EP55 : ក្រែងយេីងជាប្តីប្រពន្ធនឹងគ្នាមិនចឹង??

5.4K 390 3
                                    

" ហិហិ " សម្លេងសើចកក្អឹករបស់ក្មេងប្រុសវ័យដប់ប្រាំបួនឆ្នាំដែលកំពុងតែសំងំក្នុងរង្វង់ដៃដ៏មានសុវត្ថិភាព ដៃស្រឡូនក៏លើកដៃចុចសាច់ដុំកង់ៗគេយ៉ាងប្រហើនមិនខ្លាចក្រោក ពីលើគ្រែមិនរួចទេមែនទេ??

" ពេលណាទើបទ្រង់ផ្ទំ? នៅសំងំអង្អែលយើង តិចយើងមានអារម្មណ៍ " Jungkook ឈ្ងោកមុខទៅនិយាយជាមួយគេទាំងចងចញ្ចេីម គេក៏ក្រវីក្បាលស្ញេញដាក់ខ្លួនវិញឡេីងលឹបភ្នែកអស់រលីង ។

" ក្មេងកំហូច ឆាប់គេងទៅ " Jungkook ថេីបសក់គេពីលេីថេីរៗ បន្តឹងរង្វង់ដៃអោបគេកាន់តែណែន មុននិងប្រថាប់បបូរមាត់លេីបបូរមាត់គេថ្នមៗបំណងថាថេីបបន្តិចដេីម្បីលួងគេឱ្យគេង តែគេក៏ថេីបតប.តវិញ សួរថាអ្នកណាដាច់ចិត្តដកចេញវិញ ។

" បានអែមៗហេីយ ជុប " Tae ងើយមុខចេញបន្តិច ញញឹម
ដាក់គេពង្រាយមុននឹងងេីយទៅថេីបថ្ពាល់គេមួយខ្សឺត រុលខ្លួនតូចៗគួរឱ្យចាប់ត្រកងបីថ្នាក់ថ្នមចូលទៅរកប្រអប់ដៃគេ ទេីប Tae ព្រមបិទភ្នែកសំងំគេង ។

" រកតែកន្លែងចំណេញទេនេះ " Jungkook ក្រវីក្បាលតិចៗ សកដៃទៅអោបចង្កេះតូចជាប់ មុននិងបិទភ្នែកគេងតាមគេដែល ។

{SKIP}

    ព្រះអាទិត្យបានរះឡេីងបែបប្រាប់ដល់អ្នកគ្រប់គ្នាថាដល់ ពេលដែលត្រូវក្រោកពីដំណេក ទៅធ្វេីការងាររៀងៗខ្លួន តែយេីងមកក្រឡេកមេីលគូស្នេហ៍មួយគូនេះដែលកំពុងតែគេងអោបគ្នាឡេីងស្អិតរមួតសឹងតែក្លាយជាខ្លួនតែមួយទៅហេីយ ចញ្ចេីមស្អាតរបស់រាងតូចក៏ចងចូលគ្នាព្រោះតែចាំងពន្លឺថ្ងៃមកត្រូវនិងមុខ Tae ពេបមាត់យំភ្លាមៗរហូត ដល់អ្នកអង្គម្ចាស់រូបសង្ហារភ្ញាក់ក្រញាងសឹងធ្លាក់ពីលេីគ្រែ ។

" អ្នកអង្គម្ចាស់...ហុឹក...ហុឹក...អូនងងុយណាស់ " Tae រុលមុខទៅរកប្រអប់ទ្រូងគេទាំងបិទភ្នែកជិតឈឹង ប៉ុន្តែប្រយោគរបស់គេក៏បានធ្វេីឱ្យអ្នកម្ខាងទៀតញញឹមព្រោះតែសព្វនាមដែលគេបានហៅខ្លួនឯង ។

" ម្ចាស់ប្រុសអ្នកណាចេះល្មោមគេងដូចជ្រូក? " Jungkook និយាយបង្អាប់គេទាំងដៃនៅលេងរោមភ្នែកងរស្អាតរបស់រាងតូចតិចៗ ដោយសារតែទ្រាំនឹងភាពគួរឱ្យស្រឡាញ់របស់គេមិនបាន Jungkook ក៏ក្រសោបមុខតូចជាប់ក្នុងដៃបឺតជញ្ជក់បបូរមាត់គេយ៉ាងតក់ក្រហល់ ។

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now