Part55: លោកជាអ្នកណា???

1.3K 179 26
                                    

" appa ប៉ាមិនស្រឡាញ់ពួកយើងទេ!! ទើបបានជាមិនមកទទួលពួកយើងទៅផ្ទះវិញ" teahyung ហាក់ទំលាក់ទឹកមុខបន្តិចពេលឮល្អិតនិយាយមែបនេះ

"គឺ...ប៉ាកូនគេប្រហែលរវល់មិនដឹងថាយើងមកហើយទើបមិនមកយកបែបនេះ តែកុំភ័យណា! បន្តិចទៀតពូmin មកយកយើងហើយ ហើយប៉ានឹងនាំញាំុការ៉េមល្អទេ" teahyung តបទៅកូនវិញទាំងញញឹមមិនសមព្រោះ គេគ្មានអារម្មណ៍នឹងខ្លួនទេតាំងពីពេលឈានចូលមកដល់ទឹកដីកូរ៉េម្ដងទៀត៕

" ល្អៗៗ... ហើយយើងគេនៅណាទៅappa" jungeii សួរនាងល្អិតនេះខ្វល់តែពីកន្លែងនៅទេព្រោះនាងតូចយើងល្មោភគេងខ្លាំងណាស់៕

" គឺ... អរ៎ គេងនៅcondoរបស់appa" teahyung អង្អែលក្បាលនាងល្អិតតិចៗបែបគួរឲ្យខ្នាញ់៕

" aww  ....appaធ្លាប់នៅទីនេះហេស៎? បានគេមានខុនដូ"jungeii ស្រែកបែបភ្ញាក់ផ្អើល៕

" ហឹុម...គឺខុនដូនោះប៉ាកូនជាអ្នកទិញទុកជាកាដូរឲ្យappaជាលើកចុងក្រោយទេ" teahyung និយាយត្រឹមនេះហើយញញឹមបិទភ្នែកទាំងទឹកភ្នែកហូរចុះមក៕

" អាប់ប៉ា...យំទៀតហៃ នឹកប៉ាៗអូនមែនទេ" jungeun ចង្អុរទៅមុខនាយតូចទាំងសើចចេញធ្មេញទន្សាយគួរឲ្យស្រឡាញ់។

" នឹកណាស់!! តែមិនអាចជួបបានដូចមុន" teahyung សម្លឹងមើលមុខកូនប្រុសញញឹមតិចៗហើយនិយាយចេញមកទាំងមិនដឹងខ្លួន៕

" មិនជួបអីទៅ បាទ?" Jungeun សួរឡើងបែបឆ្ងល់ៗ ព្រោះគេនៅក្មេងមិចដឹងទៅ៕

" គឺគ្មានអីទេ... ចាំបន្តិចប៉ាតេទៅពូminសិន" teahyung ដឹងខ្លួនវិញហើយរហ័សនិយាយបន្លប់វិញ៕

          15នាទីក្រោយមក ឡានពណ៌ខ្មៅក្រឹបស៊េរីទំនើបតម្លៃថ្លៃកប់ពពក ពាក់ស្លាកលេខត្រកូលMin បានឈប់ចតនៅពីមុខ ប៉ាកូនទាំង3នាក់៕ ហើយពួកគេក៏រហ័សឡើងឡានអាលនឹងបាននាំក្មេងៗដើរលេងផងមុននឹងទៅខុនដូ៕

   +Condo

"សម្រេចចិត្តច្បាស់ហើយហេស៎ថាឯងនៅខុនដូ មិនៅភូមិគ្រឹះជាមួយយើង" jimin សួរទៅមិត្តទាំងមុខស្អុយៗ ព្រោះគេពិតជាចង់ឲ្យteaបឹងក្មេងៗទៅនៅជាមួយគ្នាណាស់វាមិនសូវអផ្សុកផង៕

"ហឹុម...ឯងទៅៗ យើងនៅទីនេះជាមួយកូនយើងហើយមិនចង់រំខានឯងទៀតទេ"teahyung ញញឹម

✨♨️Baby Tea🔞Where stories live. Discover now