Part59: អាថ៌កំបាំង...

1.4K 170 27
                                    

" ហឹុម.... វាមិនអីទេ ...អូនអាចលើកលែងទោសឲ្យបងម្ដងបានទេ ប្រពន្ធសម្លាញ់!!!" Jungkookសម្លឹងមើលមុខនាយតូចដោយក្រសែភ្នែកស្រទន់បំផុត

"ហឹុម... ហ្ហឹកអូនព្រម តែកុំទៅណាចោលអូនណាjung" teahyung យំទងប្រឹងនិយាយដោយសម្លេងញ័រតតាត់ព្រោះភិតភ័យខ្លាំងពេក៕

" បងមិនទៅណាទេបងនៅទៅនេះហើយ បងក៏មិនឲ្យអូននឹងកូនចេញម្ដងទៀតទៅដូចគ្នា" jungkookអង្អែលក្បាលនាយតូចថ្នមៗហើយនិយាយតិចៗដើម្បីលួងគេ៕

" ហ្ហឹកៗ...ៗៗ" ថេយ៉ុងក៏នៅតែបន្តយំអណ្ដឺតអណ្ដក់មិនឈប់

" អា៎ៗ...ក្មេងឆ្លាតរបស់បងឈប់យំហើយគេងវិញទៅណា ស្អែកបងនឹងនាំអូនទៅវិញហើយ" jungkookដោយឃើញនាយតូចយំមិនឈប់បែបនេះ គេក៏ព្យាយាមដាក់ឲ្យរាងកាយតូចនោះគេងវិញ នឹងអោបគេជាប់ក្នុងទ្រូវដើម្បីផ្ដល់ភាពកក់ក្ដៅនឹងបំបាត់អារម្មណ៍ភ័ខ្លាចរបស់គេខ្លះផង៕

       មិនយូរប៉ុន្មានteahyung ក៏បានគេយលក់ទៅវិញ ហើយjungkookក៏នៅគេងជាប់ជាមួយគ្នានឹងអោបគ្នាយ៉ាងស្អិតពីយប់តរហូតដល់ភ្លឺវិញទៅ។

+ Morning🌞🌞

" hmm...." សម្លេងក្រហឹមស្អកៗបានបន្លឺឡើងនៅពេលដែលទទួលការរំខានពីពន្លឺព្រះអាទិត្យដែលបានចាំងចែងចូលមកតាមកញ្ចក់បង្អួចធ្វើឲ្យវាប៉ះនឹងផ្ទៃមុខសង្ហារបស់នាយកម្លោះរបស់យើងJeon Jungkook៕

" នៅគេមិនទាន់ក្រោកទៀតហ៎ក្មេងខូច អ៎រ ប្រហែលជាអស់កម្លាំងខ្លងហើយមើលទៅហឹុស!!! គេងសិនទៅបងមិនរំខានទេ" jungkook អង្អែលផ្ទៃមុខសរលោងទន់ៗដែលគេខានបានប៉ះយូរមកហើយនោះរួចក៏ឈ្មក់ថើបគេមួុយខ្សឺតទៀតផង៕ បន្ទាប់មកទើបដាច់ចិត្តចទៅងូតទឹកឲ្យស្អាតបាត  ថ្ងៃនេះពិតជាស្រស់បំព្រងសម្រាប់គេណាស់បន្ទាប់ពីថ្ងៃដែលរាងតូចចេញទៅបាត់៕

         + 30នាទីក្រោយមក

" ហឹុម... ហ្ហឹកៗៗៗ" សម្លេងតូចៗបានក្រហឹមឡើងតិចៗឯដៃក៏រាវចុះឡើងដូចជាកំពុងរកអីមួយយ៉ាងចឹង បន្ទាប់ពីនោះគេក៏បើភ្នែកឡើងហើយយំតែម្ដង៕

" ហ្ហឹកៗៗៗ...jungបងទៅណាហើយ??" Teahyung ក្រោកមកអង្គុយអោបក្បាលជង្គង់យំនៅលើគ្រែ៕ ឯអ្នកដែលកំពុងតែងូតទឹកនោះវិញគ្រាន់តែឮសម្លេងសំពណ្វចិត្តខ្លួនយំភ្លាមក៏ស្ទុះចេញមកសឹងបាក់ក.។

✨♨️Baby Tea🔞Where stories live. Discover now