងទាហានបានបន្លឺឡើង ពួកគេប្រុងនិងឈានជើងដើរតាមគេដូចបណ្តាំដែលអ្នកអង្គម្ចាស់ផ្តាំមុននឹងយាងចេញពីរាជវាំងតែ...

" ខ្ញុំចង់ដើរលេង មិនបាច់អ្នកណាមកតាមទេ " Tae និយាយជាមុនទើបដើរទៅមុខបន្តដោយមានសត្វកំណាចដើរតាមពីក្រោយ ចំណែកឯពួកទាហានក៏មិនហ៊ានជំទាស់បំណងរបស់គេដូចគ្នា បានតែដើរតាមពីចម្ងាយតែប៉ុណ្ណោះ ។

" ស្នំម៉ា នៅឯណា? "

" ព្រះពរ!ទ្រង់ត្រូវបានអ្នកអង្គម្ចាស់ដាក់ទោសឱ្យនៅត្រាំទឹកដោយមិនកំណត់ថ្ងៃនោះទេថាដោះលែងថ្ងៃណា គឺមានតែចាំការរាជទានទោសពី ម្ចាស់ប្រុស " ភីលៀងម្នាក់អោនលំទោនគោរព ម្ចាស់ប្រុសថ្មីថ្មោងដែលអ្នកណាៗក៏ស្គាល់ព្រោះតែការលើកតម្កើនដ៏ខ្ពង់ខ្ពស់រកអ្វីប្រៀបមិន បាន គ្រប់គ្នាតែងតែនិយាយតៗគ្នាថាចង់ឃើញសម្រស់របស់ម្ចាស់ប្រុសរូបនេះ តែវាគួរឱ្យសោកស្តាយណាស់ គ្មានអ្នកមានសិទ្ធិមើលគេច្បាស់ពេញៗភ្នែកនោះទេ គឺគេតែងតែមានកន្សែងបាំងជាប់រហូត ។

" ចាំទទួលការរាជទានទោសពីខ្ញុំ? " Tae ញញឹមបន្តិច រួចក៏ដើរសម្តៅទៅរកស្រះទឹកដែលខ្លួនទទួលការឈឺចាប់ ការប្រមាថមើលងាយពីមនុស្សជាទីស្រឡាញ់ នឹកឃើញម្តងៗ ទ្រូងខាងឆ្វេងគេឈឺស្ទើរតែឈប់លោតទៅហើយ ។

" ហីយ៉ា! ស្នំម៉ាសាណា ដ៏ខ្ពង់ខ្ពស់ ហេតុអីៗក៏ធ្លាក់មកដល់សភាពបែបនេះ? គួរឱ្យសង្វេកពិតមែនភ្នែករបស់ក្មេងបម្រើម្នាក់នេះពិតជាពិបាកណាស់ពេលដែលឃើញទ្រង់ស្ថិតក្នុងសភាពបែបនេះ រងាទេ? ហ្ហឹម! ខ្ញុំយល់ណាថាវាយ៉ាងមិច មិនបាច់ប្រាប់ក៏បាន " Tae បោះសម្តីឌឺដងទាំងជញ្ជក់មាត់ បែបអាណិតអាសូរ តែសុំទោសក្មេងម្នាក់នេះមិនដូចមុននោះទេ គេក៏បាននិយាយរួចហើយថា ឋានៈជាម្ចាស់ប្រុសមួយនេះគេនឹងបំពេញឱ្យបានល្អ ពេលនេះគេក៏កំពុងតែធ្វើហើយ គេនិងសកសឹកពួកនាងវិញឱ្យសាកសមតែម្តង ។

TO BE CONTINUED....🙏♥️

RÖSÄÄ♡︎

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now