Part65: ធ្វើបែបណាទើបអូនឈប់ខឹងបងថេយ៍??

1K 118 16
                                    

" min minie..." រាងក្រាស់ហៅ រាងតូចតែគេឈរធ្មឹងៗហាក់ដូចកំពុងភ្លឹកមើលអ្វីមួយ៕

" yoonអូនចង់បានគេមកនៅជាមួយយើង!!!.." នៅសុខៗjiminក៏ពោលឡើងហើយសម្លឹងទៅមើលក្មេងប្រុសម្នាក់ដែលអង្គុយយ៉ាងមានរបៀបនឹងស្ងៀមស្ងាត់នៅក្រោមដើមឈើមិនដូចជាក្មេហដទៃដែលរត់លេងពេញទីធ្លានោះទេ៕

" អូនចង់យកគេធ្វើអី??" រាងក្រាស់ហាក់ឆ្ងល់បន្តិចព្រោះប្រពន្ធគេមិនដែលចាប់អារម្មណ៍មើលក្មេងៗណាក្រៅពីមើលកូនteahyung&jungkookនោះទេ៕

" អូនមិនដឹង អូនដឹងត្រឹមថាអូនមានអារម្មណ៍អាណិតគេហើយចូលចិត្តក្មេងម្នាក់នេះ អូនចង់បានគេមកធ្វើកូនយើងណាyoon..." jimin រៀបរាប់ប្រាប់រាងក្រាស់យ៉ាងច្រើនដោយធ្វើទឹកមុខគួរឲ្យស្រឡាញ់៕

" ហឹុម...តែថាយើងទាល់តែសួរអ្នកគ្រប់គ្រងនៅទីនេះសិនណា ថាអាចយកគេបានឬអត់??" Yoongi

" អា៎...លោកមីនមានអ្វីមែនទេ??" អ្នកស្រីវ៉ាន់ជី អ្នកគ្រប់គ្រងនៅទៅនោះសួរ

" គឺថាខ្ញុំអាចយកក្មេងម្នាក់នោះទៅនៅជាមួយពួកយើងបានទេ?? ព្រោះពួកខ្ញុំចង់បានកូនម្នាក់ ហើយណាមួយប្រពន្ធខ្ញុំក៏ស្រឡាញ់គេទៀត" yoongi

" គឺប្រាកដជាបានហើយ អូ៎រ..គេពិតជាមានសំណាងខ្លាំងណាស់នៀក៎" លោកស្រីវ៉ាន់ជី ពោលទាំងភ្ញាក់ផ្អើល។

" ហឹុម...សម្រេចថាខ្ញុំយកគេទៅពេលនេះតែម្ដង" yoongi និយាយបែបធម្មតាៗតែចំពោះរាងតូចវិញគឺឈរញញឹមញញែមមិនឈប់។

" ចាស៎បាន!! Junsu កូនមករកអ្នកគ្រូបន្តិច!!" អ្នកស្រីវ៉ាន់ជី ស្រែកហៅក្មេងតូចបន្តិចហើយគេក៏ដើរចេញមក។

(ហិហិ...មុខមាត់គួរឲ្យស្រលាញ់ណាស់កូនappa)jiminពោលទាំងក្នុងហើយក៏បន្តមើលមុខក្មេងតូចគួរឲ្យស្រឡាញ់នោះបន្ត៕

" បាទអ្នកគ្រូ មានការអីហេ៎ស??" Junsu

" គឺថាពីពេលនេះទៅកូននឹងមានគ្រួសារនឹងគេហើយ ព្រោះមានអ្នកយកកូនទៅនៅហើយណា" អ្នកស្រីវ៉ាន់ជី

" ពិតមែនទេអ្នកគ្រូ" ក្មេងតូចអាយុប្រហែល9ឆ្នាំបាននិយាយទាំងរំភើបស្ទើតែយំព្រោះគេប្រាថ្នាចង់បានគ្រួសារមួយយូរមកហើយ៕

✨♨️Baby Tea🔞Where stories live. Discover now