« កុំទៅបានទេថេយ៉ុង ? » ពាក្យនេះជុងហ្គុកគេបានតែត្រឹមពោលក្នុងចិត្តប៉ុណ្ណោះគេមិនហ៊ាននិយាយចេញមកទេ
« តែមិនអីទេវានៅយូរថ្ងៃណាស់ » ថេយ៉ុងក៏តបទៅវិញទាំងញញឹម
« មែនហើយនៅយូរណាស់អញ្ចឹងពួកយើងកុំគិតរឿងនិងទៀតអី » ជុងហ្គុកក៏តបទៅវិញទាំងងក់ក្បាលទាំងញញឹមស្រស់មែនហើយវាមិនមែនមានន័យថាថេយ៉ុងត្រូវទៅថ្ងៃស្អែកឯណាឬមួយអាទិត្យឬមួយខែទៀតឯណាពួកគេនៅអាចជួបគ្នាបានយូរទៀតមិនមែនថាស្អែកលែងបានជួបមុខគ្នាទេ
Skip៚៚
ថ្ងៃអាទិត្យក៏បានឈានមកដល់ថេយ៉ុងនិងជុងហ្គុកពួកគេទាំងពីរគឺញញឹមស្រស់ ចំណែកឯជុងហ្គុកវិញគេក៏បានទៅហាងផ្កាមួយកន្លែងដើម្បីចូលទៅទិញផ្កា
« សួស្តីបងខ្ញុំចង់កក់ផ្កា » ជុងហ្គុកគេដើរចូលមកបន្តាប់មកទើបដើរទៅកន្លែងstaff
« បាទ ! បងចង់កម្មង់ផ្កាអ្វីដែល ? » staffក៏បានសួរទៅវិញទាំងញញឹម
« ខ្ញុំចង់កក់ផ្កាកូលាប » ជុងហ្គុក
« បាទ ! អញ្ចឹងបងចង់យកពេលណាដែលបាទ ! » staff
« គឺល្ងាចនេះម៉ោង5ខ្ញុំនិងមកយក » ជុងហ្គុក
« បាទ ! អញ្ចឹងហាងរបស់ខ្ញុំសុំលុយកក់មុន50%មុន » Staff
« បាទ ! នេះបង » ជុងហ្គុកគេក៏ហុចលុយទៅអោយStaffបន្តាប់មកទើបstaffគិតលុយអោយជុងហ្គុក
« បាទ ! បងអញ្ចឹងខាងខ្ញុំនិងរៀបចំជូនបងណា » Staffនិយាយហើយគេក៏ហុចក្រដាស់គិតលុយទៅអោយជុងហ្គុក
« បាទ ! អរគុណបងហើយ » ជុងហ្គុកនិយាយហើយគេក៏អោនលាstaffបន្តិចបន្តាប់មកទើបដើរចេញពីហាងទៅហាងមួយទៀតដែលគេនិងថេយ៉ុងតែងតែឧស្សាហ៍ទៅ ។ គេមកដល់ហាងភ្លាមគេក៏ចូលទៅមិនដឹងថាគេនិយាយអ្វីជាមួយstaffខ្លះទេបន្តាប់មកទើបគេដើរចេញពីហាងវិញទាំងញញឹមស្រស់ ។
Skip៚៚
២ម៉ោងជាងដែលជុងហ្គុកគេបានចេញទៅក្រៅ គេក៏បានមកដល់ផ្ទះវិញជាមួយនិងរបស់របរក្នុងដៃមិនដឹងថាក្នុងនិងមានស្អីខ្លះទេគឺរញ៉េរញ៉ៃពេញនិងតែម្តង
