Part38 :ខ្ញុំអស់ទ្រាំនឹងលោកហើយ...

1.4K 186 55
                                    


" ឯងយកអាក្មេងចង្រៃក្នុងពោះឯងនោះចេញទៅ!!"jungkook

"លោ..លោកនិយាយស្អី??"
"យកអាក្មេងមួយនោះចេញទៅ!!! កុំឲ្យវាមានធាតុចង្រៃថោកទាបចូលក្នុងផ្ទះយើង"jungkookពោលឡើង ស្របពេលteahyungក៏ហូរទឹកភ្នែកមកមិនស្មានថាប្រុសម្នាក់ដែលគេធ្លាប់ស្រឡាញ់ទុកចិត្តបែរជាមានចិត្តខ្មៅយ៉ាងនេះសោះ៕

" ហ្ហឹក!!លោកនិយាយអី??គេជាកូនរបស់យើងណាហេតុអីៗ..ក៏លោកដាច់ចិត្តយ៉ាងនេះ" teahyungហក់មកក្របួច.កអាវរាងក្រាស់

"ព្រូស!!លែងទៅ ហើយឯងកុំនិយាយឲ្យយើងលឺទៀតឲ្យ!! ព្រោះយើងមិនអាចទៅមានកូនជាមួយពួកអាមនុស្សថោកទាបដូចឯងឡើយ! ចឹងឯងយកវាចេញទៅ" jungkookរុញរាងតូចដួលទៅលើការ៉ូហើយនិយាយដៀលថាសព្វបែបយ៉ាង

" ហ្ហឹកៗ ...លោកមិនទទួលស្គាល់គេក៏អត់ទៅ មានតែខ្ញុំម្នាក់កូនខ្ញុំក៏អាចរស់បាន" teahyungនិយាយហើយងើបឡើងវិញតិចៗ ។ នេះគេចង់ទុកកូននេះហើយចិញ្ចឹមខ្លួនឯងមែនទេ???

" ឯងចង់ចិញ្ចឹមអាក្មេងនេះណាស់ឬ??ឯងក៏ចិញ្ចឹមវាទៅហើយកុំមកឲ្យជាប់ពាក់ព័ន្ធនឹងយើង" jungkookនិយាយបែរខ្នងដាក់នាយតូចម៉ាត់ៗ

" ហ្ហឹក ..បានខ្ញុំទទួលខុសត្រូវទាំងអស់លើក្មេងនេះ! តែខ្ញុំសុំសួរលោកបន្តិចបានទេ?" Teahyung សម្រួលអារម្មណ៍ប្រឹងទប់ទឹកភ្នែកហើយក៏និយាយឡើង...

"សួរមក!!!" ....

"  លោកឈប់ស្រលាញ់ខ្ញុំមែនហើយហេ៎ស!! "Teahyung ប្រឹងនិយាយទាំងអួលដើមក.

" មែនហើយ!!យើងមិនដែលស្រឡាញ់ឯងទេ" jungkook

" ចុះបើថ្ងៃក្រោយកូនយើងកើតមក គេសួររកប៉ារបស់គេតើអោយខ្ញុំប្រាប់គេថាយ៉ាងមិច??" Teahyung សួរទងដឹងចម្លើយក្នុងចិត្តយ៉ាងច្បាស់ គ្រាន់តែគេចង់បញ្ជាក់ឲ្យច្បាស់ជាងនេះ

" យើងនិយាយហើយ! ថាអាក្មេងម្នាក់នោះមិនមែនកូនយើង!!! ហើយឯងប្រាប់យ៉ាងមិចប្រាប់ទៅវាជារឿងរបស់ឯងទេព្រោះយើងមិនបានទៅពាក់ព័ន្ធជាមួយឯង!! ឬក៏ប្រាប់ថាឯងវាប្រុសច្រើនចឹងអាក្មេងក្នុងពោះដែលជាកូនឯងនោះឪវាមិនប្រាកដក៏បាន!! ហា៎សហ៎ា..." jungkook ហា៎ស្ដីចម្អកទៅកាន់រាងតូចមិនខ្វល់ពីអារម្មណ៍អ្នកឈរស្ដាប់នោះសោះ ។ដឹងទេថាបេះដូងគេសឹងតែឈប់ដើរម្ដងៗទៅហើយពេលឮសម្ដីមើលងាយដៀលត្មេះពីមនុស្សម្នាក់ដែលគេស្រឡាញ់សឹងស្មើជីវិតបែបនេះ។

✨♨️Baby Tea🔞Where stories live. Discover now