ភាគទី២១

5.8K 447 0
                                    

ភាគទី២១

" លែងខ្ញុំទៅ ខ្ញុំមិនមែនចោរទេ លែងទៅ " Tae ប្រឹងទាញជាយអាវចេញពីមាត់Fisoវិញ ទទួលស្គាល់ថាវាពិតជាមិនធ្វើបាបខ្លួនមែន តែយ៉ាងណាក៏វានៅតែសត្វកំណាចដដែលនិងគេមិចនិងអាចទុកចិត្តលើវាបានទៅ?? ចុះបើសុខៗវាត្របាក់ខាំខ្លួនទៅគិតយ៉ាងមិច??

" ហ្ហើយ " Tae ភ្លាត់ជំហរវិសនឹងដួលទៅខាងក្រោយ ព្រោះតែ Fiso ប្រលែងជាយអាវខ្លួនវិញ តែគេមិនបានមានអារម្មណ៍ថាខ្លួនដួលចុះនោះទេគឺមានដៃមួយគូដែលក្រសោបខ្លួនជាប់មិនឱ្យដួលបាន ។

" លែង..លែង.. " Tae ប្រឹងរើខ្លួនចេញពីរង្វង់ដៃគេខ្លាំងៗ ដោយមិនខ្វល់ពីការអោបរិតរបស់គេអ្វីបន្តិចសោះ ខណៈដែលអង្គម្ចាស់ចងចញ្ចេីមពេលដែលឃើញកាយវិការរបស់ក្មេងរពឹស សូម្បីតែសម្លេងក៏គេនិយាយមិនដូចមុន ដូចជាមនុស្សធំសមនិងអាយុ មិនមែនដូចពេលដែលជួបខ្លួននោះទេ ។

" Taeកើតអី? មើលយើង " Jungkook រុញគេទៅលើពូក ឡើងទ្រោបគេពីលើដោយចាប់ដៃទាំងសងខាងរបស់គេយកទៅដាក់ផុតក្បាល ។

" លែង..ខ្ញុំ..ឆ្គួតស្អីលោក?..ម៉ែ..ម៉ែជួយកូនផង " Tae ប្រឹងរើចេញឡើងដូចជ្រូកពុល បម្រះដៃបម្រះជើងខ្លាំងៗមិនឈប់ ស្រែកហៅរកជំនួយទាំងមិនព្រមស្តាប់សម្តីរបស់ Jungkook សោះ ។

" Tae ស្ងៀមទៅ ឮយើងប្រាប់ទេ?? " Jungkook សង្កត់ជើងគេមិនឱ្យរើកើតទៀត ដោយឃើញគេមិនស្តាប់សម្តីរបស់ខ្លួនដល់វគ្គទឹកក្តៅហើយតើ ។

" អ៊ុប " Tae បើកភ្នែកធំៗ ពេលដែលគេអោនមកបឺតជញ្ជក់បបូរមាត់ខ្លួនយ៉ាងកម្រោល ខាំញេញខ្លាំងៗ ដូចជាកំពុងដាក់ទោសខ្លួនដែលមិនស្តាប់សម្តីគេ រាងតូចកាន់តែរើគេក៏កាន់តែជញ្ជក់លើសដេីម មិនព្រមឱ្យគេរកខ្យល់ដកដង្ហើមបាននោះទេ ។

" ដឹប ដឹប " Tae លើកដៃទៅគក់ខ្នងគេខ្លាំងៗ រើផងអីផង តែក៏ត្រូវគេចាប់សង្កត់ចង្កេះចុះក្រោមមិនឱ្យរើបានទៀត ។

" បើមិនចង់ឱ្យយើងធ្វើអ្វីលើសពីនេះ នៅឱ្យស្ងៀមទៅ " Tae ខ្ជិបបបូរមាត់ចូលគ្នាយ៉ាងលឿន រំកិលខ្លួនថយក្រោយរហូតដល់អឹបនឹងក្បាលគ្រែ សម្លឹងមុខសង្ហារខាបព្រលឹងរបស់គេទាំងលេបទឹកមាត់ក្អឹកៗ ។

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now