ភាគ១(កែសម្រួលថ្មី)

11.8K 467 2
                                    

ភូមិគ្រឹះដ៏ធំស្កឹមស្កៃស្ថិតនៅកណ្ដាលទីក្រុង ស៊េអូល គឺជាអាណាចក្ររបស់ត្រកូល ចន ។ ប្រណិតភាពនៃរចនាបថសាងសងអាគារ បញ្ជាក់ពីភាពស្តុកស្តម្ភនៃប្រមុខគ្រួសារ ចន ដែលជាត្រកូលអភិជនចំណាស់មួយ ថាជាបុគ្គលមានមុខមាត់ក្នុងសង្គមជាន់ខ្ពស់។
ភូមិគ្រឹះមួយធ្លាប់ជាកន្លែងដែលពោរពេញដោយភាពអ៊ូអរ ជាទីកន្លែងសម្រាប់ប្រារព្វពិធីនានាក្រោមការរៀបចំរបស់ប្រមុខគ្រួសារ ចន ប៉ុន្តែវេលានេះអ្វីៗបានក្រឡាប់ចក្រអស់ ព្រោះតែហេតុការណ៍អាក្រក់ លោកចន និងកូនប្រុសចិញ្ចឹម ព្រមទាំងកូនប្រសាស្រី បែរជាមកចួបនឹងគ្រោះថ្នាក់ចរាចរស្លាប់ទាន់ហន់ទៅវិញ។
ខ្យល់ត្រជាក់បក់ល្វើយៗ ផាត់មកប៉ះកាយ នាំឱ្យព្រឺសម្បុរខ្ញាកៗ បរិយាកាសអណ្ដោចអណ្ដែង ភាពស្ងប់ស្ងាត់រុំព័ន្ធប្រាណ ពិតជាស្រងេះស្រងោចខ្លាំងណាស់។ ផ្ទះដែលធ្លាប់តែមានភាពរីករាយ សំឡេងសើចសប្បាយ ប្រែក្លាយជាកន្លែងឯកោបំផុតសម្រាប់គេ ក្រោយពេលដែលអ្នកទាំងបីចាកចេញទៅ។
ចន ជុងហ្គុក ដើរអូសជើងចូលក្នុងផ្ទះយឺតៗទាំងបេះដូងយោលយោគដូចទោង គេសឹងតែមិនជឿនឹងអ្វីដែលបានឃើញ ស្ថានភាពក្នុងថ្ងៃនេះ មិនខុសពីថ្ងៃនោះ ថ្ងៃដែលអ្នកម៉ាក់ចាកចេញពីគេជារៀងរហូត ទាំងដែលគេត្រឹមតែជាក្មេងប្រុសតូចមួយប៉ុណ្ណោះ រីឯថ្ងៃនេះលោកប៉ាក៏ទៅតាមអ្នកម៉ាក់ម្នាក់ទៀត ហេតុអ្វីក៏ព្រហ្មលិខិតដាច់ធម៌មេត្តាចំពោះគេយ៉ាងនេះ? ហេតុអ្វីអ្នកដែលដេកក្នុងមឈូសមិនមែនជាគេ? ហេតុអ្វីក៏ទុកឱ្យគេរស់ឯកោនៅក្នុងលោកនេះតែម្នាក់ឯងដូច្នោះ?
«លោកប៉ា ទៅចោលខ្ញុំហើយមែនទេ? ហ៊ឹកៗ»
ជុងហ្គុក ដឹងពេញទ្រូងតែគេពិបាកទទួលស្គាល់ការពិតខ្លាំងណាស់
រាងក្រាស់ស្រែកទ្រហោយំរកប៉ារបស់គេ នៅពីមុខស៊ុមរូបថតដែលមានផ្កាព័ទ្ធជុំវិញ ទិដ្ឋភាពនេះមើលទៅសោកសង្រែងជាទីបំផុត ទោះបីជាម្សិលមិញគេយំហើយក៏ដោយ ប៉ុន្តែនេះពិតជាលឿនពេកហើយ នៅពេលនេះ គឺគេគ្មានអ្នកណាជាទីពឹងទៀតឡើយ។ ទោះបីជាគេយំខ្លាំងយ៉ាងណា ក៏គេមិនហៅឈ្មោះបងប្រុស និងបងថ្លៃឡើយ ព្រោះរាងក្រាស់ស្អប់មនុស្សពីរនាក់នេះដល់ឆ្អឹង រឹតតែខឹងខ្លាំងជាងពេលពួកគេនៅរស់ទៅទៀត ព្រោះតែពួកគេជាដើមហេតុដែលធ្វើឱ្យលោកប៉ាស្លាប់។
«ង៉ាៗង៉ាៗ»
សំឡេងស្រែកយំរបស់ទារកនៅក្នុងបន្ទប់ ធ្វើឱ្យរាងក្រាស់ដែលកំពុងលុតជង្គង់ពីមុខរូបថតលោកប៉ានោះ ងើយសម្លឹងទៅខាងលើ ទាំងក្តាប់ដៃណែន រួចក៏ប្រញាប់ឡើងទៅមើលទារកដែលគេស្អប់ជាទីបំផុតនោះ។
«បាត់យំទៅ​!​ ថ្លង់ខ្លាំងណាស់» ជុងហ្គុក  លើកដៃជ្រោងសក់ក្បាលខ្លួនឯងឡើងក្រញីក្រញាស ព្រោះគេមិនចូលចិត្តក្មេងម្នាក់នេះឡើយ។
«ង៉ាៗង៉ាៗ»
«ឪពុករបស់ឯងកាលនៅរស់ ដណ្ដើមគ្រប់យ៉ាងពីជីវិតយើង ចំណែកឯងវិញ ចង់តាមរំខានយើងមួយជីវិតទៀតឬយ៉ាងម៉េចហេស៎?» រាងក្រាស់គំហកខ្លាំងៗប្រណាំងនឹងសម្រែកយំរបស់ទារកតូចក្នុងអង្រឹង។
«ង៉ាៗង៉ាៗ»
«យំទៅ! យំឱ្យខ្លាំង អាលឆាប់ដាច់ក្រឡើតងាប់ទៅតាមឪម៉ែរបស់ឯង!» ក្ដៅចិត្តណាស់ វាស្លាប់ទៅហើយ នៅបន្សល់ទុកកូនប្រុសឱ្យតាមរំខានជីវិតស្ងប់សុខរបស់គេទៀត។
«ង៉ាៗង៉ាៗ»
«...» លោកពូវ័យក្មេងលើកដៃញុកត្រចៀកទាំងសងខាងរបស់ខ្លួន ព្រោះតែធុញនឹងសំឡេងយំរំខានសតិរបស់គេជាខ្លាំង។
«ង៉ាៗង៉ាៗ»
«ធម៌ក្ដៅក៏មិនស៊ី ធម៌ត្រជាក់យើងក៏មិនចេះដែរវ៉ើយ!» រាងក្រាស់រអ៊ូបណ្ដើរបិទភ្នែកញុកត្រចៀកបណ្ដើរ តែសម្រែករបស់ទារកតូចនៅតែតាមរំខានខួរក្បាលគេមិនឈប់ឈរដដែល។
«ង៉ាៗង៉ាៗ»
«ទោះយំទាល់ដាច់ខ្យល់ទៀត ក៏យើងមិនអាចចិត្តទន់ជាមួយឈាមអាជុងគីបានដែរវ៉ើយ»
ចន ជុងគី គឺជាបងប្រុសក្រៅខោរបស់គេ ហើយក៏ជាមនុស្សតែម្នាក់ដែលចូលមកពង្រាត់គ្រប់យ៉ាងចេញពីគេយ៉ាងឈាមត្រជាក់ជាទីបំផុត មិនថាក្ដីស្រលាញ់របស់លោកប៉ា ឬមនុស្សស្រីជាទីស្រលាញ់។
ជុងគី ជាក្មេងកំព្រាដែលលោកលោកចនយកមកចិញ្ចឹម ទុកដូចកូនប្រុសបង្កើតរបស់ខ្លួន។ កាលពីតូច លោកប៉ាស្រលាញ់លើកតម្កើនស្មើនឹងគេក៏ហីទៅចុះ! ប៉ុន្តែពេលធំឡើង ជុងគី បែរជាដណ្ដើងសង្សាររបស់គេយកមកធ្វើជាប្រពន្ធរបស់ខ្លួនទាំងមុខក្រាស់ គំនុំនិងភាពឫស្យាក្នុងចិត្តជុងហ្គុកក៏កើនឡើងជាលំដាប់ សូម្បីតែអ្នកជាប្រុសបានស្លាប់ទៅហើយក្ដី ក៏គេមិនអត់អោនឱ្យជាដាច់ខាត។
«ង៉ាៗង៉ាៗ»
       ​«ណ្ហើយចុះ! យើងចុះចាញ់ឯងហើយ បើទុកបែបនេះមិនមែនឯងស្លាប់ តែយើងត្រូវឯងតម្លង់ដល់ស្លាប់វិញមិនខាន» ថាហើយរាងក្រាស់ក៏លើកត្រកងបី ថេយ៉ុង ឡើង។
«យើងមិនចេះលួងក្មេងទេ!​ ធ្វើយ៉ាងម៉េចអ៊ីចឹង?» រាងក្រាស់ជ្រួញចិញ្ចើមត្រិះរិះពិចារណា។
លើកក្មេងពរ ទាំងភ្លេចគិតថាខ្លួនឯង គ្មានជំនាញលួងក្មេង។
ជុងហ្គុក ទម្លាក់ក្មេងតូចដែលកំពុងតែយំនោះចោលនៅលើពូក រួចដើរចុះទៅក្រោម ដើម្បីហៅឱ្យអ្នកបម្រើមកមើលក្មេងម្នាក់នេះ។
«មីងស៊ូ ជួយរកអីញុកមាត់ក្មេងនោះបន្តិចទៅ ថ្លង់ខ្លាំងណាស់»
គេនិយាយប្រាប់មីងស៊ូ រួចក៏ដើរទៅបន្ទប់របស់ខ្លួនវិញដើម្បីទៅឆុងទឹកដោះគោឱ្យ អធិរាជសំឡេងមាស ទាំងមិនពេញចិត្ត ព្រោះគេមិនចង់ថ្លង់ទាំងវ័យក្មេងបែបនេះ។
«ហ៊ើយ!»
ស្រ្តីចំណាស់គ្រវីក្បាលហួសចិត្ត នឹងសម្ដីក្រោតក្រាតរបស់ចៅហ្វាយប្រុស ក្មេងតូចប៉ុណ្ណឹងគ្នាទៅដឹងស្អីគ្នា ខឹងស្អប់ ទាំងការពិត ថេយ៉ុង គ្រាន់តែជាក្រដាស ស មួយផ្ទាំងប៉ុណ្ណោះ ណាស់តែមនុស្សធំក្បាលកញ្ចាស់ហើយនៅគុំកួន តជំនាន់ មិនព្រមទម្លាក់ចុះ!

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now