EP53 : ទ្រង់ពិតជាស្រស់ស្អាតណាស់

4.9K 400 0
                                    

នៅពេលល្ងាចពិធីទទួលស្វាគមន៍ក៏បានធ្វើឡើង សម្លេងសើចក្អាកក្អាយ សម្លេងរបស់អ្នកដែលបានចូលរួមបានបន្លឺឡើងមិនដាច់សូរ ធ្វើឱ្យពិធីមួយនេះមើលទៅគឺពិតជាសប្បាយរីករាយលើសពីការរំពឹងទុកទៅទៀត ។

" អ្នកអង្គម្ចាស់ដើរយឺតៗ " Tae និយាយឡើងតិចៗ ល្មមអាចឱ្យអ្នកដែលកំពុងតែអោបចង្កេះខ្លួនស្តាប់ឮសម្លេងរបស់ខ្លួន ។

" បងភ្លេច សុំទោសណា " Jungkook អោនមុខទៅនិយាយជាមួយគេបន្តិច ដោយសារតែគេប្រញាប់ដើរចូលទៅខាងក្នុងពេក ទើបភ្លេចគិតថារាងតូចមិនអាចដើរទាន់ខ្លួននោះទេ ព្រោះតែគេនៅឈឺត្រង់ចំណុចសំខាន់នៅឡើយ ។

" មនុស្សច្រើនណាស់ " Tae រអ៊ូរងូវៗ ទាំងចងចញ្ចើមធ្វើមុខក្រញូវ ក៏ដឹងហើយថាគេមិនសូវចូលចិត្តភាពអ៊ូរអ៊រ តែនេះមនុស្សច្រើនជាងលើកមុនទៅទៀត

" ទ្រង់ទៅណា?? " Tae ប្រញាប់សួរគេជាមុន ពេលដែលឃើញគេបម្រុងនិងនាំខ្លួនចូលទៅក្នុងចំណោមមនុស្សទាំងវូងនោះ គ្រាន់តែឃើញ Tae ក៏ធុញបាត់ទៅហើយ ។

" គឺទៅខាងនោះ " Jungkook ឆ្លើយនិងគេវិញ ហើយក៏ជាកន្លែងដែល Tae កំពុងតែគិតស្រាប់ ទើបរាងតូចទាញដៃគេចេញពីចង្កេះវិញ បែបឱ្យគេទៅតែម្នាក់ឯង ។

" អ្នកអង្គម្ចាស់ទៅចុះ អូននៅចាំត្រង់នេះ " Tae ញញឹមដាក់គេបន្តិច ប្រាប់គេឱ្យទៅតែម្នាក់ឯង ។

" អឹម!! បែបនេះក៏បាន ម្ចាស់ប្រុសចាំបងនៅត្រង់នេះហើយណា បងទៅតែមួយភ្លែតទេ " ដោយសារតែដឹងថាគេមិនចូលចិត្ត Jungkook ក៏មិនបង្ខំច្រើន អោនទៅថើបថ្ងាសគេមួយខ្សឺតស្រាលៗ រួចក៏ដើរចូលទៅកន្លែងនោះយ៉ាងលឿន ។

" នេះហើយៗ គឺជាម្ចាស់ប្រុសចនឌីម៉ាធីស " សម្លេងខ្សឹបខ្សៀវរបស់ ស្នំៗ ដែលមកពីបណ្តានគរផ្សេងៗបានហើរមកប៉ះនិងត្រចៀករាងតូចដែលកំពុងតែឈរមើលនេះមើលនោះនៅក្នុងពិធី ។

" ទ្រង់ពិតជាស្រស់ស្អាតណាស់ មិនចម្លែកទេដែលអ្នកអង្គម្ចាស់សព្វព្រះទ័យនិងទ្រង់នោះ " បន្ទាប់ពីពួកនាងឈរនិយាយគ្នាអស់ពេលជាយូរ ពួកនាងក៏សម្រេចចិត្តដើរទៅរកគេទាំងញញឹមពង្រាយ ។

" ក្រាបថ្វាយបង្គំ ម្ចាស់ប្រុសចនឌីម៉ាធីស "

" អ៎!! បាទ " Tae ងាកមុខមកញញឹមដាក់ពួកនាងវិញ ដោយរង្វង់មុខត្រូវបិទបាំងដោយក្រណាត់ស.ស្តើងត្រឹមច្រមុះចុះក្រោម បែបនេះហើយទើបពួកនាងមិនអាចមើលឃើញច្បាស់នោះទេ ។

" ម្ចាស់ប្រុស អាចដោះស្បៃនៅលើមុខចេញបន្តិចបានទេ ព្រះពរ?? បើសិនជាទាស់ខុសឱ្យពួកខ្ញុំម្ចាស់សុំព្រះរាជទានទោស "

" មិនទាស់ខុសនោះទេ " Tae តបទៅពួកនាងវិញទាំងញញឹមស្រាលៗ រួចក៏សកដៃបម្រុងនិងទាញស្បៃចេញពីមុខ ប៉ុន្តែ...

" មិនបាន " សម្លេងពោរពេញទៅដោយអំណាចរបស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់បានបន្លឺឡើង បង្អាក់ដៃរាងតូចមិនឱ្យទាញស្បៃចេញទាន់ បោះជំហានមកឈរក្បែរគេទាំងមុខមាំ ។

" សុំព្រះរាជទានទោស អ្នកអង្គម្ចាស់ " គ្រាន់តែឃើញវត្តមានរបស់គេភ្លាម ពួកនាងក៏ប្រញាប់អោនក្បាលគំនាបសុំអភ័យទោសយ៉ាងលឿន ។

" អ្នកអង្គម្ចាស់ " រាងតូច ហៅសព្វនាមគេទាំងក្តិចដើមដៃគេតិចៗ មិនចូលចិត្តទាល់តែសោះនៅពេលដែលគេប្រើអំណាចបែបនេះ ។

" សឺត!! " ជំនួសឱ្យការឆ្លើយតប Jungkook ក៏អោនទៅថើបថ្ពាល់ក្រពុំរបស់គេពីលើស្បៃមួយខ្សឺតយ៉ាងវែង រួចក៏បណ្តើរគេចូលខាងក្នុងបាត់ ។

" ទ្រង់ទាំងពីរពិតជាផ្អែមល្ហែមនិងគ្នាពិតមែន " នារីម្នាក់បានបន្លឺឡើង រួចក៏បង្វែរខ្លួនដើរទៅព្រមជាមួយនិងគ្នីគ្នារបស់នាងសម្តៅទៅកន្លែងផ្សេង ។

" ម្ចាស់ប្រុសសំណាងណាស់ដែលបានអ្នកអង្គម្ចាស់សព្វព្រះទ័យថ្នាក់នេះ "

" មិនដឹងជាតិមុនទ្រង់សាងបុណ្យធ្វើអ្វីខ្លះទេ "

                 TO BE CONSIDERED...🙏🏻💜

RÖSÄÄ♡︎

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now