#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១៧
« ប្រចន្ទ័រឺ? »ជីមីនលើកចិញ្ចើមសួរបែបពញ្យួស
« ឆ្គួត..ចង់បានរបៀបមិច?ខ្ញុំរៀបចំអោយទៅចុះ »
« ម៉ូឌែលឡាន ពីរនាក់ ហើយត្រូវតែឥតខ្ចោះ »អ្នកកម្លោះលើកដៃពីរជាសញ្ញាធ្វើដូចខ្លួនឯងជាកូនក្មេងនិងញញឹមស្រស់ដាក់នាងបែបគួរអោយស្រឡាញ់នោះអី
« ហឺ...ម៉ូឌែលឡានអញ្ចឹងរឺ? »សេហ្វៀលោកចិញ្ចើមសួរបែបឆ្ងល់ម៉ូឌែលឡានសោះចាំបាច់អោយនាងធ្វើអោយឥតខ្ចោះដែរដែរគេលក់ឡានមិនមែនលក់មនុស្សស្រីឯណា
« បាទ..ខ្ញុំទុកពេលអោយមួយអាទិត្យត្រូវតែហើយនិងតាមអ្វីដែលខ្ញុំត្រូវការ »
« មួយអាទិត្យ?នេះជ្រុលពេកទេដឹងខ្ញុំមិនទទួលទេលោកទៅរកកន្លែងផ្សេងទៅ »សេហ្វៀតបទាំងមុខស្អុយមួយអាទិត្យឈុតសម្រាប់ម៉ូឌែលឡានពីរនាក់ថែមទាំងទាមទារយកឥតខ្ចោះទៀតគេគិតថានាងជាទេវតាជប់ចេញៗអញ្ចឹងរឺ?
« ហេ៎រឺក៏...ចង់ចុះទំព័រមុខថាហាងអ្នកនាងធ្វើទាស់ចិត្តភ្ញៀវ ងាយណាស់កំពុងតែល្បីស្រាប់ផងបើពត៌មានបែបនេះចេញទៅប្រាកដជាល្អមើលហើយ ហឹហឹ »អ្នកកម្លោះយកដៃជ្រែងហោប៉ាវខោទាំងសងតបបែបឌឺដង
« លោកគំរាមខ្ញុំ? »
« មិនបានគំរាម...សម្រេចថាអញ្ចេឹងចុះ ខ្ញុំលាលិនហើយណា..បាយ »ជីមីនលើកដៃបាយបាយធ្វើដូចកូនក្មេងតែក៏បង្អាក់ដំណើរខ្លួនឯងហើយបែរថយក្រោយវិញ« នេះយកទុកទៅក្រែងល៎មានអីចង់ទាក់ទងមកខ្ញុំ »ជីមីនយកនាមបណ្ណ័មកដាក់ក្នុងដៃសេហ្វៀរួចក៏បែរត្រឡប់ទៅវិញ ព្រមទាំងលួចញញឹមសមចិត្តដែលញ៉ោះនាងក្រមុំបានសម្រេច ចំណែកឯសេហ្វៀក៏ធ្វើអីមិនបានបានតែត្រឹមឈរស្ងៀមក្ដៅស្លឹកត្រចៀកធ្វើមាត់ជិបអូចតាមសម្លឹងគេរហូតដល់បាត់ស្រម៉ោល
« នេះខ្ញុំត្រូវធ្វើតាមគេអញ្ចឹងរឺ?ព្រះជាម្ចាស់អ៉ើយ »ថាហើយសេហ្វៀក៏ទន្ទ្រាំជើងបែរខ្លួនចូលទៅក្នុងហាងវិញ ឆ្គួតអីហេតុអីនាងមិនព្រមប្រកែកនិងគេបែរជាបណ្ដោយអោយគេទៅវិញឡើងស្រួលនិងអោយនាងធ្វើស្អីក៏មិនដឹង គួរអោយរំខាន
VOCÊ ESTÁ LENDO
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Açãoក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...
