Part19 :ពួកឯងចាប់វាមក...😙

1.3K 136 11
                                    

"អញ្ចឹងយើងនឹងចាប់ផ្ដើមទៅចាប់ពីថ្ងៃស្អែកនេះចុះ " លោកlee

(ហឹុស...jeon jungkookប្រុសល្ងីល្ងើយើងនិងធ្វើឲ្យឯងឆ្កួតដោយសារយើងម្ដងទៀតហឹុស...)Soorungនាងគិតក្នុងចិត្តរបស់នាង។

បន្ទាប់ពីឃើញពីការគិតផែនការឬគម្រោងការដ៏អាក្រក់របស់លោកleeនិង នាងsoorungរួចមក ទិដ្ឋភាពក៏បានឆ្លុះបញ្ចាំងមកដល់ថ្ងៃថ្មីទៅហើយ លឿនដូចជារន្ទះអញ្ចឹង...។
(ហៃ...មើលសម្រាយរឿងច្រើនពេកឆ្លងតាមហើយ👀🤘)

" លោកប្ដីហា៎...អូនចង់ទៅដើរលេង" teahyungនៅអង្គុយអង្រួនដៃរាងក្រាស់តិចៗដើម្បីយកចិត្តគេ

" ចាំល្ងាច...បងនឹងនាំអូនទៅដើរលេងណា ល្អទេ" jungkookអង្អែលក្បាលអ្នកកម្លោះតូចនោះថ្នមៗ

" ល្អៗ..ហៅjiminទៅផងណា" teahyung

"ចាំបងប្រាប់អាyoonឲ្យ ចឹងបងទៅធ្វើការហើយណាមើលថែខ្លួនផងកុំចេញទៅណាផ្ដេសផ្ដាសឮទេ" jungkook

"អូនដឹងហើយ...សឺត..bye bye daddy" Teahyungចង្អើតជើងថើបថ្ពាល់រាងក្រាស់ទាំងពិបាក
(កាតឿពេកចឹងហៃ😥)

" ចឹងបងទៅហើយ ជុប៎ៗ.." jungkook អោនថើបមាត់រាងតូចបន្តិចមុននិងចេញទៅ។ ហើយនាយក៏មិនភ្លេចប្រាប់កូនចៅឲ្យយាមផ្ទះកុំឲ្យមានអ្នកណាចូលមកផ្ដេសផ្ដាស ព្រោះថាលោកleeពិតជាចង់ធ្វើអ្វើមួយដាក់គេឬក៏រាងតូចហើយ ដូច្នេះការពារប្រសើរជាងព្យាបាល...៕

__________________

+Yoomin

"ហឺយ...អផ្សុកណាស់" jimin និយាយទាំងអង្គុយអូសមើលទូរស័ព្ទចុះឡើងៗក្នុងបន្ទប់ធ្វើការរបស់អ្នកជាប្ដី ។

"អផ្សុកអាចខលទៅteahyungលេងបានណា" yoongi

" មែនហើយៗ" jimin....

" តុកៗ...និយាយចប់ប្រយោគភ្លាមទ្វារបន្ទប់ធ្វើការរបស់រាងក្រាស់ក៏បានបន្លឺសម្លេងឡើង ។

"ចូលមក" yoongiក៏ប្រញ៉ាប់និយាយឡើង

" បងyoon...អូននឹកបងណាស់ដឹងទេសឺតៗ" គ្រាន់តែបើទ្វារមកភ្លាមក៏បង្ហាញឲ្យឃើញស្រីស្រស់ស្លៀករ៉ូបខ្លីត្រឹមភ្លៅពណ៍ក្រហមឆេះរត់មកឱបថើបរាងក្រាស់ភ្លាម ធ្វើឲ្យjiminងើបមុខឡើងបើកភ្នែកធំៗ ។
(អួយ៎..អាjeaតិចស្លាប់ក្រោមស្នាដៃឆីមីនហ៎ាស😑)

✨♨️Baby Tea🔞Where stories live. Discover now