ដំណើរកម្សាន្តនេះក៏បានបញ្ចប់ទៅយ៉ាងរលូនដោយ សិស្សម្នាក់ៗសប្បាយចិត្តនិងដំណើរកម្សាន្តនេះមានទាំងដើរលេង ជួបជុំគ្នា ច្រៀនជាច្រើនដែលពួកគេបាននៅ1យប់2ថ្ងៃមកនេះ ។ 
                                ព្រឹកថ្ងៃថ្មី 
                                ពេលព្រឹកក៏បានមកដល់សិស្សម្នាក់ៗក៏នាំគ្នារួសរាន់ងើបពីប្រលឹមដើម្បីទៅសាលា ។ 
                                « អរុណសួស្តីថេយ៉ុង » ជុងហ្គុកក៏បានរត់មករកថេយ៉ុង
                                « អរុណស្តីជុងហ្គុក មែនហើយហេតុអ្វីក៏មកលឿនម្លេស ? » ថេយ៉ុងក៏សួរទៅជុងហ្គុក
                                « មិនដឹងដូចដែល ហិៗ ! និយាយយចឹងសុំទោសណាថេយ៉ុងខ្ញុំភ្លេចទៅយក» ជុងហ្គុកតបទៅវិញទាំងអេះក្បាលតិចៗ
                                « មិនអីទេ » ថេយ៉ុងក៏តបទៅវិញទាំងក្រវីក្បាល
                                « មែនហើយថេយ៉ុងនិយាយចឹងថ្ងៃអាទិត្យនៅអាទិត្យនេះថេយ៉ុងទំនេរទេ ? » កំពុងតែដើរសុខៗជុងហ្គុកគេក៏បានសួរទៅថេយ៉ុង
                                « អឹម មិនដឹងទេមានរឿងអីមែនទេ ? » ថេយ៉ុងក៏ក្រវីក្បាលទៅវិញបន្តាប់មកទើបសួរទៅជុងហ្គុក
                                « ខ្ញុំចង់បបួលថេយ៉ុងទៅញាំអីនិងណា » ជុងហ្គុកក៏តបទៅវិញ
                                « អឹម...មិនអីទេខ្ញុំទៅបាន » ថេយ៉ុងក៏ទៅតបទៅវិញទាំងញញឹមដាក់គេ
                                « មែនឬ ? » ជុងហ្គុក
                                « អឹម មែនហើយ » ថេយ៉ុងក៏ងក់ក្បាលបន្ថែម
                                « Yes អញ្ចឹងថ្ងៃអាទិត្យជួបគ្នានៅកន្លែងដដែលម៉ោង6ល្ងាចណា » ជុងហ្គុកគេក៏បាមប្រាប់កន្លែងនិងណាត់ម៉ោងថេយ៉ុងរួចជាស្រាច់
                                « អូខេ តោះទៅថ្នាក់ទៅដល់ម៉ោងហើយ » ថេយ៉ុងនិយាយហើយពួកគេទាំងពីរក៏នាំគ្នាដើរទៅថ្នាក់បាត់ទៅ 
                                Skip៚៚
                                « នែ ! ជីមីននិយាយអញ្ចឹងថ្ងៃអាទិត្យនេះជុងហ្គុកគេបបួលយើងទៅញាំអីណា » ថេយ៉ុងក៏បានប្រាប់ទៅជីមីនកំឡុងពេលដែលជុងហ្គុកគេបានទៅទិញទឹកអោយពួកគេ
                                « មែនឬ ? » គ្រាន់តែឮបែបនេះភ្លាមជីមីនក៏សួរដើម្បីបញ្ចាក់
                                « មែនហើយ » ថេយ៉ុងគេមិនបាននិយាយតែមាត់ទេតែគេក៏ងក់ក្បាលបន្ថែម
                                      
                                   
                                              
                                           
                                               
                                                  