ហេតុអី?ហេតុអីអូនធ្វើបែបនេះ?
#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៣២
«........????»
«ទៅណារឺ?»អ្នកកម្លោះពេលដែលប្រទៈនិងស្រីតូចដោយចៃដន្យបែបនេះក៏រាងភាំងមិនស្ទើរដែរព្រោះមើលតាមដែលនាងបើទ្វាមិញនេះក៏ដឹងថាប្រញ៉ាប់ទាំងដែលទើបនិងក្រោកពីសន្លប់សោះ
«ញាំអីសិនចាំទៅ ព្រោះអូនទើបនិងក្រោកទេប្រាកដជាឃ្លាន»ថាហើយគេក៏ដើរចូលក្នុងព្រមជាមួយនិងអាហារនៅក្នុងដៃហើយក៏មិនភ្លេចទាញដៃនាងទៅដូចគ្នា តែសេហ្វៀបែរជាមិនតាមដំណើរគេហើយថែមទាំងគ្រលាស់ដៃចេញមួយទំហឹងដែលធ្វើអោយជីមីនត្រូវងាកមកចងចិញ្ចើមដាក់នាងដោយមិនយល់
«បានហើយ»ក្រោយពីគ្រលាស់ដៃចេញពីការចាប់របស់អ្នកម្ខាងទៀតរួចនាងតូចក៏តាំងស្រែកគំហកខ្លាំងៗជាមួយនិងទឹកមុខធុញទ្រាន់
«..??អូននិយាយអី?អ៎រ...រឺមួយអូនខឹងបងដែលក្រោកមកមិនឃើញបង?គឺមកពីបងខ្លាចថាអូននិងអាចឃ្លានពេលក្រោកមកទើបចេញទៅទិញរបស់ខ្លះមក...»អ្នកកម្លោះទោះបីជារាងភាំងបន្តិចដែលសុខៗនាងប្រើសម្ដីខ្លាំងៗយ៉ាងនិងមកព្រោះតាំងពីទាក់ទងនាងគេមិនដែលឃើញនាងបែបនេះ ហើយក៏យល់ថានាងអាចនិងខឹងគេទើបព្យាយាមនិយាយរកហេតុផលលួងលោមអ្នកជាសង្សាដើម្បីអោយនាងបាត់ខឹង តែផ្ទុយទៅវិញគឺមិនដូចការគិតរបស់គេ
«ខ្ញុំមិនបានឃ្លាន...ហើយក៏មិនបានខឹងលោកអីទាំងអស់ តែខ្ញុំចង់ចេញពីទីនេះ»
«ចង់ទៅវិញគង់តែបានទៅទេ តែសុំអោយញាំអីសិនបងនិងជូនទៅ»អ្នកកម្លោះពោលទាំងញញឹមទោះបីខ្លួនមិនសូវយល់ណាស់ណាក៏ដោយ ចំណែកឯសេហ្វៀវិញទៅជាដកដង្ហើមធំហាក់ធុញទ្រាន់និងអ្នកកម្លោះពនពេក មែននាងធុញៗនិងសម្ដែងបន្ត ធុញគ្រប់យ៉ាងដែលកើតឡើងលើនាងនៅពេលនេះ នាងលែងចង់ហើយ នាងរាងចាលហើយជាមួយមនុស្សប្រុស នាងមិនចង់បន្តគ្រប់យ៉ាងព្រោះមិនចង់ផុងចិត្តជ្រៅជាងនេះហើយក៏មានថ្ងៃនេះម្ដងទៀត នាងពិតជាមិនចង់បានបែបនេះទៀតទេ វាឈឺ ឈឺស្ទើរស្លាប់ទៅហើយ តើមានអ្នកមកឈឺជំនួសនាងទៅ?គឺមានតែនាងប៉ុណ្ណោះដែលទទួលរងគ្រប់យ៉ាងហើយឈឺក្បែរស្លាប់តែម្នាក់ឯង
«នេះលោកដឹងរឺធ្វើមិនដឹងទៅហា៎ជីមីន?លោកថាស្រឡាញ់ខ្ញុំតែនៅមើលមិនដឹងពីបំណងរបស់ខ្ញុំនៅពេលនេះទៀតរឺ?»សេហ្វៀពោលឡើងដោយត្រៀមខ្លួនជាស្រេចក្នុងការប្រាប់គ្រប់យ៉ាងដល់អ្នកចំពោះមុខ ព្រោះថាអារម្មណ៍នាងនៅពេលនេះពិតជាច្របូកច្របល់ហាក់រកផ្លូវចេញមិនឃើញដោយសារថាពេលនេះសាច់មួយដុំក្នុងទ្រូងខាងឆ្វេងរបស់នាងវាខ្ទេចខ្ទីអស់ទៅហើយ
«អូន..និយាយអីបងមិនយល់ទេសេហ្វៀ»អ្នកកម្លោះនិយាយព្រមទាំងឈានទៅមុខបន្តិចហាក់ចង់ចូលទៅជិតៗស្រីតូចដោយពេលនេះគេពិតជាងងឹតជាមួយនិងសម្ដីរបស់នាងគ្រប់ឃ្លាទាំងអស់ តែនាងតូចបែរជាថយតាមគ្រប់ជំហានដែលគេឈានចូលមករកទៅវិញ
«ហឹស...»ស្រីតូចបែរជាសើចហឹសដោយការហួសចិត្តមិចក៏គេល្ងង់យ៉ាងនេះតាំងពីណាពីណីមកនាងមិនដែលហៅគេជាមួយនិងពាក្យផ្អែមល្ហែមបងអូនសូម្បីម្ដង គេនៅមិនដឹងទៀតថានាងមិនបានអោយកូនចិត្តទៅគេសូម្បីបន្តិច បន្តិចក៏គ្មានដែរ ហើយសេហ្វៀក៏ពោលបន្ត
«ចប់ត្រឹមនេះ....ខ្ញុំចង់ប្រាប់លោកថាខ្ញុំនិងលោកបែបគ្នាត្រឹមនេះ...»
ឈិប......!!!
ដូចគេយកលឡាមមកឆូតចំបេះដូងអ្នកកម្លោះអោយចាប់ឈឺឈាបៗនៅសម្ដីប៉ុន្មានម៉ាត់មុននេះទោះបីគិតក្នុងចិត្តថានាងគ្រាន់តែខឹងហើយចង់លេងសើចនិងនាយទើបប្រើសម្ដីបែបនេះក៏ដោយតែក៏មានអារម្មណ៍ថាថប់ៗដោយប្រាប់មិនត្រូវ ជីមីននៅភាំងឆ្កឹងមួយកន្លែងមិនបានតបតសូម្បីមួយម៉ាត់ព្រោះតែអារម្មណ៍កំពុងប្រកាប់ប្រចាក់គ្នារកអ្វីតបតមិនឃើញ
រីឯនាងតូចវិញនៅពេលដែលឃើញថាអ្នកចំពោះមុខបាត់មាត់បាត់កបែបនេះនាងក៏ឈ្លាតឱកាសនេះរហ័សដកខ្លួនចេញមក ហើយក៏សង្ឃឹមថាត្រឹមនេះគេក៏និងមិនតាមរញ៉េរញ៉ៃខ្លួនទៀតទៅចុះ តែនៅពេលដើរសុខៗនាងក៏មានអារម្មណ៍ថាមានទឹកសើមៗជ្រៀបតាមកន្ទុយភ្នែកមកដោយមិនដឹងខ្លួន ទើបរហ័សយកខ្នងដៃជូតទើបដឹងថា ជាទឹកភ្នែក?នាងយំរឺ?យំព្រោះរឿងអី យំអាណិតខ្លួនឯងព្រោះតែល្ងង់រឺយំព្រោះតែឃើញសភាពគេមុននេះ?តែ...រឿងអីដែលនាងត្រូវយំព្រោះគេបើនាងមិនបានស្រឡាញ់គេផងនោះ គិតត្រឹមនេះសេហ្វៀនាងក៏ប្រឹងសម្រួលអារម្មណ៍ដោយការដកដង្ហើមធំពីរបីដងដើម្បីបណ្ដេញភាពស្មុកស្មាញចេញពីក្នុងទ្រូង
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...
