ភាគទី01 : មង្គលការចម្លែក!

13K 484 3
                                    

នៅព្រះវិហារមួយកន្លែងក្នុងទីក្រុង Seoul កំពុងតែរៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអធឹកអធម ។ វាជាកម្មវិធីមង្គលការរបស់កូនប្រុសតែម្នាក់របស់លោក Jeon Jungdong ដែលជា billionaire ក្នុងប្រទេសកូរ៉េខាងត្បូង ចំណែកឯកូនក្រមុំរបស់គេគឺជាកូនប្រុសរបស់លោកKim TaeAn មិត្តសម្លាញ់របស់គាត់ ។ លោក Kim TaeAn និងអ្នកស្រីKim បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី10 ឆ្នាំមុនទើបគ្រួសារJeonសម្រេចចិត្តទទួលកូនប្រុសរបស់ពួកគាត់មកចិញ្ចឹមតាំងពីគេនៅអាយុ9ឆ្នាំ ។ ដោយសារតែរូបសម្រស់ស្រស់ស្អាតដូចមនុស្សស្រីរួមបញ្ចូលជាមួយចរិយាមាយាទល្អពេកក្រៃទើបលោក Jeon និងភរិយាពេញចិត្តពេញថ្លើមនឹងក្មេងម្នាក់នេះ ហើយក៏សម្រេចចិត្តអោយគេរៀបការជាមួយកូនប្រុសរបស់គាត់ ។ ទោះបីជាវារៀងចម្លែកបន្តិចដែលអោយកូនរៀបការជាមួយប្រុសដូចគ្នា តែអនាគតកូនប្រសារបស់គាត់គឺល្អជាងស្រីមួយចំនួនទៀតផង សម័យនេះហើយគេលែងខ្វល់ពីភេទស្របឬផ្ទុយគ្នាទៀតហើយសំខាន់អោយតែចេះស្រលាញ់គ្នាទៅបានហើយ ម្យ៉ាងទៀតតើមានអ្នកណាហ៊ានក្អកជាមួយគ្រួសារត្រកូល Jeon នោះ??

« Taehyung!! រួចហើយឬនៅកូន? » ស្រ្តីវ័យពាក់កណ្តាលមនុស្សតែរូបសម្រស់មិនប្រែដូចស្រីក្រមុំ ហៅក្មេងប្រុសតូចដែលកំពុងតែឈរសម្លឹងមើលរូបរាងរបស់ខ្លួនក្នុងកញ្ចក់ ។

Kim Taehyung ងាក់មកញញឹមស្រស់ដាក់ម្តាយក្មេក កែកភ្នែករបស់គេមានពន្លឺស្រទន់បញ្ជាក់ពីភាពស្លូតបូតដូចកូនក្តាន់របស់គេ សម្បុរសស្គុះគ្របដណ្តប់ដោយឈុតពណ៌.ស គឺស្រស់ស្អាតគ្មានទាស់សមស្របជាមួយវ័យ19ឆ្នាំរបស់គេ ។

« អ្នកម៉ាក់!! » រាងតូចហៅអ្នកដែលដើរមករកខ្លួន

« ថ្ងៃនេះកូនស្អាតខ្លាំងណាស់ដឹងទេ? ម៉ាក់ថាJung ច្បាស់ជាភ្លឹកមិនខាន!! » អ្នកស្រី Jeon អង្អែលថ្ពាល់សម៉ដ្ឋខៃដូចកូនក្មេងរបស់គេ ។ រាងតូចកាលបើឮម្តាយក្មេករំលឹកពីអ្នកដែលមាននាមជាស្វាមីឆាប់ៗនេះ ថ្ពាល់ទាំងសងក៏ចាប់ផ្តើមក្រហមព្រឺងៗដោយភាពអៀនខ្មាស់

« ម៉ាក់មកទទួលកូនទៅចូលរួមពិធី នឹងទទួលភ្ញៀវដែលមកចូលរួមណា!! » គាត់ចាប់ដៃរបស់គេ

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now