Part40: ខ្ញុំនឹងយកមិត្តខ្ញុំទៅវិញ...

1.4K 170 30
                                    

" ទេៗៗ...កុំអីណាស៎" teahyung ប្រកែកទាំងមុខស្លេកឡើងព្រោះjungkookកំពុងតែយកកាំភ្លើងភ្ជុងគេហើយ....

" ឈប់ភ្លាមJeon Jungkook. បើលោកហ៊ានបាញ់ត្រូវមិនខានទេ" សម្លេងតូចស្រួយស្រេះបានបន្លឺឡើងខ្លាំងដោយភាពឆ្នាស់ឆ្នើម។

" ពួកឯងចេញទៅ! កុំមកឃាត់យើង" jungkook សម្លឹងមើលមុខរាងតូចjiminហើយក៏ដេញគេឲ្យទៅវិញ។

" ទេ!ខ្ញុំមិនទៅ លោកកុំសង្ឃឹមថាធ្វើបាបteaបានឲ្យសោះ ដរាបណាមានខ្ញុំនៅទីនេះ" jimin ស្ទុះទៅឈរពាំងពីមុខមិត្តសម្លាញ់របស់ខ្លួនដោយភាពក្លាហាន

" គេជាមនុស្សរបស់យើង យើងចង់កាប់សម្លាប់ចង់ធ្វើបាបគេពេលណាក៏បាន! តែឯងទេដែលតហរូវចេញនោះ" jungkook ឈរសម្លឹងទៅមើលរាងតូចទាំង2ដោយកែវភ្នែកក្រហមរងាល ហើយនិយាយឡើងមក តែពាក្យទាំងនោះក៏បានចាក់ដោតចំទ្រូងខាងឆ្វេងរបស់អ្នកដែលកំពុងអង្គុយស្ដាប់នោះ ធ្វើឲ្យគេស្រក់ទឹកភ្នែកចុះមកដោយមិនដឹងខ្លួន៕

" តែគេក៏ជាមិត្តរបស់ខ្ញុំដែរ " jimin កាន់ដៃteaក្រោយឡើងហើយប្រុងនឹងដើរចេញទៅហើយតែត្រូវjungkookទាញដៃមកវិញ។

" ឯងគ្មានសិទ្ធិយកគេទៅទេ បើឯងនៅតែរឹងទទឹងប្រយ័ត្នឡើងទ្រាំមិនបាន" jungkook ស្រែកខ្លាំងៗដាក់jimin &Teahyungហើយលើកយកកាំភ្លើងមកគម្រាមគេទាំងពីរទៀតផង៕

        ងាក៎មកមើលខាង namjin yoongiនេះវិញ គឺពួកគេកំពុងតែរៀបចំឥវ៉ាន់នៅខាងក្រៅនៅឡើយ ដោយឲ្យjiminចូលទៅមុន ព្រោះគេរំអុកខ្លាំងពេកថានឹកtea នឹកteaរហូត៕

" ហឹុម...ពួកបងមានឮសម្លេងអីទេ?" Yoongiនិយាយហើយផ្ទៀងត្រចៀកស្ដាប់ ព្រោះ
អប្បាញ់មិញនេះគេបានឮសម្លេងដែរjungkookស្រែកនេះ៕

" បងមិនឮទេ.. តែខ្ញុំឮ"namjoon ក្រវីក្បាលតែjinនិយាយកាត់ព្រោះមុននេះគេក៏ឮដូចគ្នា៕

" ហ្ហឹម...មានរឿងអីមិនស្រួលទៅ តោះយើងទៅក្នុងសិនល្អទេ" yoongi និយាយហើយក៏នាំគ្នាចូលក្នុងអស់ទៅ តែរឿងដែលគេគាំងនិយាយអីមិនចេញនោះគឺពេលចូលទៅដល់គេឃើញjungkookកំពុងតែភ្ជុងក្បាលteahyung.

" ហឺយ..អាkookឯងធ្វើស្អីនិង ដាក់ចុះសិនទៅ" បន្ទាប់ពីទាញស្មារតីមកវិញហើយyoongiក៏ប្រញ៉ាប់ទៅទាញដៃកាន់កាំភ្លើងរាងក្រាស់ដាក់ចុះសិន។

✨♨️Baby Tea🔞Where stories live. Discover now