ភាគ 55 : បំបែកបំបាក់ពួកខ្ញុំ ?

567 30 0
                                        


  1អាទិត្យកន្លងផុតទៅ ៚៚

  បន្តាប់ពីប្រឡងចប់រួចរាល់អស់ហើយសិស្សទាំងអស់ក៏បានសម្រាកនៅផ្ទះ ប៉ុន្តែថ្ងៃនេះក៏ជាថ្ងៃមួយដែលថេយ៉ុងមិនពេញចិត្តនោះទេ ព្រោះតែថ្ងៃនេះគឺជាថ្ងៃដែលគេត្រូវទៅរៀនបន្តហើយ ពេលនេះទើបតែម៉ោង6ព្រឹកនោះទេប៉ុន្តែម៉ាក់របស់គេក៏ហៅគេងើបដើម្បីរៀបចំអីវ៉ាន់បាត់ទៅហើយ

  « ហឺយ ! ធុញខ្លាំងណាស់ » ថេយ៉ុងនិយាយបណ្តើរចំណែកដៃក៏បត់ខោអាវដាក់វ៉ាលីរបស់ខ្លួនបណ្តើរ គេមិនបានរៀបចំពីយប់នោះទេព្រោះតែគេមិនពេញចិត្តនិងរឿងរៀនបន្តដូច្នេះហើយទើបគេមិនសូវរៀបចំអ្វីសម្រាប់រឿងទៅរៀនបន្តនោះទេ

  « ចំណែកមួយនេះ ? គួរយកទៅតាមទេ ? » បន្តាប់ពីរៀបចំខោអាវដាក់វ៉ាលីរបស់ខ្លួនហើយនោះគេក៏ក្ររៀសភ្នែកទៅឃើញរូបថតរបស់ជុងហ្គុកដែលគេតែងតែដាក់លើតុជិតគ្រែរបស់ខ្លួន ថេយ៉ុងគេក៏បានលើកស៊ុមរូបថតមកមើល

  « គួរតែយកទៅតាមទៅប្រសើរជាងអត់ » ថេយ៉ុងនិយាយហើយគេក៏ដាក់រូបថតរបស់ជុងហ្គុកដាក់ចូលកាតាបរបស់ខ្លួនរួចក៏រៀបចំអីវ៉ាន់ដែលត្រូវការយកទៅតាមខ្លួន

   កន្លងផុតទៅ30នាទីជាងដែលថេយ៉ុងគេរៀបចំអីវ៉ាន់ព្រោះតែគេរៀបចំបណ្តើរក៏អង្គុយគិតរឿងអ្វីខ្លះមិនដឹងនោះទេ បន្តាប់ពីហើយរួចរាល់ថេយ៉ុងគេក៏ទាញទូរស័ព្ទមកខលទៅជីមីនដើម្បីប្រាប់ទៅជីមីនពីរឿងដែលគេត្រូវទៅរៀនបន្ត

  គ្រឹងៗៗៗ

  « អាឡូ » អ្នកខាងនោះក៏បានលើកនិយាយទាំងមិនច្បាស់ព្រោះតែអ្នកខាងនោះមិនទាន់និងងើបពីគេងនោះទេ

  « អាឡូ ! ជីមីនមែនទេ ? មិនទាន់ក្រោកទៀតមែនទេ ? » ថេយ៉ុងក៏សួរទៅជីមីនពេលដែលឮសំលេងបែបមនុស្សមិនទាន់អស់ងងុយយ៉ាងអញ្ចឹង

  « ឯងមើលម៉ោងទៅទើបតែម៉ោង6ជាងនោះទេ » ជីមីនក៏តបទៅថេយ៉ុងវិញទាំងបើកភ្នែកមិនចង់រួច

  « យើងមានរឿងចង់ប្រាប់ » ថេយ៉ុង

  « រឿងអ្វីមែនទេ ? ទើបខលមកទាំងព្រឹកបែបនេះ ? » ជីមីនក៏សួរទៅថេយ៉ុងវិញ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now