Part73: ចង់បានកូនថែម...🐻

1K 83 7
                                    

"ក្រែងថានឹកបងនោះអី??"jungkookធ្វើជាដើរទៅរកនាមជាភរិយាយឺតៗ...

" អាយ៎ៗ...ហ្ហឹកៗ..កុំលងអូនអីណាជុង~~~អូនខ្លាចហើយ....." teahyung យំយកៗលែងគិតអីទៀត ព្រោះសំខាន់ពេលនេះស្វាមីគេបានមកលងគេទាំងយប់។

"មិនបានទេ...បងចង់នៅជាមួយអូន"jungkookធ្វើជានិយាយសម្លេងគួរឲ្យខ្លាចដាក់នាយតូចហើយក៏រត់មករកនាយតូចមួយទំហឹង។

" អាយ៎ៗៗ.......អត់ទេ...ខ្មោចលង អាយ៎..."ចំណែកឯteahyungវិញឃើញបែបនេះក៏ភ័យស្លុតចិត្តស្រែករហូតដល់សន្លប់ឈឹង។

"Tea~~teahyungអូនយ៉ាងមិចហ្នឹង?? កុំបំភ័បងណា!!'jungkookឃើញបែបនេះក៏រត់មកបីរាងតូចឡើងទាំងភ័យភ្នែកវិញឡើងសអស់ហើយ។

" អូនសន្លប់មែនទេ?? បងលលេងទេណាកុំបែបនេះអី!!បងសុំទោសៗ សឺតៗ"jungkookលើកកាយតូចដាក់លើគ្រែហើយលូកដៃទៅជូតទឹកភ្នែកនិងវែកសក់ដែលបាំងមុខចេញមុននឹងថើបគេថ្នមៗ។

    បន្ទាប់ពីនោះគេក៏រៀបចំជូតខ្លួននិងផ្លាស់ខោអាវឲ្យteahyungចេញមុននឹងឡើងទៅគេងអោបរាងតូចជាប្រពន្ធយ៉ាងណែន ចង់ប្រាប់ថាគេពិតជានឹករាងកាយនេះនឹកក្លិននឹកគ្រប់យ៉ាងដែលជារបស់teahyung៕

_____________________

    #ថ្ងៃថ្មី🌄

     ព្រះអាទិត្យបានរះឡើងជាថ្មីម្ដងទៀតតាមធម្មជាតិដែលបង្ហាញថាដល់ពេលវេលាចេញទៅរកសីុឬក៏រៀនសូត្រហើយ...។មនុស្សគ្រប់គ្នាក៏បានភ្ញាក់ពីដំណេកទៅរកប្រកបការងារបំពេញភារកិច្ចរៀងៗខ្លួន។ ដោយឡែកខុសអីតែប្ដីប្រពន្ធដែលទើបតែជួបគ្នាថ្មីៗនេះវិញគឺនៅគេងអោបគ្នាយ៉ាងរំភើយ។

" ហ្ហឹម... ស្អាតណាស់ប្រពន្ធអ្នកណាទេលោក សឺតៗ" jungkookបើកភ្នែកសម្លឹងមើលមុខអ្នកដែលសន្លប់មិនទាន់ភ្ញាក់មុននឹងអោនទៅថើបថ្ពាល់ទន់ៗអ្នកខាងនោះបន្តិច។

" ហ្ហឹក...អាយ៎.... ដឹប!!!"គ្រាន់តែបើកភ្នែកមកភ្លាមteahyungក៏ស្រែកលាន់តែម្ដង ហើយនៅធាក់jungkookមួយទំហឹងទៀត។

"អូ៎យ!!!បងឈឺណាស់អូនសម្លាញ់"jungkookក្រោកមកវិញទាំងមុខជូហួញ។មិនទាន់បានស្អីផងក៏ត្រូវទាំងព្រឹកទៅហើយ។

" នេះភ្លឺហើយបងមិនរលាយទៀតហេស៎" teahyungនិយាយខ្លាំងៗព្រោះគេធ្លាប់មើលរឿងឃើញខ្មោចពេលមេឃភ្លឺហើយច្បាស់ជារលាយតែនេះៗ...ជាស្អីវិញ???

✨♨️Baby Tea🔞Where stories live. Discover now