ថ្ងៃនេះគឺដូចជារាល់ដងនិងឯងជុងហ្គុកគេតែងតែងើបពីព្រលឹមដើម្បីទៅផ្ទះរបស់ថេយ៉ុង គេតែងតែទៅជារៀងរាល់ថ្ងៃដើម្បីជូនថេយ៉ុងទៅនេះទៅនោះដើម្បីអោយថេយ៉ុងមានការចងចាំមកវិញ ។ ទោះបីជាគេទៅរកថេយ៉ុងដោយត្រូវថេយ៉ុងជេរស្តីអោយយ៉ាងណាក៏ជុងហ្គុកមិនខ្វល់ដែល
« ខ្ញុំប្រាប់ហើយថាខ្ញុំមិនទៅជាមួយលោកនោះទេ ? ហេតុអីក៏ចេះតែបបួលបែបនេះ ? » ថេយ៉ុងក៏ស្តីទៅអោយជុងហ្គុកពេលដែលជុងហ្គុកតែងតែមករកខ្លួនជារៀងរាល់ថ្ងៃ ថេយ៉ុងគេស្តីអោយជុងហ្គុករាល់ថ្ងៃប៉ុន្តែជុងហ្គុកនេះដូចជាមិនចេះឈឺឬយ៉ាងមិចទេ ស្តីអោយយ៉ាងណាក៏មុខក្រាស់មករកខ្លួនដែល
« ទៅជាមួយបងទៅ » ជុងហ្គុកមិនខ្វល់និងពាល្យសម្តីរបស់ថេយ៉ុងស្តីមកអោយខ្លួននោះទេព្រោះតែគេសាំបាត់ទៅហើយមករកថេយ៉ុងថ្ងៃណាក៏ត្រូវស្តីអោយបែបនេះគេសាំបាត់ទៅហើយ គេសុខចិត្តមុខក្រាស់មករកថេយ៉ុងរាល់ថ្ងៃដើម្បីអោយថេយ៉ុងមានការចងចាំមកវិញ
« ហឺយ ! លោកជាមនុស្សទេ ? ចេះស្តាប់គ្នាទេ ? លោកឈប់រំខានខ្ញុំទៅតើបានទេ ? » ថេយ៉ុងក៏ស្តីទៅអោយជុងហ្គុកទាំងធុញទ្រាន់និងគេ គេធុញនិងជុងហ្គុកខ្លាំងណាស់រំខានខ្លួនរាល់ថ្ងៃតែម្តង
« ថេយ៉ុងទៅជាមួយជុងហ្គុកទៅកូន ! » អ្នកស្រីគីមដែលអង្គុយមើលថេយ៉ុងស្តីអោយជុងហ្គុកនោះគាត់ក៏បាននិយាយឡើង
« ហឺយ ! ខ្ញុំធុញខ្លាំងណាស់ » ថេយ៉ុងក៏ស្រែកឡើងទាំងសម្លក់មុខរបស់ជុងហ្គុក
« ទៅជាមួយបងតើបានទេ ? » ជុងហ្គុកក៏និយាយឡើងទាំងទឹកមុខស្រពោន
« ហឺយ ! ក៏បានៗ ប៉ុន្តែលោកត្រូវសន្យាជាមួយនិងខ្ញុំរឿងមួយ ? » ថេយ៉ុងក៏បានយល់ព្រមប៉ុន្តែគេក៏មិនភ្លេចអោយជុងហ្គុកសន្យានិងគេរឿងមួយដែល
« បាន ! អូននិយាយមក » ជុងហ្គុកក៏ប្រញាប់ងក់ក្បាលទាំងញញឹមស្រស់សប្បាយចិត្តពេលដែលថេយ៉ុងព្រមទៅជាមួយនិងខ្លួន
« ឈប់និយាយបង-អូនទៅ ខ្ញុំមិនមែនជាសង្សាររបស់លោកនោះទេ ស្តាប់ហើយខ្ញុំមិនចូលចិត្តនោះទេ » ថេយ៉ុងក៏ស្តីឡើងទាណងមិនពេញចិត្ត ប៉ុន្មានថ្ងៃនេះគេឮតែពាក្យបង-អូនរហូតគេស្តាប់ឮពាក្យនេះឡើងធុញបាត់ទៅហើយ
