ភាគ២៩

4 0 0
                                        

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២៩

«បងសុំទោស»ពោលរួចហើយនាយក៏ដើរចេញទៅដោយមិនបានងាកមើលពីភាពឈឺចាប់របស់ស្រីតូចសូម្បីបន្តិច មិនសួរនាំនាង មិនអើរពើ ហេតុអីគេចិត្តខ្មៅយ៉ាងនិង?សេហ្វៀសើរយឺតៗចូលក្នុងបន្ទប់ឆ្នៃម៉ូតរបស់ខ្លួនបិទទ្វាហើយក៏សម្រូតខ្លួនចុះ
ជ្រុច.......
គ្រាន់តែអតីតសង្សាបណ្ដូលចិត្តចេញទៅផុតស្រីតូចក៏មកសំងំនៅក្នុងបន្ទប់ទន់ជង្គុងទម្លាក់ខ្លួនបត់ជើងកង្កែបនៅលើការូយំយកៗដោយមិនគិតខ្មាស់អ្នកណាទាំងអស់សូម្បីតែបុគ្គលិករបស់ខ្លួន ទឹកភ្នែកដែលខំទប់មកជាយូរក៏ត្រូវបានព្រលែងអោយហូរមកដូចបាក់ទំនប់ ភាពឈឺចាប់ ការគ្រាំចិត្ត ភាពខកបំណង លាយលំជាមួយនិងទង្វើដែលគេធ្វើដាក់នាងពេលនេះវាបានចាក់ទម្លុះបេះដូងដែលខំស្រឡាញ់ខំរងចាំវត្តមានរបស់គេអស់រយៈពេលបួនឆ្នាំតែចុងក្រោយនាងក៏បានត្រឹមជាស្រមោលស្នេហ៍អតីតរបស់គេ
«សុំទោសអញ្ចឹងរឺ?ហឹហឺ...»ត្រឹមពាក្យសុំទោសវាមិនអាចកែប្រែអ្វីបានទេ រឺមួយគេគិតថាសុំទោសហើយគ្រប់យ៉ាងក៏ចប់ នាងមិនឈឺ នាងមិនយំរឺ?
«ហឹ..ហ៉ឺ...ហេតុអី?ហេតុអីបងធ្វើបែបនេះដាក់អូនហា៎..តេហ្វឹង?ហឹ..»មែនហេតុអីគេធ្វើបែបនិង គេមិនគិតថានាងនៅស្រឡាញ់ នាងនៅរងចាំគេ មកទល់ពេលនេះគេបែរជានាំប្រពន្ធនាំកូនមកបញ្ឈឺដល់ហាងរបស់នាង តើគេនៅមានចិត្តជាមនុស្សដែរទេ ហេតុអីគេសាហាវដល់ថ្នាក់នេះទៅវិញនេះគេគិតរឺថាពេលដែលនាងបានឃើញហើយនាងនិងសប្បាយចិត្តនោះ ហើយនាងធ្វើខុសអីបានជាគេធ្វើដល់ថ្នាក់នេះ?
«ហឹ...ហឹៗ»សម្លេងយំខ្សឹបខ្សួលបញ្ចាក់ពីភាពឈឺចាប់ដែលចាក់ស្រេះពេញក្នុងទ្រូង អួលណែនដោយសារមនុស្សប្រុសដែលខ្លួនស្រឡាញ់ គេធ្វើអោយនាងឈឺចាប់ឈឺស្ទើរស្លាប់
ឌឹបៗ....សម្លេងគក់ទ្រូងខ្លាំងលាន់ឡើងនៅក្នុងបន្ទប់សេហ្វៀគក់ទ្រូងខ្លួនឯងព្រោះពេលនេះវាតឹងណែនពិបាកទ្រាំខ្លាំង ទឹកភ្នែកនៅតែបន្តហូរមកដោយអ្នកសម្រក់វាមិនបានឃាត់រឺជូតចេញអ្វីទេគឺបណ្ដោយអោយវាស្រក់ៗអោយអស់លាងភាពឈឺចាប់នោះអី
«ខ្ញុំល្ងង់ណាស់មែនទេហឹ...ទើបបានជាគ្រប់គ្នាលេងសើចនិងខ្ញុំហ៉ឺ..ហឹ»ស្រីតូចកម្រើកខ្លួនរំកិលថយមកផ្អែកនិងជញ្ចាំងអោបជង្គុងខ្លួនឯងបន្តយំនិងសួរខ្លួនឯងនៅសំណួរដដែលៗ ជាសំណួរដែលគ្មានអ្នកឆ្លើយហើយក៏គ្មានចម្លើយសម្រាប់នាងដែរ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Where stories live. Discover now