« នេះស្រឡាញ់គេដល់ថ្នាក់និងមែនទេ ? » ថេយ៉ុងក៏សួរទៅគេម្តងទៀតទាំងប្រឹងទប់ទឹកភ្នែកមិនអោយស្រក់
« ខ្ញុំមិនបានស្រឡាញ់គេទេ » ជុងហ្គុកគេតបទៅវិញទាំងក្រវីក្បាលបញ្ចាក់បន្ថែមទៀត
« មិនបានឬ ? ហេតុអ្វីក៏ចាំបាច់ហៅខ្ញុំទៅសុំទោសនាងធ្វើអី ? ហេតុអីក៏និយាយឈ្មោះនាងរហូតបែបនេះ ? ហេតុអីក៏បង្ខំខ្ញុំអោយទៅសុំទោសនាងរហូតបែបនេះ ? ទាំងដែលជុងមិនទាន់និងដឹងរឿងច្បាស់ផង » ថេយ៉ុងក៏តបទៅវិញទាំងសម្លឹងមុខរបស់គេចំ មិនដឹងថាពេលនេះគេមានអារម្មណ៍យ៉ាងមិចទេ នេះមនុស្សប្រុសម្នាក់នេះមិនយល់អារម្មណ៍គេខ្លះទេឬយ៉ាងមិច ?
« ប៉ុន្តែថេយ៍ធ្វើខុសណាគួរដឹងខ្លួនណា » ជុងហ្គុកក៏បានតបទៅវិញទាំងមិនយល់អារម្មណ៍អ្នកខាងនោះសូម្បីបន្តិចសោះ
« នេះឬដែលជុងថាមិនបានស្រឡាញ់នាង ? » ពេលដែលជុងហ្គុកនៅតែចោទគេរហូតបែបនេះគេមានអារម្មណ៍ថាអន់ចិត្តខ្លាំងណាស់ ហើយអាទឹកភ្នែកនេះមិនដឹងជាវាកើតស្អីទេទើបតែចង់ហូរមកបែបនេះ
« ខ្ញុំពិតជាមិនបានស្រឡាញ់នាងមែន ? តែទោះជាខ្ញុំស្រឡាញ់នាងឬក៏អត់ក៏វាគ្មានពាក់ព័ន្ធនិងថេយ៍ដែល ? » ជុងហ្គុកគេក៏ច្រលំមាត់ស្រែកអោយថេយ៉ុងម្តងទៀតហើយ
« បាន ! មិនពាក់ព័ន្ធទេចឹងហើយចាប់ពីថ្ងៃនិងទៅពួកយើងមិនបាច់ធ្វើមិត្តភក្តិទៀតទេ » ពេលដែលជុងហ្គុកស្រែកអោយខ្លួនបែបនេះហើយថេយ៉ុងមិនទុកគេក៏ស្រែកទៅអោយជុងហ្គុកវិញរួចគេក៏ដើរចេញទៅទាំងទឹកភ្នែកបាត់ទៅ
« ឈប់សិនថេយ៍ ! » ជុងហ្គុកស្រែកហៅថេយ៉ុងមិនទាន់និងចប់ថេយ៉ុងក៏ចេញទៅបាត់តែម្តង ទើបគេប្រញាប់រត់ទៅតាមតែម្តង
ក្នុងថ្នាក់ ៚៚
ថេយ៉ុងប្រញាប់ដើរចូលមកក្នុងយ៉ាងលឿនតាមដែលអាចធ្វើបាន ចូលដល់កន្លែងខ្លួនហើយគេក៏រៀបចំសៀវភៅនិងរបស់របរគេទៅអង្គុយទុកខាងក្រោយវិញ គេមិនអង្គុយជាមួយជុងហ្គុកទៀតទេ ព្រោះពេលនេះពួកគេមិនមែនមិត្តភក្តិនិងគ្នាទៀតទេ
« ថេយ៍ ឈប់សិន ! » ជុងហ្គុកដើរមកហើយគេក៏ចាប់ដៃថេយ៉ុងជាប់មិនអោយថេយ៍រើរបស់របរបានទៀត សំណាងហើយពេលនេះក្នុងថ្នាក់គ្មានមនុស្សមានតែ២អ្នកគេទេ
