#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១៤
« អឹម មើសសក់រញ៉េរញ៉ៃម្លេះ»ដោយឃើញទឹកមុខតានតឹងរបស់ប្អូនស្រីគេក៏ស្របតាមនាងដោយមិនសួរនាំច្រើនបានតែញញឹមងកក្បាល រួចក៏ចូលទៅវែកសកនាងតូចដែលធ្លាក់គ្របមុខតិចៗនោះអោយមានរបៀបរាបរយ
ជេយ៉ុនចូលកាន់ជួយទប់ស្មាប្អូនស្រីទាំងសងដោយដៃគ្រឺមរបស់នាយទាំងគូររួចក៏នាំកាយតូចដើរចេញទៅដោយជ្រើសរើសមិននិយាយអ្វីបានត្រឹមតែស្ងៀម តែក៏លបលួចងាកក្រោយដោយចេះតែមានអារម្មណ៍ថាសេហ្វៀរបស់គេទៅជួបអ្វីមកក៏មិនដឹងតែក៏មិនបានឃើញអ្វីក្រៅពីភាពទទេរស្អាត
នៅជ្រុងម្ខាងកម្លោះសង្ហាដែលជាកូនប្រុសទោលត្រកូល រ៉ូម បានកំពុងតែឈរដោយភាពភ្លឹកភ្លាំងនិងរូបភាពដែលបានឃើញ ដៃក្ដាប់ណែនដោយអារម្មណ៍ពិបាកស្មានគ្រាន់តែរូបភាពមានមនុស្សប្រុសស្និតស្នាលនិងនាង គេក៏មានអារម្មណ៍ថាពិបាកទ្រាំ..(រឺកន្លងមកឯងពិតជាស្រឡាញ់នាងពិតមែនហា៎សអាមីន?)ជីមីនពោលសួរខ្លួនឯងក្នុងចិត្តដោយអារម្មណ៍ប្រកាប់ប្រចាក់ តែវាគ្រាន់តែជាការគិតតែម្នាក់ឯងក្នុងអារម្មណ៍របស់គេដោយនាយបានត្រឹមតែប្រទៈរូបភាពស្និតស្នាលតែមិនបានស្ដាប់លឺសម្លេងអ្វីទាំងអស់នៅការសន្ទនារបស់ពួកគេ ជីមីនបានត្រឹមតែឈរមើលពួកគេទាំងពីរនាក់ដើរចេញទៅដោយមិនអាចធ្វើអីបាន បានត្រឹមតែគិតម៉ៃៗតែខ្លួនឯង
ណៃស្ទាហ៍ក្លឹប......
ណៃស្ទាហ៍ក្លឹបគឺជាក្លឹបដែលធំនិងល្បីជាងគេក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងដែលជាក្លឹបល្បីថាមានសេវ៉ាកម្មខាងទទួលផ្គាប់ផ្គុនចិត្តភ្ញៀវបានល្អមិនដែលអោយអ្នកណាទាស់ចិត្ត មានសណ្ដាប់ធ្នាប់ល្អ មិនមានការបង្កររឿងអោយចលាចលដល់វែងឆ្ងាយព្រោះបើមានពេលកើតរឿងតែងតែមានមុខម្ចាស់ក្លឹបចេញមុខមកដោះស្រាយបានយ៉ាងរលូនដោយមិនបានចំណាយពេលច្រើនដែលបង្ហាញពីឋានៈថាម្ចាស់ទីនេះមានអំណាចនិងកិត្តយសខ្លាំងប៉ុណ្ណា ត្បិតថាវាគ្រាន់តែជាក្លឹបដែលសម្រាប់កំសាន្តអារម្មណ៍របស់មនុស្សសម័យថ្មី តែការយកចិត្តទុកដាក់និងទំនួលខុសត្រូវវាចាំបាច់សម្រាប់ទាក់ទាញចិត្តភ្ញៀវក្មេងចាស់ប្រុសស្រីអោយចូលមកទីនេះដោយហាមមិនបាន
កាយសង្ហារបស់នរណាម្នាក់បានកំពុងតែអង្គុយអកស្រាដូចជាផឹកទឹកនៅលើសាឡុងពណ៌ក្រហមឆ្អឹនឆ្អៅស្រស់ឆើតនៃបន្ទប់វីអាយភីតែម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែងដោយគ្មានអ្នកណារំខានសូម្បីតែស្រីម្នាក់ក៏គ្មាន
BẠN ĐANG ĐỌC
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Hành độngក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...
