« មិនអីទេ ថ្ងៃនេះមិនបានសារភាពតែចាំអាទិត្យក្រោយក៏ល្អ » Taehyung និយាយទាំងញញឹម តែថា...សារភាពអ្វីទៅ ?
តាមពិតណាថ្ងៃនេះគេប្រាប់ថាបង្រៀនJungkookបន្ថែមនេះព្រោះតែគេចង់សារភាពទៅJungkookថាគេនេះស្រឡាញ៉គេ ព្រោះគេជាមួយJungkookនេះស្គាល់គ្នាយូរមកហើយ ម្យ៉ាងទៀតសិស្សក្នុងសាលារបស់គេនេះមានអ្នកលួចស្រឡាញ់Jungkookមិនតិចទេ គេមិនចង់អោយអ្នកណាយកJungkookពីគេទេ តែស៊យស្អីថ្ងៃនេះមិនបានសារភាពហើយត្រូវJungkookទុកគេចោលទៀត គេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់សារភាពទៅJungkook ហើយបើរឿងរៀនបន្ថែមវិញ បើគេចង់បង្រៀនJungkookមែនគេក៏បង្រៀនក្នុងក្រុមទៅហើយ ចាំទេពេលJungkookសួរថា « និយាយចឹងTaeហេតុអីក៏យើងមិនរៀនជាក្រុមតែម្តងទៅ » ចាំទេពេលនិងថេយ៉ុងក៏រកអ្វីមកនិយាយ ចុងក្រោយគេក៏ទៅណាបាត់គ្មានឃើញសូម្បីស្រមោល
Back Jungkook
គេដើររកTaehyungជាយូរមកហើយតែមិនឃើញគេក៏សម្រាច់ចិត្តមកផ្ទះវិញតែដើរមកដល់មុខផ្ទះក៏ឃើញក្មេងប្រុសម្នាក់កំពុងអង្គុយបត់ជើងនៅនិងមុខផ្ទះរបស់គេ
« ថេយ៍ » Jungkookប្រញាប់ទៅរកថេយ៉ុងពេលដែលឃើញគេកំពុងអង្គុយនៅនិងមុខផ្ទះរបស់គេ
« ... » ពេលដែលឃើញJungkookមកវិញបែបនេះTaehyungក៏ប្រញាប់ក្រោកឈរហើយសម្លឹងមុខរបស់Jungkookគ្មាននិយាយអ្វីសូម្បីមួយម៉ាត់
« Tae ខ្ញុំសុំ... » Jungkook រកនិងប្រាប់ថាសុំទោសទៅហើយតែTaehyungក៏បោះកាតាបទៅអោយគេហើយបម្រុសនិងដើរចេញទៅហើយតែ...
« Tae ខ្ញុំសុំទោសណា » Jungkook ប្រញាប់បែរមកនិយាយជាមួយTaehyung តែថេយ៉ុងនៅតែមិនព្រមបែរមករកខ្លួនហើយបម្រុងនិងដើរចេញទៅម្តងទៀតទៅហើយតែJungkookក៏ប្រញាប់ចាប់ដៃរបស់គេ ហើយនិយាយ
« ខ្ញុំសុំទោសណាថេយ៍ដែលអោយចាំយូរតែដោយសារតែខ្ញុំរវល់ពិតមែន » Jungkook ប្រញាប់បកស្រាយទៅTaehyung
« រវល់ហេតុអ្វីក៏មិនប្រាប់ទុកអោយចាំអង្គុយចាំអស់រយះពេលយូរ ខ្ញុំអង្គុយចាំទាំងមិនហ៊ានរកអ្វីញាំ ឃ្លានក៏ឃ្លាន ខលទៅក៏មិនលើកទៀត មើលទូរស័ព្ទរបស់Jungkookទៅខ្ញុំខលទៅអស់ប៉ុន្មានដងហើយ ហេតុអីក៏មិនលើក ok ! រវល់ខ្ញុំយល់ថារវល់តែខលទៅក៏ត្រូវលើកហើយប្រាប់មួយម៉ាត់ដែលតែនេះគ្មានការលើកអោយខ្ញុំអង្គុយចាំបែបនេះ មានទូរស័ព្ទតែខលមិនលើក មើលទៅថាខ្ញុំអង្គុយចាំអស់រយះពេលប៉ុន្មានម៉ោងហើយ » ថេយ៉ុងប្រញាប់បែរមកនិយាយជាមួយគេ គេចាំអស់រយះពេលយូរមកហើយ Taehyung មិនបានស្រែកអ្វីទេ តែគេនិយាយធម្មតាតែមិនច្បាស់ថាគេមិនខឹងនោះទេ គេខឹងបន្តិចដែល ដែលJungkookទុកគេចោលបែបនេះមានទូរស័ព្ទតែខលមិនលើក Taehyung និយាយហើយក៏ដើរចេញទៅបាត់ទៅ
