ពេលដែលមកដល់ផ្ទះវិញភ្លាមថេយ៉ុងគេក៏រត់ចូលបន្ទប់ភ្លាមទាំងទឹកភ្នែក 
                                ក្រាក ! ក្រឹប ! 
                                ថេយ៉ុងចូលបន្ទប់ភ្លាមគេក៏ចាក់សោរបន្ទប់រួចគេក៏សម្រូតខ្លួននិងទ្វារតែម្តង 
                                « ហុឹក...ហុឹក ជុងបងកុហកអូនមែនទេ ? បងនៅតែស្រឡាញ់អូនមែនទេ ? » ថេយ៉ុងគេនិយាយទាំងអោបជង្គង់យំ
                                « អូនជឿថាបងមិនធ្វើបែបនេះដាក់អូនទេ បងកុហកអូនត្រូវទេ ? បងមិនបានស្រឡាញ់នាងទេមនុស្សដែលបងស្រឡាញ់គឺជាអូនមិនមែននាងទេ ហុឹក » ថេយ៉ុងនិយាយរៀបរាប់ខ្លួនឯងទាំងទឹកភ្នែកហូរមកសស្រាក់ 
                                « អូនជឿថាបងមិនធ្វើបែបនេះដាក់អូនទេ » ថេយ៉ុងគេនិយាយទាំងងើបឈរដើរទៅតុរបស់ខ្លួន ដល់តុមិនទាន់និងស្រួលបួលផងក៏....
                                ( ហេតុអីក៏ឯងល្ងង់អោយយើងបោកបានបែបនេះ ? » 
                                ផាំង ! 
                                « អាយយយយយ ហុឹក...ហុឹក » ពាក្យសម្តីរបស់ជុងហ្គុកទាំងប៉ុន្មានបានហោះចូលមកក្នុងខួរក្បាលរបស់ថេយ៉ុងជាហេតុដែលធ្វើអោយថេយ៉ុងលើកថូរផ្កាដែលចិត្តដៃរបស់ខ្លួននោះគប់ទៅជញ្ចាំងមួយទំហឹងធ្វើអោយវាបែកខ្ទិចខ្ទីតែម្តង 
                                ( យើងស្រឡាញ់Yeong Naមិនមែនជាឯង ) 
                                ប្រាវ 
                                « មិនអាចទេ ហុឹក...ហុឹក » ពាក្យសម្តីរបស់ជុងហ្គុកក៏បានហោះចូលមកក្នុងខួរក្បាលរបស់ខ្លួនទៀតទើបថេយ៉ុងក្រវៀសរបស់របរលើតុចោលទាំងអស់ 
                                « មិនអាចទេ ! បងមិនបានស្រឡាញ់នាងទេ អាយយយយ » ថេយ៉ុងក៏បានស្រែកឡើងមួយទំហឹងរួចទើបយករបស់របរដែលជិតខ្លួននោះបោកចោលខ្ទេចគ្មានស្តាយស្រណោះសូម្បីបន្តិច ថេយ៉ុងគេដើរបោករបស់របរពេញបន្ទប់តែម្តង សភាពបន្ទប់របស់ថេយ៉ុងពេលនេះគឺរញ៉េរញ៉ៃខ្លាំងណាស់ នេះសំណាងហើយដែលបន្ទប់របស់ថេយ៉ុងនិយាយអ្វីក៏មិនឮចេញទៅក្រៅ 
                                ចំណែកឯជុងហ្គុកខាងនេះវិញពេលមកដល់ផ្ទះហើយមុខរបស់គេគ្មានស្រស់សូម្បីបន្តិច ជុងហ្គុកគេក៏បើកទ្វារចូលបន្ទប់រួចក៏ចាក់សោរវិញស្រួលបួលហើយក៏....
                                      
                                   
                                              
                                           
                                               
                                                  