Part2 : រត់គេច!!🥀

3.5K 295 6
                                    

"ម៉ាក់នេះ...ម៉ាក់ចង់លក់ខ្ញុំមែនទេ"Teahyungនិយាយទាំងរលីងរលោងចង់យំនេះគាត់មិនខ្វល់ពីគេសោះឬ

"ឯងបិទមាត់ទៅ យើងក៏មិនមែនជាម៉ែឯងដែរអាក្មេងឆ្កួត"លោកស្រីkimគាត់មិនខ្វល់ទេ សំខាន់គាត់ចង់នៅរស់ទៀត

"អឹក...ហឹ្ហក..ហ្ហឹក."Teahyungក៏រត់ទៅខាងលើទាំងយំសស្រាក់
.
"បានហើយខ្ញុំទៅវិញហើយ ស្អែកខ្ញុំនិងឲ្យមនុស្សរបស់ខ្ញុំមកយកគេ"Jkនិយាយហើយក៏ដើរចេញទៅ

"ចា៎ៗ..អ្នកប្រុស"អ្នកស្រីkimនិយាយលាទាំងញញឹមបិទមាត់មិនជិតពីរនាក់កូនស្រីរបស់គាត់ ទាំងមិនអាណិតTeahyungបន្តិចសោះ....។

________________

+ភូមិគ្រឹះJEON

ក្រោយចំណាយពេលជិះឡានអស់មិនយូរប៉ុន្មានរាងក្រាស់ក៏មកដល់ភូមិគ្រឹះរបស់ខ្លួនវិញ។តែថាថ្ងៃនេះJungkookចម្លែកណាស់ព្រោះគេញញឹមរហូតមិនដឹងវាកើតអ្វីសោះធ្វើ
ឲ្យvinអត់ឆ្ងល់មិនកើត ទើបដាច់ចិត្តហ៊ានសួរ

"អ្នកប្រុសៗ...មិចក៏ញញឹមរហូតអញ្ចឹង ឬក៏អ្នកប្រុសខ្មោចចូល"vinនិយាយទាំងធ្វើទឹកមុខភ្ញាក់ផ្អើលធ្វើឲ្យរាងក្រាស់ទប់សំណើចនិងកូនចៅម្នាក់នេះសឹងមិនបាន

"ខ្មោចចូលក្បាលឯងស្អី យូរៗរកតែយើងញញឹមមិនបានឬ"jungkookនិយាយទាំងសម្លេងមាំខំទប់កុំឲ្យសើចហើយប្រុងនិងលើកជើងធាក់នាយកម្លោះម្នាក់ទៀតផងដែរ

"ហួយ..អ្នកប្រុសកុំទាន់ធាក់ ខ្ញុំសុំសួរមួយទៀតសិន"Vinគេនិយាយទាំងមុខជូរៗព្រោះលោកចៅហ្វាយចង់ធាក់ទេទៀតហើយ

"អឺៗចង់សួរឲ្យក៏ប្រញាប់សួរមកយើងចង់ទៅងូតទឹក ស្អិតខ្លួនណាស់"Jungkookនិយាយ

"គឺថាអ្នកប្រុសមិចក៏សម្រេចយកក្មេងនោះមកតែម្នាក់ ហើយនៅឲ្យរួចបំណុលទាំងអស់ទៀត"vinគេសួរព្រោះឆ្ងល់តាំងពីពេលរាងក្រាស់ថានិយកteahyungមកនៅជាមួយមកម្ល៉េះ តែមិនហ៊ានសួរទើបតែដាច់ចិត្តសួរនាយពេលនេះឯង

"យកមកធ្វើប្រពន្ធយើងទេដឹង"Jungkookនិយាយទាំងដើរចូលទៅខាងក្នុងទាំងញញឹមខ្ជឹប ទុកឲ្យvinឈរទ្រឹងតែម្នាក់ឯង

"នេះកុំប្រាប់ថា អ្នកប្រុសស្រលាញ់ក្មេងនោះមិនមែនទេគួរហៅអ្នកប្រុសតូចទើបត្រូវ
អួយ...រំភើបណាស់អ្នកប្រុសជិតបានរៀបការនិងគេហើយ ហិហិ..."vinគេនិយាយទាំងជឿជាក់ព្រោះjungkookគេមិនដែលនិយាយបែបនេះពីមុនទេ ហើយក៏មិនដែលរីករាយញញឹមជាប់មុខរហូត
ដូចថ្ងៃនេះដែរ

✨♨️Baby Tea🔞Where stories live. Discover now