#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១០
តុកៗ....!!សម្លេងគោះទ្វាដាស់ស្មារតីស្រីតូចអោយដកភ្នែកពីទេសភាពខាងក្រៅរួចដើរទៅបើកទ្វាបន្ទប់ព្រមទាំងព្យាយាមបន្ធូរអារម្មណ៍ហើយក៏ព្យាយាមញញឹមបិទបាំងភាពសោកសៅ
ក្រាក.....!!
ទ្វាបើកឡើងដោយបង្ហាញនៅរាងកាយខ្ពស់ស្រឡៈរបស់ជេយ៉ុនដែលញញឹមថ្ពាល់ខួចដាក់នាងក្រមុំយ៉ាងស្រស់ព្រមទាំងដៃមានកាន់វ៉ាលិសធំៗពីររបស់ស្រីតូចមកជាមួយផងដែរ ជេយ៉ុនអូសវ៉ាលិសចូលក្នុងដាក់ជិតទូរសម្លៀកបំពាក់រួចក៏ពោល
«យ៉ាងមិចហើយបានធូរស្រាលខ្លះទេ?ហើយដៃវិញយ៉ាងមិចហើយ?»អ្នកកម្លោះពោលសួរទាំងក្ដីព្រួយបារម្ភទៅកាន់ស្រីតូចហើយភ្នែកក៏សម្លឹងទៅកាន់កដៃរបស់សេហ្វៀដែលនៅរុំបង់របួសនៅឡើយមិញនេះគ្មានអ្នកចាប់អារម្មណ៍ក៏ព្រោះតែសេហ្វៀពាក់អាវធំក្រៅគ្របដៃជិតទើបលោកស្រីនិងលោកម្ចាស់មិនបានដឹងហើយនាងក៏តាំងចិត្តមិនអោយដឹងស្រាប់
«មិនអីទេបន្តិចទៀតនិងជាហើយ ណាមួយគ្រូពេទ្យក៏បានអោយថ្នាំបំបាត់ស្នាមមកដែរ»
«អឹម....»ជេយ៉ុនញញឹមងកក្បាលតិចៗហើយក៏សម្លឹងមុខនាងតូចឃើញច្បាស់ថានាងកំពុងគិតអ្វី
«សេហ្វៀ....ឯងត្រូវចាំថាក្នុងលោកនេះគ្មាននរណាម្នាក់ដែលមិនចេះខុសនោះទេគ្រប់គ្នាតែងមានចំណុចខ្លាំងនិងខ្សោយរាងខ្លួន..តែត្រូវចាំថាមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបាន អញ្ចឹងហើយឯងត្រូវតែស្រឡាញ់ខ្លួនឯងអោយច្រើនបំផុត យល់ដែរទេ??»ជេយ៉ុនព្យាយាមលួងលោមនិងលើកទឹកចិត្តសេហ្វៀធ្វើយ៉ាងណាអោយនាងញញឹមអោយបានច្រើនជាងកើតទុក្ខ
លឺបែបនេះសេហ្វៀបានត្រឹមតែញញឹមទាំងមិនសមដាក់អ្នកជាបងព្រោះនាងខ្លួនឯងក៏មិនប្រាកដចិត្តដូចគ្នាថានាងអាចកាត់ចិត្តឈប់គិតពីរឿងនោះបានឆាប់រឺអត់តែទោះជាយ៉ាងណានាងក៏បន់ស្រន់អោយខ្លួនឯងអាចភ្លេចឆាប់ទៅចុះហើយក៏សង្ឃឹមថានាងនិងគេនិងគ្មានថ្ងៃជួបគ្នាជាលើកទីពីរ
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...
