ភាគ 54 : មិនមកវិញ ?

565 30 0
                                        


មួយអាទិត្យជាងកន្លងផុតទៅ ប៉ុន្មានថ្ងៃមកនេះជុងហ្គុកគេតែងតែអង្គុយនៅនិងមុខតុដើម្បីមើលមេរៀនគ្មានលស់មួយថ្ងៃទេ គេប្រឹងមើលមេរៀនទាំងគ្មានពេលគេងទៅហើយ ថ្ងៃខ្លះក៏បានសម្រាកបានមួយភ្លេតក៏ងើបមករៀនវិញ ។ ចំណែកឯថេយ៉ុងវិញក៏ដូចគ្នាប៉ុន្មានថ្ងៃនេះពេលដែលមកពីសាលាវិញគេតែងតែអង្គុយក្នុងបន្ទប់អង្គុយមើលមេរៀននិងរំលឹកមេរៀននិងឯង ចំណែកឯសិស្សដទៃទៀតក៏ដូចគ្នា ។ ថ្ងៃនេះជាថ្ងៃដែលប្រឡងបញ្ចប់វគ្គជាថ្ងៃចុងក្រោយដែលសិស្សត្រូប្រឡងបញ្ចប់ថ្ងៃហើយក៏ជាថ្ងៃដែលសិស្សបានជួបមុខគ្នាជាលើកចុងក្រោយដែល

« ហឺយ ! ថេយ៉ុងឯងធ្វើបានលំហាត់ទីប៉ុន្មានខ្លះ ? » បន្តាប់ពីប្រឡងចប់មួយមុខវិជ្ជាហើយនោះជីមីនក៏ដើរចេញពីថ្នាក់ទាំងមុខស្រពោនរួចក៏ដើរទៅជិតថេយ៉ុងដែលអង្គុយនៅបង់មួយនោះ ពួកគេតែងតែជួបមុខគ្នាពេលដែលពួកគេប្រឡងចប់ ព្រោះតែពួកគេត្រូវប្រឡងថ្នាក់ផ្សេងគ្នា

« យើងធ្វើបានទាំងអស់ចុះឯងវិញ ? » ថេយ៉ុងក៏បានតបទៅវិញរួចក៏ខិតទៅអង្គុយម្ខាងដើម្បីអោយជីមីនចូលអង្គុយជាមួយខ្លួន

« ហឺយ ! យើងមិនចេះមួយសំណួរ » ជីមីនក៏តបទៅវិញទាំងមុខស្អុយ

« ជុងហ្គុក ! យ៉ាងមិចហើយធ្វើបានទេ ? » ជុងហ្គុកដែលទើបតែចេញពីថ្នាក់មួយទៀតនោះក៏បានដើរមកទាំងមុខស្រពោន ឃើញដូច្នេះហើយជីមីនក៏សួរជុងហ្គុករួចក៏ងើបចេញពីកៅអីជិតថេយ៉ុងដើម្បីអោយជុងហ្គុកជាអ្នកចូលអង្គុយជិតថេយ៉ុងម្តង

« ហឺយ ! » ដើរមកដល់តុភ្លាមជុងហ្គុកគេមិនបានអង្គុយទេតែគេបែរជាឈរដកដង្ហើមធំទៅវិញ

« អង្គុយសិនទៅ » ជីមីនក៏បានហៅជុងហ្គុកអោយអង្គុយជិតថេយ៉ុង

  « អឺ... » ជុងហ្គុកគេមិនហ៊ានអង្គុយទេព្រោះតែមានថេយ៉ុងអង្គុយកៅអីដែលទើបគេនៅឈរអេះអុញមិនព្រមអង្គុយ

  « មិនអីទេបងអង្គុយទៅ » ពេលដែលឃើញបែបនេះហើយជីមីនក៏រុញអោយជុងហ្គុកអង្គុយវិញ

  « ... » ជុងហ្គុកមិននិយាយច្រើនគេក៏ចូលអង្គុយជិតថេយ៉ុងទាំងគេអង្គុយនៅម្ខាងឆ្ងាយពីថេយ៉ុងបន្តិចបើខិតតែបន្តិចទៀតគេអាចនិងធ្លាក់ក៏ថាបានដែល

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now